ភ្នំពេញ ៖ នៅពេលដែលនិយាយពីបរិស្ថានស្អាត ទីក្រុងមានសោភ័ណភាពល្អ និងមានអនាម័យ គេតែងនឹកឃើញមុនគេនូវការចូលរួមសកម្មភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ជាពិសេសក្នុងតំបន់ដែលកំពុងអភិវឌ្ឍន៍ខ្លួនក្លាយទៅជាទីក្រុងឆ្លាតវៃ ដោយចាប់គិតពីការចេះបែងចែក ទុកដាក់សំរាមនៅតាមមូលដ្ឋានបន្ថែមពីលើការយកចិត្តទុកដាក់របស់អាជ្ញាធរ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងកាលពីពេលថ្មីៗនេះថា តំបន់មួយដែលមានភាពស្រស់ស្អាត មានអនាម័យល្អ ពោរពេញទៅដោយសោភ័ណភាពដ៏បំព្រងគឺត្រូវកើតចេញពីកិច្ចសហការរួមគ្នាប្រកបដោយសីលធម៌ និងភាពទំនួលខុសត្រូវរវាងអាជ្ញាធរមូលដ្ឋាន ភ្នាក់ងារសម្អាត និងសកម្មភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់។
លោកបានបញ្ជាក់ថា ៖ «យើងទទួលស្គាល់ថា មានក្រុមភ្នាក់ងារប្រមូលសំរាមនៅតាមទីសាធារណៈ ជាពិសេសតាមទីតាំងស្នាក់នៅទូទៅរបស់ប្រជាពលរដ្ឋក្រោមការបង់ថ្លៃសេវាប្រចាំខែ ប៉ុន្តែត្រឹមសកម្មភាពរបស់ភាគីពាក់ព័ន្ធមួយចំណែកនេះ មិនអាចធ្វើឱ្យតំបន់រស់នៅមួយក្លាយជាទីក្រុងដ៏ស្រស់ស្អាតនោះទេ ពោលគឺត្រូវមានការចូលរួមគ្រប់គ្រង និងថែទាំរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេសគឺការចូលរួមរបស់ប្រជាជនក្នុងតំបន់តែម្ដង។ ត្រឹមតែការចេះបែងចែក និងទុកដាក់សំរាមឱ្យមានរបៀប និងសណ្ដាប់ធ្នាប់ល្អវាមិនមែនជារឿងលំបាកដែលមិនអាចធ្វើបាននោះទេ»។
លោកបន្តថា ៖ «នៅពេលដែលមានការទុកដាក់សំរាមមានរបៀបល្អ មានការវេចខ្ចប់ត្រឹមត្រូវ វានឹងធ្វើឱ្យលំនៅដ្ឋានមានអនាម័យ មិនមានក្លិនអាក្រក់ មិនប៉ះពាល់ដល់សុខភាព និងមានសោភ័ណភាពល្អ ថែមទាំងបានឱ្យតម្លៃលើខ្លួនឯងក្នុងនាមជាពលរដ្ឋល្អម្នាក់នៅក្នុងសង្គមក្នុងការជួយជំរុញ និងលើកកម្ពស់បរិស្ថាន ដែលអាចទាក់ទាញបានកំណើនទេសចរ កំណើនអ្នកវិនិយោគថ្មីៗបន្ថែមទៀត ដែលស្របទៅនឹងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលផងដែរ»។
និយាយជារួម ទីក្រុងមួយអាចស្អាត និងប្រណីតទៅបាន គឺអាស្រ័យផ្តើមចេញពីអ្នករស់នៅក្នុងមូលដ្ឋានទាំងអស់គ្នាដែលតម្រូវឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ច ជាពលរដ្ឋល្អ ជាពលរដ្ឋគំរូ ដោយគ្រាន់តែរក្សានូវសីលធម៌ និងការយកចិត្តទុកដាក់ទៅលើការវេចខ្ចប់កាកសំណល់រឹង និងរាវឱ្យបានត្រឹមត្រូវ ជាពិសេសការទុកដាក់សំរាមឱ្យមានរបៀបរៀបរយសំដៅដល់ភាពស្អាត ភាពស្រស់ត្រកាល ស្អាតដោយប្រណីត មានអនាម័យ និងស្អាតដោយបរិស្ថានល្អប្រសើរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content