ការ​សាងសង់ផ្លូវ​​តភ្ជាប់ពី​ខេត្តមួយ​ទៅខេត្តមួយ​ជំរុញ​តម្លៃដីធ្លី ​និងកា​រវិនិយោគ​

ភ្នំពេញ ៖​​ រដ្ឋាភិបាល​បាន​ជំរុញឱ្យមានការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទូទាំង​ប្រទេស​​ ដើម្បី​សម្រួលដល់ការធ្វើដំណើរ​របស់ប្រជាពលរដ្ឋ ។ ទន្ទឹមនឹង​ការ​សម្រួល​ដល់ការ​ធ្វើដំណើរ​នេះ​ដែ​រ ការ​សាងសង់ផ្លូវ​តភ្ជាប់ពីខេត្ត​មួយ​ទៅខេត្ត​មួយ​នឹង​ជំរុញឱ្យតម្លៃដីធ្លី​នៅតាមបណ្ដាខេត្ត​មានកំណើន​​ និងអា​ច​ទា​ក់​ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត ។

ជាការ​កត់សម្គាល់​គេសង្កេតឃើញថា​ ​នៅពេល​រដ្ឋាភិបាល​បង្ហាញពីគម្រោង​អភិវឌ្ឍ​ន៍​ហេដ្ឋារច​នា​ស​ម្ព័​ន្ធ​អ្វីមួ​យ ជាពិសេស​ផ្លូវ​តភ្ជាប់ពីខេត្ត​មួយ​ទៅខេត្ត​មួយ​នឹង​ជួយ​ឱ្យតម្លៃ​ដីធ្លី​នៅ​តំបន់​អភិវឌ្ឍ​ន៍​ផ្លូ​វនោះ​មានហាងឆេង​ និង​មានការ​វិនិយោគ​ច្រើន​ជាង​មុន​ ។ ជាក់ស្ដែង​ម្រោង​ផ្លូវ​លេខ​១០ ផ្លូវ​ក្រវាត់ក្រុ​ងជុំវិញ​រាជធានីភ្នំពេញ ​ផ្លូវ​ទៅ​កា​ន់​ច្រក​ព្រំដែន​កម្ពុជា ​និង​ប្រទេស​ជិត​ខាង​ជាដើម ។

លោក​ ច្រឹក​ សុខនីម​ ប្រធាន​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអ​ចលនវត្ថុកម្ពុជា​បានលើកឡើ​ង​ថា ការ​អភិវឌ្ឍ​ហេដ្ឋានរចនាសម្ព័ន្ធ តភ្ជាប់ពីខេត្ត​មួយទៅខេត្ត​មួយ​វាមិនត្រឹម​តែសម្រួលដល់ការ​ធ្វើដំណើរ​របស់ពលរដ្ឋ​​ប៉ុណ្ណោះទេ តែវា​ក៏បានធ្វើឱ្យ​មានការ​ទាក់ទាញ​ដល់​ការ​វិនិយោគ​​នៅតាមបណ្ដោយផ្លូវ​​នោះផង​ដែរ​ ហើយក៏​នឹ​ងសម្រួល​ដល់ការ​ធ្វើពាណិជ្ជកម្មពី​ខេត្ត​មួយទៅខេត្ត​មួយបានដោយងាយស្រួល ។

លោក​បន្តថា ៖

“ការអភិវឌ្ឍន៍​ ការសាងសង់​ផ្លូវ​ទាំងនោះ​ ចង់មិនចង់​គឺនឹង​ធ្វើឱ្យ​តម្លៃដីធ្លី​ហក់ឡើង​មួយកម្រិត​ ហើយឡើង​ក្នុង​កម្រិតណាមួយ​នោះ​គឺអាស្រ័យ​ទៅលើ​សក្ដានុពល​នៃ​តំបន់​ទាំងនោះដែរ ពីព្រោះ​ថា​នៅពេលមានផ្លូវ​ស្អាត​ល្អ​ហើ​យ​នឹង​មានហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត​អភិវឌ្ឍ​ន៍​នៅក្នុង​តំបន់​នោះជា​បន្តបន្ទាប់​ ​នឹងអាចជំ​រុញ​ឱ្យស​ក្ដានុ​​ពល​កាន់តែមាន​សន្ទុះ​ខ្ពស់​បន្ថែមទៀត”

លោក ​ទុយ​ ប៉ោហេង​ ប្រធាន​សាខា​នៃក្រុមហ៊ុន​អចលនទ្រព្យ​ Century 21 Zillion Holding ប្រចាំ​ខេត្ត​កោះ​កុង​ក៏បានឱ្យដឹងថា ខេត្ត​កោះកុង ជាខេត្ត​ជាប់ព្រំដែន​មួយ​​របស់​កម្ពុជា ហើយ​កន្លងមក​ខេត្ត​នេះមិនទាន់​មានផ្លូវ​ចូល​​តភ្ជាប់ច្រើននោះទេ តែចាប់តាំងពីមាន​គម្រោង​សាងសង់​ផ្លូវ​តភ្ជាប់ពី​ខេត្ត​ពោធិ៍សាត់ បា​ត់​ដំ​ប​ង​​មកក៏​ឃើ​ញ​​ថា​​​សន្ទុះ​នៃវិនិយោគិន​ចាប់អារម្មណ៍​មកលើ​ខេត្ត​កោះកុង​មានកាន់តែច្រើន​ ហើយក៏បាន​ធ្វើឱ្យ​តម្លៃដីធ្លី​នៅ​ខេត្ត​នេះ​បាន​កើនឡើង​មួយកម្រិត​ទៀត​ផងដែរ ។

លោក​បន្តថា ៖

“ចាប់ពី​មានគម្រោងអភិវឌ្ឍ​ន៍​ផ្លូវ​តភ្ជាប់ពី​បាត់ដំបង-ពោធិ៍សាត់ មកកាន់​ខេត្តកោះកុង​ ក៏​មាន​អ្នក​ស្វែង​រក​ទិញដីនៅខេត្ត​នេះ​ច្រើនជាង​មុនដែរ ។ ទន្ទឹមនឹង​នោះដែរ​ រដ្ឋបាល​សាលា​ខេត្តកោះ​កុង​ក៏បាន​សាង​សង់​​ផ្លូវតភ្ជាប់ពីតំបន់​មួយ​ទៅតំបន់​មួយ​ទៀត ដើម្បីសម្រួលដល់​ការ​ធ្វើ​ដំណើរការរបស់ពលរដ្ឋ​ក្នុង​តំបន់​​និង​ទេសចរ​មកពីតំបន់ផ្សេងៗ ​និង​វិនិយោគិន​ងាយស្រួល​ក្នុងការ​ស្វែង​រកការ​វិនិយោគ​ផងដែរ”

គួររំលឹកផងដែរថា ​សម្ដេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ធ្លាប់បាន​មាន​ប្រ​សា​សន៍​​​នាពេ​លកន្លងមក ដោយ​ជំរុញ​ឱ្យ​មន្ត្រីពាក់ព័ន្ធ​ពិនិត្យមើល​លើការ​អភិវឌ្ឍ​ផ្លូវ​ទៅកាន់ច្រក​ព្រំដែន​​ និង​អ​ភិ​វ​ឌ្ឍ​​ន៍តំបន់​ព្រំដែន ដោយ​បង្កើតជា​តំបន់សេដ្ឋកិច្ច​ពិសេស​ទាក់ទាញ​ដល់​ការ​វិនិយោគ​នៅ​តាមព្រំដែន​ និង​ផ​លិ​ត​​​នូវ​ទំ​និញហើយ​នាំចេញទៅកាន់ទីផ្សារ​អន្តរជាតិវិញ ។ ការអភិវឌ្ឍ​តំបន់ព្រំដែន​នេះដែរ​ ក៏នឹង​ជួយ​លើ​កកម្ពស់​ជី​វ​ភាព​ពលរដ្ឋ​នៅតាមព្រំដែន​បានមួយកម្រិតទៀត​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ

បើកចំហជើងមេឃ ! ការលើកលែងទិដ្ឋាការ ជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មី ជួយជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បើកចំហជើងមេឃ ! ក្រសួងទេសចរណ៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងបើកកិច្ចពិភាក្សា និងស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពល

កម្មវិធី​ ​«​Race Across the ​World​»​ ​ជ្រើសរើស​កម្ពុជា​ ​បង្ហាញ​សម្រស់ ​និង​បេតិកភណ្ឌ​ទៅកាន់​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

​កម្ម​វិធី​ ​«​Race Across the ​World​» ​បាន​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​គោលដៅ​មួយ​ក្នុង​ដំណើរការ​ប្រកួត ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ ​ជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​បង្ហាញ​សម្រស់​ ​បេតិកភណ្ឌ​ ​វប្បធម៌ ​និង​ភាព​កក់ក្តៅ​របស់​ប្រជាជន​កម្ពុជា​ ​ទៅកាន់​ទស្សនិកជន​ជុំវិញ​ពិភពលោក​

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់