ភ្នំពេញ ៖ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាទទួលបានចំណូលជាង ១៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។

នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែឧសភា ក្នុងឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ១៧០ ២៨២ ០៣១ដុល្លារ ដោយក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ១៦៨ ៤៦៨ ៦៤០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ១ ៨១៣ ៣៩១ដុល្លារ។ ចំពោះបរិមាណនៃការនាំចេញគិតត្រឹមខែឧសភា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ១០៥ ០៤៨តោន កើនឡើងចំនួន ១ ៨០៩តោន ស្មើនឹង២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១៣ ០២៦ម៉ែត្រគូប។

ដោយឡែក ចំណែកសម្រាប់តម្លៃលក់ជ័រកៅស៊ូជាមធ្យម ឯកឧត្តម ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២២ ថ្លៃ ១ ៦០៤ដុល្លារ ក្នុងមួយតោន ដោយបានថយចុះតម្លៃចំនួន ៧១ ដុល្លារ ក្នុងមួយតោន ស្មើនឹង ៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយគិតត្រឹមតែក្នុងខែឧសភា តម្លៃមធ្យមនៃប្រភេទកៅស៊ូធម្មជាតិបានបង្ហាញការធ្លាក់ចុះរបស់ទីផ្សារអរន្តជាតិ បើធៀបខែមេសា ព្រោះផលិតផលនាំចេញស្ទើរតែ ១០០ ភាគរយបណ្តាលមកពីបញ្ហាមួយចំនួន ដូចជា ទី១ ការភ័យខ្លាចនៃអតិផរណា ទី២ ការដំឡើងអត្រាការប្រាក់នៅក្នុងសហរដ្ឋអាមេរិក ទី៣ តម្លៃរូបិយប័ណ្ណធ្លាក់ចុះក្នុងបណ្តាប្រទេសនាំចេញកៅស៊ូសំខាន់ៗ និងការបន្តបិទខ្ទប់ក្នុងផ្នែកខ្លះនៃប្រទេសចិន។ ចំពោះកម្ពុជាទីផ្សារកៅស៊ូ ក៏អាស្រ័យទីផ្សារអន្តរជាតិ ហើយវាជាផ្នែកនៃសេដ្ឋកិច្ចពិភពលោកដែលរងឥទ្ធិពលពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនផងដែរ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMS ថា លទ្ធផលកើនឡើងតិចតួចនេះក៏ពិតមែន តែគឺជាសញ្ញាមួយដ៏ល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា ពាក់ព័ន្ធនឹងទីផ្សារកៅស៊ូក្រោយពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានបើកដំណើរការលើគ្រប់វិស័យឡើងវិញ និងលទ្ធផលចាក់វ៉ាក់សាំងដោយជោគជ័យ។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖
“ការកើនឡើងវិស័យកៅស៊ូនៅកម្ពុជា ដោយសារដល់ឆ្នាំចៀរជ័រ និងដោយសារក្រុមហ៊ុនវិនិយោគបានផលិតហើយនាំចេញ ។ តែដោយឡែកកៅស៊ូគ្រួសារគាត់បាននាំចេញជ័រឆៅច្រើន ដែលផ្ទុយនឹងច្បាប់ដែលត្រូវហាមឃាត់ធ្វើឱ្យប៉ះពាល់ដល់សិប្បកម្មកែច្នៃកៅស៊ូ ជាច្រើននៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ខ្វះវត្ថុធាតុដើម ដើម្បីកែច្នៃសម្រាប់នាំចេញ”
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ឱ្យដឹងថា ការប្រមូលជ័រកៅស៊ូឱ្យបានប្រមូលផ្តុំជាការលំបាកដែរ ព្រោះយើងមិនចង់នាំចេញវត្ថុធាតុដើម ឬពាក់កណ្តាលសម្រេចនាំចេញដែរ គួរតែកែច្នៃសិនជាការល្អ តែប្រការល្អអាជ្ញាធរពាក់ព័ន្ធអាចពង្រឹងការទប់ស្កាត់ការនាំចេញខុសច្បាប់ នោះវិស័យកៅស៊ូនាំចេញនឹងនៅតែបន្ដកាន់តែកើនឡើង ចាប់ពីពេលនេះរហូតដល់ឆ្នាំក្រោយៗ។
តាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូ គិតត្រឹមឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០ ១៩៣ហិកតា ស្មើនឹង ៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣ ៨៥១ហិកតា ស្មើនឹង២៣%។ សូមបញ្ជាក់ថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន ៣៦៦ ៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន ៤៥៤ម៉ែត្រគូប៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ការពិភាក្សាអំពីបុគ្គលដែលអាចជំនួសលោក Volodymyr Zelensky ក្នុងតំណែងប្រធានាធិបតីអ៊ុយក្រែន កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក Donald Trump បានលើកឡើងពីតម្រូវការឱ្យមានការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសអ៊ុយក្រែន

រុស្ស៊ីដាក់ឱ្យប្រើប្រព័ន្ធ AI ថ្មី សម្រាប់បង្កើនសមត្ថភាពដ្រូនយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ថ្មីមួយ ដើម្បីផ្តល់វីដេអូពីសកម្មភាពប្រយុទ្ធជាក់ស្តែងដល់ក្រុមអ្នកផលិតដ្រូនក្នុងស្រុក សម្រាប់យកទៅហ្វឹកហាត់ប្រព័ន្ធ AI របស់ដ្រូនយោធា

កម្ពុជា នឹងទទួលរង El Niño ៖ ក្រសួងចំនួន២ ជំរុញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រង និងពង្រឹងសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ភ្នំពេញ ៖ ជាការឆ្លើយតបនឹងគ្រោះរាំងស្ងួតដែលបង្កឡើងពី El Niño ក្រសួងឧស្សាហកម្ម បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សហការជិតស្និទ្ធជាមួយភាគីជប៉ុន ដើម្បីបង្កើនប្រសិទ្ធភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អាតឱ្យបានរឹងមាំ ពង្រឹងសន្តិសុខទឹកស្អាត ខណ:ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ថែរក្សាប្រភពទឹកទុកសម្រាប់ប្រើក្នុងរដូវប្រាំងខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ នៅក្នុងសេចក្ដីប្រកាសផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ដោយផ្អែកលើការតាមដាន និងវិភាគលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើន
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
រដ្ឋធានីបាគូ ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)

អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 13/10/2026
ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី កំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រដែលមានផលចំណេញខ្ពស់





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content