អ្នកអភិវឌ្ឍន៍​ផ្សារទំនើប គួរ​សិក្សា​ពីទីផ្សារ​ឱ្យបានច្បាស់មុន​ចាប់ផ្ដើម​គម្រោង​ថ្មីៗ​

​ភ្នំពេញ ៖ កំណើន​ផ្សារ​ទំនើប​នៅរាជធានីភ្នំពេញក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការ​អភិវឌ្ឍន៍​ច្រើនគួរឱ្យកត់សម្គាល់​រាប់ទាំង​ប្រភេទផ្សារទំនើបធំៗមកពីបរទេស និងផ្សារទំនើប​ខ្នាតតូចដែលវិនិយោគដោយអ្នកនៅក្នុងស្រុក ខណៈផ្សារទំនើបមួយចំនួន​​បានផ្អាក​សកម្ម​ភាព និងខ្លះទៀត​​នៅដំណើរការ​ដែរ តែមិនសូវ​មានភ្ញៀវចេញចូល​ច្រើន ។ ក្នុងរូបភាពបែបនេះ អ្នក​ជំនាញ​អច​ល​ន​ទ្រ​ព្យ​បានផ្ដល់ជាទស្សនទានថា មុនសម្រេចទម្លាក់ទុនវិនិយោគនៅក្នុងវិស័យមួយនេះ អ្នក​អភិ​វឌ្ឍ​ន៍​​គួរ​សិក្សា​ពីតម្រូវការទីផ្សារឱ្យបាន​ច្បាស់លាស់ ជៀសវាងទទួលរងនូវការខាតបង់។​

លោក ឡាត់ ច័ន្ទដារា​ អ្នកគ្រប់​គ្រងជាន់ខ្ពស់​នៃក្រុមហ៊ុន​ CBRE Cambodia បានមានប្រសាសន៍ថា​ ក្នុងពេល​បច្ចុប្បន្ន​នេះ នៅក្នុងរាជធានីភ្នំពេញ ទីផ្សារ​ ផ្សារទំនើប​នៅ​មានឱកាស​​ ប៉ុន្តែ​ក្នុងកាលៈទេសៈនេះ អ្នក​អភិ​វ​ឌ្ឍ​ន៍​​គួរ​មានការ​សិក្សា​ឱ្យ​បានច្បាស់លាស់ និង​ល្អិត​ល្អន់​ជាងមុន​ជាមួយ​អ្នកជំនាញ​មុននឹងចាប់ផ្ដើមវិនិយោគ ​ឬក៏​អ​ភិ​វឌ្ឍន៍ ហើយអ្នកអភិវឌ្ឍន៍​ខ្លួនឯង​ក៏​គួរតែ​ដឹង​​ពី​សក្ដានុពល​ទីតាំង ចំនួន​ពលរដ្ឋ​ដែល​នឹង​អាច​ទា​ក់ទាញ​ចូល​ផ្សារទំនើប​របស់ខ្លួន​ ។

លោក ​ច័ន្ទដារា បានមានប្រសាសន៍ថា​ ៖

«ក្នុងពេល​បច្ចុប្បន្ន​នេះ អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​​ ជាពិសេស​អ្ន​ក​អ​ភិ​វឌ្ឍន៍លំនៅឋាន បាន​បង្វែរទុនរបស់ខ្លួនទៅវិនិយោគ និងអភិវឌ្ឍន៍លើ​ផ្សារទំនើបសហគមន៍ ( Community Mall ) ដែលជា​ប្រភេទ​ផ្សារទំនើប​ចំហរ ( Outdoor ) ។ ផ្សារទំនើប​បែបនេះ កំពុង​មានការ​បើក​ដំណើរការ និង​វិនិយោគ​ជា​បន្តបន្ទាប់ ហើយអាចស្រូបទាញ​អតិថិជន​ពីផ្សារទំនើប​ ( Super Market  )បានច្រើន ដូច្នេះអ្នកអភិវឌ្ឍន៍ ផ្សារទំនើប Super Market គួរ​តែគិតគូរឱ្យបានល្អិតល្អ​មុននឹង​វិនិយោគ»។

លោកអ្នកឧកញ៉ា​ ពុង ឃាវសែ អ្នកជំនួញអចលនទ្រព្យ ​និងជាអ្នកអភិវឌ្ឍន៍ផ្សារទំនើប​ដំបូងគេ​នៅកម្ពុជា​បាន​ថ្លែងកាលពីពេលកន្លងទៅថា មិនថា​តែផ្សារទំនើបក្នុង​ស្រុក ​ឬ​​ផ្សារ​ប្រពៃណីក្នុង​រាជធានីភ្នំពេញនោះទេ បើសិនជាមិនមានការ​កែប្រែ ​ឬនៅតែធ្វើអាជីវកម្មតាមទម្លាប់​ដូច​មុននោះ នឹ​ង​មិនអាច​ទាក់ទាញភ្ញៀវ​បានទេ ។ ពេល​នោះ​ដែរ ផ្សារទំនើបដែល​មកពីខាងក្រៅប្រទេសថ្មីៗ នឹង​ស្រូប​ទាញ​យកភ្ញៀវ​ពីផ្សារ​ទំនើប​ក្នុងស្រុក​​ និងផ្សារ​ប្រពៃណី។

អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិ​ក្រុមហ៊ុន PropNex Cambodia​ បានបញ្ជាក់ថា អតិថិជន​គោលដៅ​របស់ផ្សារទំនើប និងផ្សារ​ប្រពៃណីមិនដូចគ្នា ។ អ្នក​ចូលផ្សារទំនើប​មាន​គោល​ដៅ​​ផ្សេង​ ចំណែកអ្នកចូលផ្សារប្រពៃណី ដូចជា​ផ្សារ​ទួល​ទំពួង ផ្សារ​បឹង​កេងកង​ ផ្សារ​អូរឬស្សី និងអូរឡាំពិក​ជាដើម​នោះ គឺមានគោលដៅ​ផ្សេង​ ហើយផ្សារ​ទំាំង​នេះ​នៅតែ​មាន​សក​ម្ម​ភាព​ ។

​ទោះជាយ៉ាងណាក្ដី ការអភិវឌ្ឍ​ផ្សារទំនើប ( Super Market ) វាប្រាកដ​ណាស់​នឹងអាច​ទាញយក​អតិថិជន​ជាងផ្សារ​ប្រ​ពៃ​ណី ប៉ុន្តែវាក៏មិនប៉ះពាល់ដល់ផ្សារប្រពៃណី​ធ្ងន់ធ្ងរ​នោះដែរ ។ ដូច្នេះ សរុបសេចក្ដីមក​ ការ​អភិវឌ្ឍ​ផ្សារ​ទំនើប Super Market ​ ពិត​ជា​បានទាញ​យកអតិថិជន​ពីផ្សារប្រពៃណី ហើយការអភិវឌ្ឍ​ផ្សារ​ទំនើប​សហគមន៍ (​ Community Mall ) ក៏បានស្រូបទាញយកអតិថិជន​ពី​ផ្សា​​រ​​ទំនើប Super Market ដែរ ។ ទោះជាយ៉ាងណា វត្តមាននៃផ្សារទំនើបគ្រប់កម្រិត បានផ្តល់ជម្រើសយ៉ាងច្រើនសម្រាប់អតិថិជន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន

អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រចេញពីកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលកម្មកររោងចក្រអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណា រួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។ លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា

កំពង់ឆ្នាំង​-​កំពង់ធំ​​នឹង​ភ្ជាប់​សេដ្ឋកិច្ច​តាមរយៈ​ផ្លូវ​ ៥០​សេ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប តម្លៃ​ ១៦៤​​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

គម្រោង​ផ្លូវ​លេខ​ ​៥០​សេ ​ប្រវែង​ ៥៨ គីឡូម៉ែត្រ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប​ប្រវែង​ ៣​,​៣០០ ​ម៉ែត្រ​ ​ដែល​មាន​តម្លៃ​ប៉ាន់ស្មាន ​១៦៤ ​លាន​ដុល្លារ ​នឹង​តភ្ជាប់​សេដ្ឋកិច្ច​រវាង​ខេត្ត​កំពង់ឆ្នាំង​ ​និង​កំពង់ធំ​ ​

ទុនវិនិយោគ​សរុបក្នុង​វិស័យផ្គុំ ​និងដំឡើង​រថយន្ត​នៅកម្ពុជា​បានកើនឡើងជិតដល់​​២៥០លានដុល្លារអាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំមកនេះ កម្ពុជា​ទទួលបានការ​វិនិយោគលើ​រោងចក្រ​ផ្គុំ​និងដំឡើ​ងរថយន្តជា​បន្ត​បន្ទាប់ ដែលគិតមកដល់​ខែកញ្ញា ឆ្នាំ ២០២៦នេះ កម្ពុជា​ទទួល​បានគម្រោង​វិនិយោគរោងចក្រ​ផ្គុំ​និងដំឡើង​រថយន្ត​សរុប​ចំនួន​១៥ ក្នុងនោះ​១០​កំពុង​ដំណើរការ ២រោងចក្រ​ពុំ​ទាន់​ដំណើរការ​ និង​៣គម្រោង​ទៀត​បានស្នើ​សុំ​ចុះបញ្ជីវិនិយោគ​និងកំពុង​សាងសង់រោងចក្រ ។​​ បើតាមប្រសាសន៍សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងពិធីសម្ពោធរោងចក្រ​ដំឡើង​រថយន្ត​ GAC នៅខេត្តកំពង់ឆ្នាំង​នាព្រឹកថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦

រដ្ឋាភិបាលចេញអនុក្រឹត្យ​បង្កើត​គណៈកម្មាធិការ​ថ្មីមួយ​ ដើម្បីអភិវឌ្ឍន៍ MSME នៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចេញអនុក្រឹត្យមួយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ដីពីការ​បង្កើត​គណៈកម្មាធិការ​ដឹកនាំ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍​សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម ដែលស្ថិតនៅក្រោម​ឆត្រ​នៃគណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ។ យោងតាម​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយ​នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា គណៈកម្មាធិការ​ដឹកនាំការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍សហគ្រាស​មីក្រូ តូច និងមធ្យម​ មានភារកិច្ច​មួយចំនួនដែលត្រូវ​អនុវត្តន៍