ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ខេមប្រ៊ូវ បានចាប់ដៃគូសហការ ដាក់ធុងបែងចែកសំរាម នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិមរតកតេជោ

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ – ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ខេមប្រ៊ូវ បានសហការរៀបចំកម្មវិធីប្រគល់ទទួលធុងបែងចែកសំរាមចំនួន ៥០ ឈុត ដែលស្មើនឹង ១០០ ធុង ដើម្បីដាក់នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិមរតកតេជោ។ កម្មវិធីនេះ បានប្រព្រឹត្តឡើងនៅក្នុងពហុកីឡាដ្ឋានជាតិមរតកតេជោ ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ & ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា  និងលោក Bruce Kidner នាយកគ្រប់គ្រងស្តីទី & ជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ រួមជាមួយនឹងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក៏ដូចជាមន្រ្តីក្រសួង និងកីឡាដ្ឋាន។

កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងកាកសំណល់រឹងនៅតាមទីសាធារណៈ ដោយផ្ដោតសំខាន់ទៅលើការញែកសំណល់ដែលអាចកែច្នៃបាន និងមិនអាចកែច្នៃបានឲ្យបានត្រឹមត្រូវ  ក៏ដូចជាដើម្បីរួមចំណែកបង្កើតមេត្រីភាពបរិស្ថាន  ក្រោមសារបំផុសស្មារតី «ទម្លាប់ស្អាត ទីក្រុងស្អាត»។

លោក Bruce Kidner នាយកគ្រប់គ្រងស្តីទី & ជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុន ខេមប្រ៊ូវ បានសម្ដែងនូវក្តីពេញចិត្ត និងសាទរក្នុងការឧបត្ថម្ភធុងបែងចែកសំរាម ដោយលោកបានលើកឡើងថា សកម្មភាពនៅថ្ងៃនេះ គឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ក្នុងការចូលរួមការពារបរិស្ថាន រក្សាសោភ័ណភាពទីក្រុង និងការរស់នៅស្អាត។  លោកក៏បានបន្តទៀតថា ស្របតាមគោលដៅចីរភាពរបស់ក្រុមហ៊ុន – ការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ &ថ្ងៃស្អែក  លោកជឿជាក់ថា ធុងបែងចែកសំរាមដែលក្រុមហ៊ុនបានផ្ដល់ជូននេះ នឹងរួមចំណែកក្នុងដំណោះស្រាយលើការគ្រប់គ្រងកាកសំណល់រឹងនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ក៏បានមានប្រសាសន៍ដែរថា  

“ការការពារបរិស្ថាន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមពីវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប។ ការចូលរួមពីវិស័យឯកជនក្នុងកិច្ចការពារបរិស្ថាន សោភ័ណភាពទីក្រុង គឺជាសកម្មភាពដ៏គួរឲ្យកោតសរសើរ និងបានបង្ហាញពីការចិត្តទុកដាក់ និងសាមគ្គីភាពរបស់វិស័យឯកជនលើបញ្ហាបរិស្ថាន”

ឯកឧត្តម រដ្ឋមន្រ្ដី ក៏បានមានប្រសាសន៍បន្តទៀតថា

“ឯកឧត្តម ជឿជាក់លើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមជាមួយការចូលរួមពីវិស័យឯកជន ជាពិសេសគឺការយល់ដឹងរបស់ប្រជាជនគ្រប់រូបអំពីការទុកដាក់សំរាម នឹងជួយឲ្យបរិស្ថានល្អ ទីក្រុងមានសោភ័ណភាព ស្របតាមពាក្យស្លោក «កម្ពុជាស្អាត កម្ពុជាបៃតង»”

សូមជម្រាបជូនថា  ក្រុមហ៊ុន ខេមប្រ៊ូវ  បានចូលរួមចំណែកក្នុងសង្គម  និងបានបង្ហាញពីភាពជាប្រតិបត្តិករអាជីវកម្មគំរូ  ដែលដឹកនាំប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងចីរភាព។ ក្នុងនាមជាក្រុមហ៊ុនស្រាបៀរដ៏ឈានមុខគេមួយនៅកម្ពុជា  ក្រុមហ៊ុន ខេមប្រ៊ូវ  បាន និងកំពុងបន្តយកចិត្តទុកដាក់លើបញ្ហាប្រឈមក្នុងការអភិវឌ្ឍសង្គម និងតែងតែចូលរួមក្នុងសកម្មភាពនានា ដែលជាប្រយោជន៍ និងអនាគតរួមគ្នារបស់យើងទាំងអស់គ្នា។

ខេមប្រ៊ូវ គឹជារោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជាក្រុមហ៊ុនដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយន៍ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមស្ដង់ដាអឺរ៉ុប។ ក្រុមហ៊ុនមានមោទនភាព ដែលបានក្លាយជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាស៊្បែរគ្រុប មានទីស្នាក់ការកណ្តាលនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដែលបានរួមបញ្ចូលនូវស្តង់ដារ វប្បធម៌ និងឧត្តមភាពនៃសង្វាក់ផលិតកម្ម។ ក្រុមហ៊ុនបានផ្តល់ជម្រើសអតិថិជនជាច្រើនក្នុងពាណិជ្ជសញ្ញាស្រាបៀរល្បីៗ មានទាំងពាណិជ្ជសញ្ញាជាតិ និងអន្តរជាតិ ជាក់ស្តែងស្រាបៀរអង្គររបស់យើង គឺជាពាណិជ្ជសញ្ញាជាតិលំដាប់កំពូល ដែលទទួលបានការទទួលស្គាល់ពីប្រជាជាតិខ្មែរ តាមរយៈ «ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ»។ ចាប់តាំងពីឆ្នាំ ១៩៩២ ខេមប្រ៊ូវ ក៏បានទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Pepsi Co ក្នុងការផលិត និងចែកចាយភេសជ្ជៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន ភេសជ្ជៈពាណិជ្ជសញ្ញា Pepsi, Mirinda, 7-Up, & Stingជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​