ភ្នំពេញ ៖ ជាមួយនឹងភាពធូរស្បើយវិញបន្តិចនៃការឆ្លងរាលដាលជំងឺកូវីដ១៩នៅប្រទេសកម្ពុជា ក៏ដូចជាការសម្រេចបានលទ្ធផលជោគជ័យធំធេងលើការចាក់វ៉ាក់សាំងជូនពលរដ្ឋ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បានបញ្ចេញផែនការមេដែលជម្រុញឲ្យមានការបើកដំណើរការទេសចរណ៍ឡើងវិញ។ ការជម្រុញរបស់វិស័យទេសចរណ៍នេះធ្វើឡើងបន្ទាប់ពីវិស័យនេះបានរងការប៉ះពាល់ធ្ងន់ធ្ងរមួយរយៈពេលវែងកន្លងមក។

បើតាមក្រសួងទេសចរណ៍ ផែនការនេះទំនងជាចាប់ផ្ដើមនៅចុងឆ្នាំ២០២១នេះ ដោយតម្រូវឲ្យអ្នកទេសចរមានបណ្ណចាក់វ៉ាក់សាំង និងធ្វើចត្តាឡីស័កត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ដែលនេះត្រូវបានអ្នកជំនាញមើលឃើញថាជាសញ្ញាល្អមួយសម្រាប់វិស័យទេសចរណ៍។

លោកជំទាវ ឆាយ ស៊ីវលីន តំណាងឲ្យវិស័យឯកជនបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះផែនការទេសចរណ៍នេះ ប៉ុន្តែក៏បានស្នើឲ្យក្រសួងទេសចរណ៍ចេញនូវសេចក្ដីប្រកាសផ្លូវការអំពីកាលបរិច្ឆេទច្បាស់លាស់មួយលើការបើកឲ្យដំណើរការទេសចរណ៍ឡើងវិញ ដើម្បីឲ្យវិស័យឯកជនងាយស្រួលក្នុងការត្រៀមខ្លួន។

លោកជំទាវមានប្រសាសន៍ថា ៖
«វិស័យទេសចរណ៍ឯកជនកន្លងមកនេះ សឹងតែបានបិទទ្វារទាំងស្រុងទៅហើយ! ពួកគេក៏មិនមានទុនច្រើនសម្រាប់ការចាប់ផ្ដើមជាថ្មីនេះដែរ ដូច្នេះខ្ញុំចង់ឲ្យមាននូវការបញ្ជាក់ច្បាស់លាស់ ដើម្បីពួកគេបញ្ចេញទុនត្រូវគោលដៅ»
ក្នុងន័យនេះ លោកជំទាវចង់មានន័យថា វិស័យឯកជនមិនអាចត្រៀមទុនទុកសម្រាប់ស្ថានការណ៍មិនច្បាស់លាស់នោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោកជំទាវបានលើកទឹកចិត្តដល់អ្នកប្រកបអាជីវកម្មពាក់ព័ន្ធវិស័យទេសចរណ៍ឲ្យមានការត្រៀមខ្លួនដូចជា រៀបចំទីកន្លែងឡើងវិញ បង្កើនសេវាកម្មរបស់ខ្លួន រៀបចំផលិតផលឲ្យសមស្របទៅនឹងបរិបទកូវីដ១៩នេះ ព្រមទាំងតាមដានវិធានការសុខាភិបាលដែលកំណត់ដោយក្រសួងដើម្បីត្រៀមយកមកអនុវត្តន៍។ ម៉្យាងទៀត លោកជំទាវបានផ្ដល់ជាការយល់ឃើញដែរថា កម្ពុជាគួរតែយកឱកាសនេះក្នុងការបើកប្រទេសតាមដំណាក់កាលដំបូងឡើងវិញ ឆ្លៀតក្នុងពេលដែលប្រទេសដទៃកំពុងតែបិទ។ ធ្វើបែបនេះ កម្ពុជាអាចឆក់យកទេសចរអន្តរជាតិ អាចក្លាយខ្លួនជាជម្រើសទីតាំងរបស់អ្នកទេសចរ ព្រមទាំងមិនចាំបាច់ចំណាយទៅលើការផ្សព្វផ្សាយច្រើននោះទេ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាក្នុងឱកាសបើយុទ្ធនាការចាក់វាក់សាំងលើកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំនាថ្ងៃទី១៧ កញ្ញា បានមានប្រសាសន៍ថា សម្រាប់ទេសចរណ៍វ៉ាក់សាំង ឬភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចហើយដែលនឹងមកដើរកម្សាន្តនៅកម្ពុជា គឺតម្រូវឱ្យធ្វើចត្តាឡីស័កតែ ៧ថ្ងៃប៉ុណ្ណោះ ដោយមិនចាំបាច់ចត្តាឡីស័កនៅក្នុងបន្ទប់សណ្ឋាគារនោះទេ ដែលនេះគឺជាជំហានទី២ សម្រាប់ការស្តារនូវឧស្សាហកម្មទេសចរណ៍កម្ពុជាឡើងវិញ ឬវិស័យសេវាកម្ម ដែលនឹងធ្វើបន្ទាប់ពីការជំរុញទេសចរក្នុងស្រុករួច៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content