ខេត្ត​ពោធិ៍សាត់​ កាន់តែទាក់​ទាញគម្រោងវិនិយោគក្នុងវិស័យរោងចក្រ​ និងឧស្សាហកម្ម​ធុន​ធំកាន់តែច្រើន

ភ្នំពេញ ៖ ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្ត​ពោធិ៍​សាត់ កាន់តែទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់ពី​សំ​ណាក់​វិនិយោគិន​ទាំងក្នុង និងក្រៅ​ប្រទេស ដោយ​ក្នុងនោះមានគម្រោងបង្កើតរោងចក្រ​ សហគ្រាស​ធុន​ធំ​ៗជាច្រើនចាប់ផ្ដើម​ដំណើរការ​ផ​លិ​ត​នៅក្នុង​ទឹក​ដីនៃខេត្តមួយនេះ។ ជាក់​ស្ដែង​នៅ​អំ​ឡុង​ពាក់​កណ្ដាលខែកញ្ញា ឆ្នាំ២០២៤​នេះ រោងចក្រ​ដ៏ធំមួយ​របស់ជប៉ុន​នឹង​បើកការដ្ឋាន​សាងសង់​​នៅ​ក្នុង​ទឹ​កដី​ខេ​​ត្ត​ពោធិ៍សាត់​ដើម្បីដំណើរ​​ការ​ខ្សែច្រវាក់​ផលិតកម្ម​ ។​

​ជាកា​រកត់សម្គាល់​ និងចាប់អារម្មណ៍​លើ​ទឹក​ដី​ខេត្តពោធិ៍​សាត់​ គឺចា​ប់​តាំងពី​ផ្លូវជាតិលេខ​៥ ត្រូវ​បានសាងសង់​រួចរាល់ និង​បានប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជាផ្លូវ​ការ គេឃើញមាន​ក្រុមហ៊ុនធំៗជា​បន្តបន្ទាប់​បាន​ដំណើរការ​វិនិយោគ​នៅក្នុង​ខេត្តពោធិ៍សាត់​​ ដូចជា​ ក្រុមហ៊ុន​ RMA Cambodia បាន​បង្កើត​រោងចក្រ​ដំឡើង​រថយន្តម៉ាក​ Ford រោងចក្រ​ដំឡើង​រថយន្តអគ្គិសនី​សម្រាប់​ដឹកទំនិញ​ ជាពិសេស​នៅអំឡុង​ពាក់កណ្ដាល​ខែកញ្ញា នេះ រោងចក្រ​ Minebea ដែល​កំពុង​មាន​ប្រតិបត្តិការ​នៅក្នុង​តំបន់សេដ្ឋកិច្ច​ពិ​សេ​ស​រ៉ូយ៉ាល់​ភ្នំ​ពេញ​នោះ នឹង​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ថ្មី​មួយ​នៅក្នុង​ខេត្ត​ពោធិ៍សាត់​ ជាមួយទំហំទុ​ន​វិនិយោគរហូតដល់​៦៥០លានដុល្លារ​អាមេរិក ។

ឯកឧត្តម ​កែវ រតន រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​​ និងថាមពល បានមាន​ប្រសាសន៍ឱ្យដឹងថា ការអភិវឌ្ឍ​ផ្លូវ ទឹក និងភ្លើង នៅ​ខេត្ត​ពោធិ៍សាត់ ជាពិសេស​តាមបណ្ដោយផ្លូវ​ជាតិលេខ​៥ បាន​ធ្វើឱ្យ​ទាក់​ទាញ​​វិនិយោគិន​​ពី​បរទេស​ និង​ក្នុ​ង​​​ស្រុ​ក​ជាច្រើន​ចូល​មក​បណ្ដាក់ទុនជា​បន្តបន្ទាប់ ជាក់ស្ដែង​ក្នុង​រយៈ​ពេល​មិនដល់​មួយឆ្នាំ​ផង ខេត្ត​ពោធិ៍សាត់ទទួល​បានការ​វិនិ​យោគពីគម្រោងធំៗ ដែលមិននឹកស្មាន​ដល់​ ។ ការ​ទទួលបានគម្រោងវិនិយោគទាំងនេះ​ នឹង​បង្កើត​ឱកាសការងារ​ដល់​ពលរដ្ឋ​រាប់​ម៉ឺននាក់​ ទាំង​ពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ ក៏ដូចជាពលរដ្ឋដែលមកពីបណ្ដាខេត្ត​ផ្សេងៗទៀ​ត​ផងដែរ។​

អ្នក​ជំនាញនៃវិស័យ​អចលនទ្រព្យ​កម្ពុជា​បានបង្ហាញ​ទស្សនថា បណ្ដាខេត្ត​នៅជាប់​នឹង​ផ្លូវជាតិ​លេខ​៥​ នឹង​បន្ត​ទទួ​ល​ការ​វិនិយោគបន្ថែមទៀត ក្រោយផ្លូវជាតិលេខ​៥​បាន​សាងសង់​រួច និង​ដាក់​ឱ្យប្រើប្រាស់​ជាស្ថាពរ ។ ​ជាក់​ស្ដែ​ង នៅពេល​បច្ចុប្បន្ន​នេះ​ បើទោះបីជាស្ថានភាពសេដ្ឋកិច្ច​សកលមិនទាន់​ប្រសើរ​ក្ដី ក៏​មានគម្រោងវិនិយោគ​បរទេស​ចូល​មកបណ្ដាក់​ទុនវិនិយោគនៅក្នុង​ខេត្ត​ពោធិ៍សាត់ជាបន្តបន្ទាប់។

អ្នកស្រី អាន សុធីតា​ នាយិកា​ប្រតិបត្តិក្រុមហ៊ុន​ PropNex Cambodia បានមានប្រសាសន៍ថា ផ្លូវជាតិ​លេខ​៥ ជាផ្លូវ​ដ៏សំខាន់​សម្រាប់តភ្ជាប់ទៅកាន់​តំបន់ព្រំដែន​ កម្ពុជា – ​ថៃ ងាយស្រួល​​ក្នុងការ​ដឹកជញ្ជូន​ទំនិញចេញ និងចូល​ទៅកាន់​កន្លែង​ផលិត​ ។ ម្យ៉ាងវិញទៀត​តំបន់នេះ ក៏មានហេដ្ឋារចនាសម្ព័ន្ធសំបូរ​បែប​ ដោយមានផ្លូ​វថ្នល់យ៉ាងធំទូលាយ រួមជាមួយនឹង​ផ្លូវ​ដែកភ្ជាប់ពីតំបន់ព្រំដែនទៅដល់រាជធានីភ្នំពេញទៀតផង។​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ