ក្រុមហ៊ុនរដ្ឋចិន ទិញយកភាគហ៊ុនក្រុមអចលនទ្រព្យដ៏ធំបំផុតលំដាប់ទី២របស់ប្រទេស

ប៉េកាំង ៖ ក្រុមហ៊ុន​រដ្ឋចិន​ ដែល​ស្ថិត​ទីក្រុង​សិនយ៉ាង​ (Shenyang) នៃភាគពាយ័ព្យ​ប្រទេស​ចិន ​បាន​ទិញ​យក​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន Evergrande Group ដែល​មាន​ក្នុង​ធនាគារ Shengjing ​តាម​រយៈការ​ដេញ​ថ្លៃក្នុង​តម្លៃ ៧.៣ប៊ីលាន​យ័ន ឬ​ប្រហែល ១.០៥ប៊ីលាន​ដុល្លារ​។ នេះ​បើ​តាម​ទិន្នន័យ​នៃ​វេទិកា​ដេញ​ថ្លៃ​របស់​ក្រុមហ៊ុន Alibaba នា​ថ្ងៃពុធ ទី០៧ ខែកញ្ញា។

កាលពី​អំឡុង​ខែ​កក្កដា កន្លងទៅ ក្រុមហ៊ុន Evergrande ដែល​ជា​ក្រុម​ហ៊ុនអភិវឌ្ឍន៍​អចលនទ្រព្យធំ​ជាង​គេលំដាប់ទី២​របស់​ចិន​ និង​ជំពាក់​បំណុល​ច្រើន​ជាង​គេ​នោះបាន​និយាយ​ថា ​ក្រុមហ៊ុនដែល​ជាសាខា​របស់​ខ្លួន​នៅ​ក្រុងណានចាង​ ត្រូវ​បំពេញ​កាតព្វកិច្ច​បំណុល​ប្រមាណ ៧.៣ប៊ីលាន​យ័ន​ ដោយ​សារ​តែ​មិន​អាច​បំពេញ​កាតព្វកិច្ច​បំណុល​តាម​ពេល​កំណត់ ហើយបាន​សន្យារសងបំណុល ដោយ​ធានាម្ចាស់​បំណុល​នូវ​ភាគ​ហ៊ុន​ចំនួន ១.៣ប៊ីលាន​នៅ​ក្នុង​ធនាគារ Shengjing។

ក្នុងវេទិកាដេញថ្លៃភាគហ៊ុនចំនួន ១.៣ប៊ីលាន​នៅក្នុង ធនាគារ Shengjing ដែល​ជា​កម្ម​សិទ្ធិ​របស់ក្រុម​ហ៊ុនអភិវឌ្ឍន៍​អចលនទ្រព្យ Evergrande ត្រូវ​បាន​ដេញថ្លៃដោយ​តុលាការ​ប្រជាជន​នៃ​ក្រុង​សិនយ៉ាង ក្នុង​តម្លៃ​ដំបូង ៧.៣ប៊ីលានយ័ន។ នៅក្នុង​ពេល​ដេញ​ថ្លៃ​នោះ គឺ​មិន​មាន​វត្តមាន​ក្រុមហ៊ុន​ផ្សេង​ទៀតទេ ពោល​គឺ​មាន​តែ​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះដែល​បាន​ដេញ​ថ្លៃ​យក​ភាគហ៊ុន​របស់​ក្រុមហ៊ុន Evergrande ក្នុង​តម្លៃ​ដំបូង ៧.៣ប៊ីលានយ័ន។ ប៉ុន្តែ​ក្រុម​ហ៊ុនមួយ​នេះ គឺ​ជា​បណ្តុំនៃ​ក្រុម​ហ៊ុន​ចំនួន​៧ចូលគ្នា ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​គ្រប់​គ្រង​ទ្រព្យ​របស់​រដ្ឋ​ចិន និង​ក្រុមហ៊ុនវិនិយោគ​បច្ចេកវិទ្យា​របស់​ចិន​ផងដែរ​។ គួរបញ្ជាក់ថា Evergrande ជា​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យដ៏​ធំ​ជាង​គេលំដាប់ទី២​របស់ចិន ដែល​មាន​បំណុល​ប្រមាណ ៣០០ប៊ីលានដុល្លារអាមេរិក និង កំពុង​ជួប​នឹង​បញ្ហា​​បំណុលជាមួយអតិថិជនរបស់ខ្លួន ​ខណៈដែលភាគហ៊ុន​ចំនួន ១.៣ប៊ីលាន ដែលបាន​ដាក់​លក់​ចេញ​នៅ​ពេល​នេះ គឺ​ស្មើ​នឹង​ប្រមាណ ១៤.៦%នៃភាគ​ហ៊ុន​សរុប​នៅក្នុង​ធនាគារ Shenjiang។ ក្រុមហ៊ុន Evergrande បាន​កាន់កាប់​ភាគ​ហ៊ុន​ចំនួន ៣៦.៤% នៅ​ក្នុង​ធនាគារ​ Shenjiang គិត​ត្រឹម​ចុង​ឆ្នាំ​២០២០ ហើយ​ភាគ​ហ៊ុន​នេះ​ បាន​ដាក់​លក់​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ធ្លាក់ចូល​ក្នុង​វិបត្តិបំណុល​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០២១​៕ អត្ថបទដោយ ៖ យ៉ាន អាន


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ប្រធាន PATA ៖ ការធ្លាក់ចំណូល និងចំនួនទេសចរនៅកម្ពុជានាដើមឆ្នាំនេះគឺជាបញ្ហាសកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ការធ្លាក់ចុះចំណូលពីការលក់សំបុត្រចូលទស្សនា និងកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាការធ្លាក់ចំនួនទេសចរទូទៅនៅកម្ពុជាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ មិនមែនជារឿងចម្លែកនោះទេ ត្បិតបណ្តាប្រទេសជិតខាង និងក្នុងតំបន់ក៏ធ្លាក់ដូចគ្នា

ប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីចេញវិធានការបណ្តោះអាសន្នក្នុងគ្រាតម្លៃប្រេងយន្តហោះឡើងថ្លៃខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំ២នៅក្នុងតំបន់អាស៊ីជាច្រើនបានចេញវិធានការជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់វិស័យអាកាសចរណ៍ពីការឡើងថ្លៃនៃតម្លៃប្រេងយន្តហោះ

កម្ពុជាស្វែងរកការគាំទ្រ និងកិច្ចសហការផ្នែកពាណិជ្ជកម្មពីសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤របស់អង្គការពាណិជ្ជកម្មពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផានណា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ (MC14) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)នាទីក្រុងយុនដេ ប្រទេសកាម៉េរូន

តំបន់ការពារធម្មជាតិជាង ៧លានហិកតានៅកម្ពុជា ផ្ដល់ផលសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាន និងសង្គមជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/04/2026

តំបន់ការពារធម្មជាតិទាំង ៧៣ទីតាំង ស្ថិតនៅតាមបណ្តាខេត្តចំនួន២៣ គ្របដណ្តប់លើផ្ទៃដីសរុបជាង ៧,០៤លានហិកតា ស្មើនឹងប្រមាណ ៤១% នៃផ្ទៃដីប្រទេស បាន និងកំពុងផ្តល់នូវផលសេដ្ឋកិច្ចដល់ប្រជាសហគមន៍នៅតាមមូលដ្ឋាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី