គម្រោង CAPFISH-Capture គាំទ្រហិរញ្ញវត្ថុសម្រាប់ការវិនិយោគវិស័យជលផលកម្ពុជា

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រគល់កញ្ចប់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដើម្បីគាំទ្រ​ដល់ការវិនិយោគវិស័យជលផលនៅកម្ពុជា និងបានប្រកាសដាក់ឱ្យដំណើការជាផ្លូវការនូវប្រព័ន្ធអង្កេតតាមដានឌីជីផលកម្ពុជា (CamTrace) ដែល​អាច​ជួយ​ឱ្យ​សហ​គ្រាស​អាចនាំចេញផលិតផលជលផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅស្រុក និងជួយឲ្យអ្នកបរិភោគអាចផ្ទៀងផ្ទាត់ព័ត៌មានពាក់ព័ន្ធទៅនឹងប្រភពដើមផលិតផល។

សហគ្រាសជលផលក្រោយប្រមូលផលចំនួន ២៣ បានទទួលកញ្ចប់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគនេះដែលនាំឱ្យ​សហគ្រាសទាំងអស់មាន​ឱកាស​ពង្រីក​លទ្ធភាព ​និង​សមត្ថភាព​នៅក្នុងជំនួញរបស់ខ្លួន។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប អង្គការ UNIDO និងដៃគូអភិវឌ្ឍពាក់ព័ន្ធជួយ​តភ្ជាប់ខ្សែ​ច្រវាក់តម្លៃកាន់តែមានប្រសិទ្ធភាពនូវផលិតផលជលផលក្រោយប្រមូលផល និងអាចឱ្យសហគ្រាសនានា​​ពង្រីកលទ្ធភាព និងសមត្ថភាពក្នុងជំនួញរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងពីការកើនឡើងនៃផលនេសាទដ៏លើសលប់ក្នុងឆ្នាំនេះ ដែលជាផលវិជ្ជមានសម្រាប់ប្រជានេសាទ។ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុ​សាសន៍​ណែនាំ​គិតដល់ប្រជានេសាទនិងសហគ្រាស អំពីការប្រើប្រាស់ធនធាន​ជលផល​ប្រកបដោយនិរន្ដរភាព តាមរយៈការកែច្នៃសម្រាប់បម្រើដល់តម្រូវការទីផ្សារ ទាំងក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ពាក់ព័ន្ធនឹងពាណិជ្ជកម្មធនធានជលផលនេះដែរ​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានគូសបញ្ជាក់ថា ​សហគ្រាស​ទាំងអស់ត្រូវចេះថែរក្សាទីផ្សារឱ្យបានល្អ​ គោរព​តាម​លក្ខខណ្ឌស្តង់ដា​ត្រឹមត្រូវ​ មានគុណភាពល្អ​ មានអនាម័យ​ខ្ពស់​ និងបង្កើនសមត្ថភាពខ្លួនទៅតាមតម្រូវការទីផ្សារ​ ជាពិសេសទីផ្សារអឺរ៉ុប​ ដែលជាទីផ្សារ​មួយដ៏ល្អ​សម្រាប់​ការ​នាំចេញ។

ឯកឧត្តមរដ្ឋមន្ដ្រី​ បានបង្ហាញគោលជំហរគាំទ្រដល់សហគ្រាសនានាក្នុងអនុវិស័យជលផល​ក្នុងស្មារតីភារតភាពខ្ពស់​ ដើម្បីអាចធានាធនធានជលផលប្រកបដោយនិរន្តរភាព​ និងប្រើប្រាស់ពេញសមត្ថភាពនូវធនធានជលផល​ ស្របជាមួយនឹងកម្មវិធីតាមដានអង្កេត​ (CamTrace) មានការត្រួតពិនិត្យច្បាស់លាស់​ មានភាពទុកចិត្ត​ ធានាបាននូវ​សុវត្ថិភាព​ចំណីអាហារ​ និងទទួលបានតម្លៃបន្ថែមខ្ពស់។

គួរជម្រាបថា៖ សហភាព​អឺរ៉ុប​ អង្គការ UNIDO សាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) ធនាគារ​ និងវិស័យឯកជន​ បានជួយគាំទ្របច្ចេកទេស​ ទុនហរិញ្ញប្បទាន​ និង​ដោះស្រាយបញ្ហាប្រឈមនានា​ក្នុងវិស័យកសិកម្ម​។

លោកឧកញ៉ាបណ្ឌិតឱសថ ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេល បានលើកឡើងថា ក្រុមហ៊ុនរបស់លោកក៏ទទួលបានកញ្ចប់វិនិយោគនេះដែរ ដែលជា​ការ​លើកទឹកចិត្ត និងជួយជំរុញក្នុងការបង្កើតផលិតផលជាតិ មានកម្មសិទ្ធិបញ្ញា និងស្តង់ដារទទួលស្គាល់ដោយបរទេស។

លោក ហ្គុនថឺរ ប៊ែរហ្គឺ នាយកគ្រប់គ្រងអគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃ អង្គការ UNIDO បានសង្កត់ធ្ងន់ថា តាមរយៈកិច្ច​សហការ​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុដៃគូ អង្គការអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សហគ្រាសជលផល ជាពិសេសផ្តល់តម្លៃបន្ថែម និង​បង្កើន​បរិមាណ​ផ្គត់ផ្គង់ផលិតផលជលផលដែលមានសុវត្ថិភាព ដើម្បីធ្វើឲ្យកាន់តែមានភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ រួមទាំង សហភាពអឺរ៉ុប។

លោក ប្រាយអិន ហ្វរណារី ប្រធានកិច្ចសហប្រតិបត្តិការនៃ ស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា នៅពេលដែលសហគ្រាស អាច​បំពេញ​បាន​តាមលក្ខខណ្ឌតម្រូវនៃ ស្តង់ដារសុវត្ថិភាពម្ហូបអាហារ រួមទាំងការអនុវត្តប្រព័ន្ធអង្កេតដាន សហគ្រាសទាំងនោះ នឹងមិនត្រឹមតែអាចរីកចម្រើនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំង​អាច​ពង្រីកទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *