ខេត្ត​បាត់ដំបង ត្រៀម​បញ្ចប់​ការ​ចុះបញ្ជីដីធ្លីបង្ហើយ​នៅពេលឆាប់ៗនេះ ខណៈ​ក្រសួង​គ្រោង​បញ្ចប់​ទាំង​ស្រុង​នៅអំឡុង​ចូលឆ្នាំខ្មែរ​

ភ្នំពេញ ៖​ ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ បាន​ដាក់​ផែនការ​ក្នុងការ​បញ្ចប់​ការ​វាស់​វែង​ និងចុះបញ្ជីដីធ្លី​ទាំងស្រុងនៅអំឡុងខែមេសា ឆ្នាំ២០២៥​ខាងនេះ បច្ចុប្បន្ន មានបណ្ដាខេត្ត​មួយចំនួន បានបញ្ចប់ការចុះបញ្ជីដីធ្លីទាំងស្រុង និងបណ្តាខេត្តមួយចំនួនទៀតកំពុងជំរុញ និង​ពន្លឿនកា​រវាស់វែង និងចុះបញ្ជីបង្ហើ​យ​នៅក្នុងតំបន់​របស់ខ្លួនផងដែរ ជាក់ស្ដែង​ខេត្ត​បាត់ដំបង​ ក៏បាន​ត្រៀម​ក្នុងការ​បញ្ចប់ការ​ចុះបញ្ជី​ដីធ្លី​បង្ហើយ​នាពេល​ខាងមុខ​នេះ ។

នៅរសៀលថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២៥ ឯកឧត្តម សុខ លូ  អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង​បានដឹក​នាំកិ​ច្ចប្រ​ជុំ​អំ​ពី​កា​រព​ន្លឿ​ន​ផែ​ន​កា​រ​ជំ​រុ​ញការវាស់វែង​ដីធ្លី​មិ​ន​ទា​ន់​បា​នចុះ​ប​ញ្ជី​មាន​ល​ក្ខ​ណៈ​ជា​ប្រ​ព័​ន្ធ​ក្នុ​ង​ភូ​មិ​សា​ស្ត្រ​ខេ​ត្ត​​បា​ត់ដំបង ការរៀបចំសណ្តាប់ធ្នាប់ ការកែលម្អសោភ័ណភាពក្រុង និងយុទ្ធនាការ “ផ្ទះមួយខ្នង ដើម​ឈើមួ​យ​ដើម” ការរៀបចំដោះស្រាយសំណង់បណ្តោះអាសន្នមិនរៀបរយក្នុងក្រុងបាត់ដំបង ព្រមទាំ​​ង​ការ​រៀប​ចំ​ដោះ​ស្រា​យ​ទំនា​ស់ដីធ្លី ក្នុងឃុំបឹងប្រាំ ស្រុកបវេល និងនៅទីតាំងសំខាន់ៗផ្សេងទៀត នៅសាលប្រជុំសា​លា​ខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់ លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោ​ក លោកស្រី អភិបាលក្រុង ស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។

ឯកឧត្តម សុខ លូ បានណែនាំឪ្យលោកអភិបាលក្រុង ស្រុក បន្តខិតខំផ្សព្វ​ផ្សា​យព​​ន្យ​ល់​ណែនាំ​​អោយបងប្អូនប្រជាពលរដ្ឋជួយថែរក្សាដើមឈើដែលបានដាំរួចនាពេលកន្លងមកក្នុងយុទ្ធនាការ “ផ្ទះ​មួយ​​ខ្នង ដើមឈើមួយដើម” អោយបានល្អដោយចូលរួមក្នុងការស្រោចទឹក ថែទាំចំពោះដើ​ម​ឈើ​ដែ​​ល​នៅ​មុ​ខ​​ផ្ទះនីមួយៗអោយបានទៀងទាត់តាមលទ្ធភាពដែលបងប្អូនធ្វើបាន និងខិតខំដាំ​ប​ន្ត​ទៀ​ត​ដើម្បី​ប​ង្កើន​​សម្រ​​ស់​​ទីក្រុងបាត់ដំបង ជាទីក្រុង​បៃ​ត​ង មា​ន​សោ​ភ័​​ណភា​ព​ស្អា​ត​​ទា​ក់ទា​ញ​ភ្ញៀ​​វទេ​ស​ច​រ​​កាន់​តែ​ច្រើន​ក្នុ​ង​​ពេល​​អ​នា​គត ។

ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​​ និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូប​នី​យកម្ម​ និង​សំណង់ កាលពីពេលកន្លងទៅនេះបានមានប្រសាសន៍ថា​ នៅអំឡុ​ងខែមេសា ឆ្នាំ២០២៥​​ ការ​វាស់​វែង និង​ចុះ​បញ្ជី​​ដីធ្លី​នឹង​បញ្ចប់ទាំង​ស្រុង​នៅកម្ពុជា ហើយការងារ​បន្ត ក្រុមការងារ​នឹង​ចាប់ផ្ដើម​ជម្រះ​ការងារ​ និងដោះស្រាយបញ្ហាដែល​នៅ​សេ​ស​​​​​សល់​កន្លង​មក​ដូចជា​ទំនាស់​ដីធ្លីរ៉ាំរ៉ៃជាដើម ។

ឯកឧត្តម​បន្តថា​ ការ​បញ្ចប់ការ​វាស់វែង និងចុះបញ្ជីដីធ្លីនៅកម្ពុជា​នាពេល​នេះ គឺជា​ប្រវត្តិ​សាស្ត្រ​ដែល​មិនធ្លាប់​មាន​ សម្រាប់ការវាស់វែង ចុះបញ្ជី​ និ​ងចេញបណ្ណ​ជូនប្រជាពលរដ្ឋ​ជា​កម្មសិទ្ធិ​ ​សម្រាប់​ប្រើប្រាស់​ជា​ចាំបាច់​ក្នុងជីវភាព ។ ការវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លី ដែលជាកំណប់ទ្រព្យរបស់ប្រជាពលរដ្ឋ ទទួលបាននូវការស្វាគមន៍ និងសាទរជាច្រើនពីប្រជាពលរដ្ឋ។ ការណ៍នេះបានបង្កើតឱ្យមានចលករ នយោបាយ ឬឃោសនិក ជាច្រើនចូលរួមផ្សព្វផ្សាយតាមបណ្ដាញសង្គម ហើយនេះគឺជាជោគជ័យដ៏សំខាន់មួយសម្រាប់រាជរដ្ឋាភិបាល៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *