ការ​ផ្គត់ផ្គង់​ខុនដូ​ក្នុងត្រីមាស​ទី៣ឆ្នាំ ២០២៣​នេះ មានកំណើន​៤ភាគរយ​ធៀបនឹង​ត្រី​មាស​មុន​​

ភ្នំពេញ ៖ កា​រផ្គត់ផ្គង់​ខុនដូ​ក្នុ​ងត្រីមាស៣​ឆ្នាំ២០២៣​នេះ ហាក់​មាន​កំណើនឡើង​បន្តិចវិញធៀបនឹង​ត្រីមាស​ទី​​២ឆ្នាំ​២០២៣​ដដែលនេះ ដោយ​ក្នុង​ត្រីមាស​ទី ៣​ការផ្គត់ផ្គង់​ខុនដូ​មានកំណើន​ប្រមាណ៤ភាគរយ និងកើនត​ប្រមាណ​១៨​ភាគរយ​ធៀបនឹង​ត្រី​មាសទី​៣​ឆ្នាំ ២០២២​កន្ងលទៅ​ ។​​ នេះបើតាម​របាយការណ៍​របស់ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia ។​

របាយការណ៍ដដែល​នេះឱ្យដឹងថា​ នៅក្នុងដំណាច់ឆ្នាំ២០២៣​នេះ ​មានគម្រោង​ចំនួន​៣បន្ថែមទៀត​នឹ​ងបញ្ចប់​​ការសាងសង់​ដែល​មាន​ខុនដូចំនួន​៣ពាន់​យូនីត ដូច្នេះ​ខុនដូទាំង​៣ពាន់​នឹង​ត្រូវ​បានចាក់បញ្ចូល​ក្នុងទីផ្សារ​ប្រទេស​កកម្ពុជា​ដែលធ្វើឱ្យ​កំណើននៃការ​ផ្គត់ផ្គង់​ខុនដូ​ក្នុង​ប្រទេសកម្ពុជា​ឡើងដល់ ៥៦,៦០០យូនីត​ ។

ប្រភេទខុនដូ​ដែល​មានពេញនិយម និងមានការផ្គត់ផ្គង់ច្រើន​ជាង​ច្រើន​គេ​ក្នុងទីផ្សារ​គឺជា​ប្រភេទ​ខុនដូតម្លៃ​មធ្យម​ ( Mid-Range )  ដោយ​ខុនដូ​ប្រភេទនេះ មាន​រហូត​ដល់​៦០ភាគរយ​នៃការ​ផ្គត់ផ្គង់​​ខុនដូ​សរុប ។​ ចំពោះ​តម្លៃខុនដូ​ក្នុងត្រីមាស​ទី៣ឆ្នាំនេះ​វិញឃើញថាបានរក្សា​លំនឹង​ថេរ បន្ទាប់ពីបានធ្លាក់ចុះចន្លោះ​ពី​១​ទៅ៤​ភា​គរ​យ​​​​ កាលពីឆ្នាំមុន​ ។​

ចំពោះ​សេវាកម្ម​អាផាតមិន​​វិញ ឃើញថាចាប់តាំងដើមឆ្នាំ​២០២៣​ ​មានអាផាតមិន​ដែល​ទើប​បញ្ចប់​តែ​៣០០​យូនីត​ប៉ុណ្ណោះ ហើយក្នុងត្រីមាស​ទី​៣ឆ្នាំ ២០២៣​​​នេះ ក៏មិនមាន​គម្រោង​ថ្មីៗ​ចាប់ផ្ដើម​អភិវឌ្ឍន៍​និង​បញ្ចប់​នោះដែរ ដែលធ្វើឱ្យការ​ផ្គត់ផ្គង់​អាផាតមិន​​មានកំណើនយឺត ។

គិតមកដល់​បច្ចុប្បន្ន​នេះ នៅភ្នំពេញ​អាផាតមិនកម្រិត​ A និង B , កា​រផ្គត់ផ្គង់​មានប្រមាណ​៤០០០​យូនីត ពីគម្រោងអភិវឌ្ឍន៍​ចំនួន​៦០គម្រោង ។ បន្ថែមពីនេះ តម្លៃជួល​លើ​អាផាតមិន​​ទាំង​ពីរ កម្រិត​មាន​កា​រធ្លាក់​ចុះ​ប្រមាណ​៦ភាគរយ​ទៅ៨​ភាគរយ​​ ធៀបនឹង​រយៈ​ពេលដូចគ្នា​កាលពីឆ្នាំមុន ។

បើតាម​អ្នកនាងគឹម គិន​កេសា អគ្គនាយិកា​រង​ក្រុមហ៊ុន​ CBRE Cambodia បានឱ្យដឹងថា​ នៅក្រោយវិបត្តិ​កូវីដ​១៩នេះ ការ​ជ្រើស​រើស​ខុនដូ សម្រាប់ការ​ស្នាក់នៅ​ នៅ​តែ​មិនទាន់​មានកំណើន​ល្អ​នៅឡើយ ដោយភ្ញៀវ​ទេសចរជាច្រើន​​បានជ្រើសរើស​យក​សណ្ឋាគារ​សម្រាប់ការ​ស្នាក់​នៅរបស់ពួកគេ​ក្នុងអំឡុងវិស្សមកាល​ ដូច្នេះ​ហើយ​បានធ្វើឱ្យតម្រូវការ​ឬវិស័យ​សណ្ឋាគារ​មានការ​ប្រកួត​ប្រជែង​ខ្ពស់ និងធ្វើឱ្យតម្រូវការ​ទីផ្សារ​ខុនដូ នៅ​មានសភាពទ្រឹង​ ។

យ៉ាងណាក្ដី​ក៏មានគម្រោង​ខុនដូ ដែលបានពន្យារកាលពី​វិបត្តិកូវីដ​១៩ បានចាប់ផ្ដើមដំណើរការ​សាងសង់គម្រោង​របស់ខ្លួនឡើងវិញ​ដែលធ្វើវិស័យសំណង់​ ចាប់ផ្ដើមមាន​សកម្មភាពឡើងវិញ​បន្តិច តែបើធៀបនឹង​មុន​ឆ្នាំ២០២០ សកម្មភាព​នេះ​នៅតែ​បន្ត​ថមថយ​ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី