ភ្នំពេញ ៖ ដោយមើលឃើញពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាបណ្តាអាជីវករទូទៅចំពោះប្រភេទទំនិញលក់បោះដុំ និងរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញឱ្យមានរបៀបរៀបរយ មានបង្កើនសោភ័ណភាព សាលារាជធានីភ្នំពេញ បានសម្រេច និងអនុញ្ញាតឱ្យវិស័យឯកជនរៀបចំដំណើរការជាផ្លូវការផ្សារបោះដុំថ្មីមួយកន្លែងមានទីតាំងស្ថិតនៅដីឡូត៍ទំហំ ៤ហិកតា ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ដែលមានឈ្មោះថា ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ៤៥៩ / ២២ ឆត.អ ដែលចុះហត្ថលេខាដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកាលពីចុងខែមេសា ឆ្នាំ២០២២កន្លងទៅនេះ។
ជារឿយៗយើងតែងតែឃើញមានបាតុភាពមួយចំនួនកើតមានឡើងនៅតំបន់ផ្សារបោះដុំមិនរៀបរយជាហូរហែរ ដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម សោភ័ណភាពក្រុង និងសុវត្ថិភាពអ្នកដំណើរពេលធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈ ដោយសារអាជីវករមួយចំនួនដែលមិនមានស្ដង់ បានដាក់ទំនិញលក់នៅលើចំណីផ្លូវ ឬនៅលើផ្លូវសាធារណៈតែម្ដង។ អាស្រ័យហេតុនេះហើយ សាលារាជធានីភ្នំពេញ បានសម្រេចអនុញ្ញាតឱ្យវិស័យឯកជនក្រុមហ៊ុន សាន់រ៉ាយ ស៊ីធី អ៊ីនវេសម៉ិន រៀបចំ និងបង្កើតផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ និងចាប់ដំណើរការពីពេលនេះតទៅ។
លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិក្រុមហ៊ុន សាន់រ៉ាយ ស៊ីធី អ៊ីនវេសម៉ិន ដែលជាអ្នកអភិវឌ្ឍន៍ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា វត្តមានផ្សារបោះដុំទំនិញគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញគឺពិតជាសំខាន់ណាស់ ជាពិសេសប្រភេទផ្សារដែលមានរបៀបរៀបរយ មានស្តង់ត្រឹមត្រូវ មានសណ្ដាប់ធ្នាប់ អនាម័យខ្ពស់ និងផាសុកភាពខ្ពស់។
លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ថា ៖
“ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ មានទីតាំងស្ថិតនៅតំបន់មានសក្ដានុពលអំណោយផលដល់ការប្រកបអាជីវកម្មទូទៅ ជាពិសេសប្រភេទទំនិញលក់បោះដុំ ដែលតម្រូវមានការដឹកជញ្ជូនក្នុងទ្រង់ទ្រាយមធ្យម និងទ្រង់ទ្រាយធំ ដោយសារតែនៅជុំវិញផ្សារមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងច្រើនងាយស្រួលដឹកជញ្ជូន និងស្ថិតនៅចំកណ្តាលនៃខណ្ឌចំនួន៣ រួមមាន ខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ”
លោកបន្តថា ៖
“ដោយឡែកសម្រាប់ទីធ្លាផ្សារវិញមានភាពធំទូលាយរហូតដល់ ៤ហិកតា ក្រាលបេតុង មានដំបូលត្រឹមត្រូវ មានទីចំណតធំទូលាយដែលអាចផ្ទុករថយន្តបានរាប់រយគ្រឿងប្រកបដោយសុវត្ថិភាព មានបន្ទប់ទឹកស្អាតអនាម័យ មានអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់ ២៤ម៉ោង លើ២៤ម៉ោង ហើយហេដ្ឋារចនាសម្ព័ន្ធនៅក្នុងផ្សាររួមមានផ្លូវសម្រាប់ចរាចរណ៍យ៉ាងទូលាយរហូតដល់ប្រមាណ៦០ភាគរយនៃចំនួនតូបសរុប ដោយបែងចែកចេញជា២ប្រភេទ គឺប្រភេទផ្លូវមេមានទំហំរហូតដល់៦ម៉ែត្រ ប្រភេទផ្លូវតូចមានទំហំ៣ម៉ែត្រ”
ជាមួយនឹងការទទួលបានសេចក្ដីសម្រេច និងអនុញ្ញាតពីសំណាក់រដ្ឋបាលសាលារាជធានីភ្នំពេញឱ្យរៀបចំដំណើរការផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខនៅពេលនេះ គណៈគ្រប់គ្រងផ្សារបានធ្វើការទំនាក់ទំនងទៅកាន់អ្នកបោះដុំ និងផ្គត់ផ្គង់ទំនិញ ផលិតផលនានាមួយចំនួន ដូចជា អ្នកផ្គត់ផ្គង់ត្រី សាច់ជ្រូក សាច់គោជាដើម។ ដោយឡែកសម្រាប់អ្នកដែលមានបំណងលក់ផលិតផល និងទំនិញគ្រប់ប្រភេទនៅផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ អាចទំនាក់ទំនងមកកាន់ទីស្នាក់ការផ្សារដោយផ្ទាល់ដែលមានទីតាំងស្ថិតនៅ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ឬតាមរយៈទូរស័ព្ទលេខ 012 52 68 69 / 087 52 68 69 ដើម្បីទទួលបានទីតាំងល្អ ការបញ្ចុះតម្លៃថ្លៃជួលស្ដង់ ជាពិសេសអាចទទួលបានការផ្តល់ជូនទីតាំងសម្រាប់លក់ដោយមិនគិតថ្លៃផងដែរ។
រួសរាន់ឡើង ទីតាំងល្អមានចំនួនកំណត់ អ្នកមកមុនទទួលបានឱកាសច្រើន ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content