គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែងជិត 190គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ2019 គិតត្រឹមថ្ងៃទី11 ខែមិថុនា ឆ្នាំ2021 ដំណើរការសាងសង់សម្រេចបាន 55.05ភាគរយ ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី31 ខែឧសភា ឆ្នាំ2023។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់48ខែ គ្រោងចំណាយថវិកាប្រមាណ 20190លានដុល្លារសហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន4គន្លង ទទឹងផ្លូវសរុប 24.5ម៉ែត្រ មានផ្លូវបំបែកទិស7កន្លែង កន្លែងឈប់សម្រាកចំនួន3កន្លែង ចំណតរថយន្ត1កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន4កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន40កន្លែង ស្ពានតូចចំនួន 5កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ 8គីឡូម៉ែត្រ និងខេត្តចំនួន4 រួមមានខេត្តកណ្តាលប្រវែង 9.1 គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង 80.8 គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង 1.92គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង 89.89គីឡូម៉ែត្រ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងឱកាសចុះពិនិត្យផ្លូវល្បឿនលឿននៅថ្ងៃទី21 ខែមិថុនា ឆ្នាំ2021នេះថា ៖
«យើងកសាងផ្លូវល្បឿនលឿនដោយសារសេដ្ឋកិច្ចជាតិមានការរីកចម្រើន ហើយសេដ្ឋកិច្ចមានការរីកចម្រើន គឺដោយសារកត្តាសុខសន្តិភាព បើគ្មានសុខសន្តិភាពទេ យើងមិនអាចឈរនៅទីនេះមើល ការងារសាងសង់ផ្លូវល្បឿនលឿនបានទេ ដូច្នេះកត្តាសុខសន្តិភាពជាកត្តាដ៏សំខាន់បំផុតមិនអាចកាត់ ថ្លៃបាន ហើយយើងគ្រប់រូបត្រូវរួបរួមគ្នា សាមគ្គីគ្នា ការពារសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យបានជាដាច់ខាត ដើម្បីកសាងប្រទេសជាតិ មាតុភូមិយើងឱ្យបានរុងរឿងថែមទៀត»
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងសុខាភិបាល តាមរយៈលោកជំទាវ ឱ វណ្ណឌីន ដែលបានអនុញ្ញាតឱ្យកម្មករ កម្មការិនីនៃគម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុប្រមាណជាង 2,700នាក់ ស្មើនឹង66ភាគរយ បានចាក់វ៉ាក់សាំងដូសទីពីរ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-19។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុពន្លឿនការងារសាងសង់របស់ខ្លួនឱ្យបានចប់សព្វគ្រប់នៅខែកញ្ញា ឆ្នាំ2022 និងបានសំណូមពរឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បងដើម្បីបានស្វែងយល់ពីផ្លូវនេះ។
គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី1 និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួន5ម៉ោងមកត្រឹមតែ2ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។
ជាមួយគ្នានេះ ជាការឆ្លើយតបទៅកាន់សំណួររបស់បងប្អូនប្រជាពលរដ្ឋដែលលើកឡើងក្នុងទំព័រហ្វេសប៊ុកក្រសួងកាលពីពេលកន្លងទៅនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្លូវនេះមានរបងបិទជិតសងខាងផ្លូវ គោក្របីមិនឆ្លងកាត់បានទេ និងអាចបើកបានក្នុងល្បឿន100គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលវេលាធ្វើដំណើរប្រមាណ 2ម៉ោងអាចទៅដល់ក្រុងព្រះសីហនុ និងសាងសង់តាមលក្ខណៈបច្ចេកទេស៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/08/2026
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

លុយយេនធ្លាក់ថ្លៃ បន្ថែមសម្ពាធលើវិបត្តិសន្តិសុខស្បៀងរបស់ជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/08/2026
នៅពីក្រោយវប្បធម៌ម្ហូបអាហារដ៏ល្បីល្បាញរបស់ជប៉ុន ដូចជា Sushi, Udon និង Sake ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះកំពុងប្រឈមនឹងបញ្ហាសន្តិសុខស្បៀងដ៏ស្មុគស្មាញ ខណៈការពឹងផ្អែកលើការនាំចូល ការធ្លាក់ថ្លៃប្រាក់យេន និងផលប៉ះពាល់ពីគោលនយោបាយកសិកម្មចាស់ៗកំពុងបង្កើនភាពងាយរងគ្រោះ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content