អាកាសយានដ្ឋានអន្តរជាតិ​ចំនួន ២ ​របស់កម្ពុជា​ បើក​ការហោះហើរសាកល្បងជា​បន្តបន្ទាប់​​ និងត្រៀមដាក់ដំណើរការនៅដើម​​ឆ្នាំក្រោយ

ភ្នំពេញ ៖ វិស័យ​អាកាសចរ​ណ៍​កម្ពុជា​កាន់តែឈាន​ឡើងមួយកម្រិតទៀត ដោយ​ក្នុងរយៈតែប៉ុន្មាន​ឆ្នាំ​ប៉ុ​ណ្ណោះ​ កម្ពុជា​សម្រេច​បើក​ដំណើរការ​អាកាស​យានដ្ឋានអន្តរជាតិ​ថ្មីៗជា​បន្តបន្ទាប់ ជាក់ស្ដែង​អាកាស​យា​ន​ដ្ឋា​ន​អន្តរជាតិ​សៀមរាបអង្គរ​បាន​​បើក​ដំណើរការ​កាលពីឆ្នាំ២០២៣ ហើយនៅចុងឆ្នាំ២០២៤នេះ និង​​ឆ្នាំ​២០២៥​ ខាងមុខ កម្ពុជាក៏ត្រៀម​បើក​ដំណើរការ​អាកាសយានដ្ឋានអន្តរជាតិ​ចំនួន ២ ​បន្ថែមទៀត គឺអាកាស​យា​នដ្ឋា​ន​អន្តរ​ជាតិ​តេជោ ក្រុងតាខ្មៅ និងអាកាស​យានដ្ឋានអន្តរជាតិ តារាសាគរ​ នៅខេត្តកោះកុង ។

អាកាស​យានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលមានទុនសរុប​ជាង​១,៥ពាន់លានដុល្លារ​អាមេរិក​ បានធ្វើការហោះ​ហើរ​សាកល្បង​ រួមជាមួយនឹងការធ្វើតេស្តឧបករណ៍​នៅក្នុងអាកាសយានដ្ឋាន​កាលពីថ្ងៃទី៨ ដល់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៤​ កន្លងទៅ​ប្រកបដោយ​ភាពជោគជ័យ ។ អាកាស​យានដ្ឋានអន្តរជាតិនេះ​គ្រោងនឹង​បើក​ដំណើរការជាផ្លូវការ​នៅ​ដំណា​ក់​​កាលទី​១ នាអំឡុង​ពាក់​កណ្ដាល​ឆ្នាំ​២០២៥​ខាងមុខ ខណៈដែលបច្ចុប្បន្ន​នេះ គម្រោងសាងសង់​អាកាស​យា​ន​ដ្ឋា​ន​អន្តរជាតិ​មួយនេះក៏​សម្រេច​បាននូវ​វឌ្ឍនភាព​ជាង​៨០​ភាគរយ​ហើយ និងរំពឹងថា ​វឌ្ឍនភាព​នៃការ​សាង​សង់​​នឹង​សម្រេចបានទាំងស្រុងស្របតាមផែនការ​ដូចដែល​បានគ្រោងទុក ។​

គិតត្រឹមដើមខែកញ្ញា ឆ្នាំ ២០២៤​ អាកាសយានដ្ឋានអន្តរជាតិ​តេជោ បានចំណាយថវិកា​អស់ប្រមាណ​១២០០​លា​នដុល្លារអាមេរិក​ហើយ ដោយប្រើប្រាស់​កម្លាំង បុគ្គលិកកម្មករ សរុបជាង​១ម៉ឺន៥ពាន់នាក់ ក្នុងការងារ​នានា​ក្នុងការសាងសង់​អាកាសយានដ្ឋាន​អន្តរជាតិធំមួយ​នេះ ។

ដោយឡែក​ក្រលេកទៅមើល​អាកាសយានដ្ឋានអន្តរជាតិ​តារាសាគរ​នាខេត្តកោះកុង ឯណោះវិញ ក៏បាន និងកំពុង​ធ្វើ​តេស្ត​ហោះហើរ​សាក​ល្បង ដើម្បី​ត្រួតពិនិត្យ​ឧ​បករណ៍​ រយៈពេល​២ថ្ងៃដែរ គឺនៅថ្ងៃទី​២៩​ និង៣០​ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី​ត្រៀម​បើក​ដំណើរការ​​ហោះហើរ​យន្តហោះ​ប្រភេទស្រាល​ ខ្នាតតូច​នៅក្នុងស្រុក​នៅចុងខែ​វិច្ឆិកា ឆ្នាំ២០២៤​ខាងមុខនេះ​ដែរ ។​

បើតាម​សេចក្ដី​ប្រកាសព័ត៌មានរ​បស់​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤​ បានឱ្យដឹងថា ការហោះហើរសាកល្បង(Flight Inspection) នៃអាកា​សយា​ន​ដ្ឋាន​តារាសាគរ​នេះ ដើ​ម្បី​ពិនិ​ត្យ​មើ​ល​ផ្នែ​កប​ច្ចេកទេស និង​ឧបក​រ​ណ៍​ចាំ​បា​ច់មួយចំនួនដែលបានបំពាក់រួច ដំណើរការប្រកបដោយសុវត្ថិភាព ក្នុងការត្រៀ​ម​ល​ក្ខណៈ​ស​ម្រាប់​កា​​រ​ហោះ​ហើ​រ​ក្នុ​ងស្រុក ប្រភេទយន្តហោះខ្នាតតូច នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។

អាកាស​យានដ្ឋាននេះ ត្រូ​វបានវិនិយោគ​ដោយក្រុមហ៊ុន​ Tianjin Union Development Group(UDG) ​និងទុន​វិនិយោគ​សរុប​ប្រមាណជាង​២០០លានដុល្លារអាមេរិក ហើយ​ក្រោយ​បើក​​ដំណើរការ​ហោះហើរ​នៅពេលខាង​មុខ អាកាសយានដ្ឋាននេះ រំពឹង​នឹងទទួលបានភ្ញៀវ​ទេសចរ និងវិនិយោគ​បរទេស​បន្ថែមកកាន់​តំបន់​សមុទ្រ ជាពិសេស​វិនិយោគិនមកពីប្រទេស​ចិន ។

លោកជំទាវ មិថុនា ភូថង​ អភិបាលខេត្តកោះកុង ធ្លាប់​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពីពេល​កន្លង​ទៅ​នេះ​ថា​កោះកុង​ជាខេត្ត​មួយក្នុងតំបន់សមុទ្រ​នៃ​ប្រទេស​កម្ពុជា និង​ជា​ខេត្ត​ដែល​មានទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​ខេ​ត្ត​មួយចំនួនក្នុង​ប្រទេស​ចិន ដូច្នេះ​វិនិយោគិន​​នឹងអាច​ចូលមកបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេស​កម្ពុជា​កា​ន់តែ​ច្រើន​ឡើងជាពិសេស​នៅក្នុង​ខេត្ត​កោះ​កុង​​ផ្ទាល់​តែម្ដង​ ។

ទន្ទឹងមនឹង​នេះដែរ ​ខេត្តកោះកុងនា​ពេលបច្ចុប្បន្ន​នេះ ក៏បាន​បង្ហាញសក្ដានុពល​កាន់ តែទាក់ទាញ​បន្ថែម​ទៀត ដូចជា​ផ្លូវ​ល្បឿនលឿនភ្នំពេញ ក្រុង​ព្រះសីហនុ ក៏បានឆ្លងកាត់ខេត្តកោះកុង ផ្លូវជាតិលេខ​១០ ត​ភ្ជា​ប់ពី​ខេ​ត្ត​បា​ត់ដំបង ពោធិ៍សាត់ មកកាន់ទីរួម​ខេត្តកោះកុង និង គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិលេខ​៤៨​ត​ភ្ជាប់​ពីផ្លូវជាតិលេខ​៤​ កាន់ទីរួមខេត្តកោះកុង​ជាដើម ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​