អ្នកជំនាញអះអាងថា ការផ្គត់ផ្គង់​ផ្សារ​ទំនើបនៅតំបន់ប៉ែកខាងត្បូង​ភ្នំពេញ​ អាច​លើស​តម្រូវការ​

ភ្នំពេញ ៖ ការអភិវឌ្ឍ​ផ្សារទំនើប​នៅប៉ែក​ខាងត្បូង​រាជធានីភ្នំពេញនាពេល​បច្ចុប្បន្ន​នេះត្រូវ​បានអ្នកជំនាញ​មើល​​​ឃើញ​ថា​​​កំពុង​មានសកម្មភាព​យ៉ាងមមាញឹក ដោយគម្រោង​ផ្សារទំនើបខ្លះមានទំហំធំតម្លៃរាប់សិបលានដុល្លារ ហើយផ្សរទំនើបខ្លះមានលក្ខណៈជាសហគមន៍​មិនជាង៣គម្រោងនោះទេ ដែលគ្រោង​នឹង​ដាក់​ឲ្យដំណើរការ​នៅ​ពេ​លខាងមុខ​ឆាប់ៗនេះ។

អ្នក​ស្រី​ អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍​ប្រាប់​ AMS នៅថ្ងៃទី​២៨ ខែកក្កដា ២០២២​នេះ​ឱ្យដឹងថា ​ការ​ផ្គត់​ផ្គង់​ផ្សារទំនើបមានចំនួន​ច្រើនក៏​អាស្រ័យ​ដោយសារតែមាន​តម្រូវ​ការ​ច្រើន ប៉ុន្តែសម្រាប់ខណ្ឌ​មាន​ជ័យ​ គេសង្កេតឃើញ​មានផ្សារ​ទំនើបធំៗរហូតដល់ទៅ​៣ទីតាំង ដោយ​ក្នុងនោះរួមមានគម្រោងផ្សារទំនើប​ជីបម៉ុង ផ្សារ​ទំ​នើ​ប​ AEON 3 និងគម្រោង​ផ្សារទំនើប​ប៉េងហួត ហើយក្រោយពេលផ្សារទំនើប​ទាំង៣​នេះ​ដាក់ដំណើរការ​ នឹងធ្វើឱ្យ​ការផ្គត់​ផ្គង់​លើ​ស​​ពីតម្រូវការ​។

អ្នកស្រី​បញ្ជាក់ថា​ ៖

“តាមពិតទៅ​សម័យ​ឌីជីថល​​នេះ មានមនុស្ស​ជាច្រើនមិនសូវជា​លក់ ​ឬដាក់តាំង​ផលិតផល​របស់ខ្លួន​នៅតាម​បណ្ដា​តូបតាមផ្សារនោះទេ តែមួយ​ចំនួន​ធំ​បាន​ដាក់លក់​ទំនិញរបស់ខ្លួន​តាមអនឡាញ ​និងអាចលក់​ដាច់ខ្លាំងជាង​ការ​លក់​នៅតាមតូបតាមផ្សារទៀត​ផង ដូច្នេះការ​អភិវឌ្ឍ​ផ្សារទំនើប​អាចជា​បញ្ហា​ប្រឈម នឹងធ្វើឱ្យ​អ្នកអភិវឌ្ឍន៍ផ្សារ​មួយចំនួន​ពន្យារពេល​អភិវឌ្ឍន៍ ឬក៏ធ្វើ​ឱ្យផ្សារ​មួយចំនួន​ត្រូវ​អសកម្ម”

អ្នកស្រី អាន សុធីតា​ បានបន្ថែមថា​ ដោយសារតែ​អំណាច​នៃការទិញ​​ដូរ​នៅក្នុង​ប្រទេស​កម្ពុជា​របស់យើង​នៅមានកម្រិត​ បើ​ធៀបនឹង​បណ្ដាប្រទេស​ជិត​ខាង​ក៏ដូចជា​ក្នុង​តំបន់អាស៊ាន​​ ការអភិវឌ្ឍផ្សារទំនើប​គួរតែផ្អា​ក​ត្រឹម​នេះសិន ដោ​យ​​រង់ចាំមើល​ស្ថានភាពតម្រូវការ ​និង​កំណើន​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ហើយធ្វើយ៉ាងណា​ឱ្យ​​ផ្សារ​ដែល​មាន​ស្រាប់​នេះមានដំណើរការ​ឡើង​វិញ ឬមានសកម្មភាព​កាន់តែខ្លាំង ។

អ្នកនាង​ ជិន ច័ន្ទដាលុច្ស​ អ្នកគ្រប់គ្រង​ការវាយតម្លៃនៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បាន​មាន​ប្រ​​សាសន៍ថា ​សម្រាប់​ផ្សារទំនើបនៅក្នុងប្រទេស​កម្ពុជា​មកដល់ពេលនេះ អាច​និយាយ​បានថា​វាគ្រប់គ្រាន់​ហើយ។ សម្រាប់គម្រោងអភិវឌ្ឍន៍ផ្សារ​ដែល​បានចាប់ផ្ដើមសាងសង់​នាពេលកន្លងមក​ អាច​បន្ត​ដល់​ចប់ ​និង​ដំណើរ​ តែសម្រាប់គម្រោងមិនទាន់​សាងសង់​គួរ​ផ្អាកសិន​ ពីព្រោះថា​នៅភ្នំពេញមានផ្សារទំនើប​ច្រើនបូករួម​ជា​មួយ​ផ្សារ​ម៉ាត​តូចៗជាច្រើន​ទៀត ​ទាំង​ផ្សារ​ម៉ាតក្នុងស្រុក​ និ​ងផ្សារម៉ាតមកពីបរទេស។

គួរកត់សម្គាល់ផងដែរថា បច្ចុប្បន្ននេះ ផ្សារទំនើបដែល​ល្បី​ល្បាញមួយចំនួន ​និងមានការ​គាំទ្រ​កាលពីជាង​មួយទសវត្សរ៍​មុន ​ហាក់​មានសកម្មភាពថមថយ​កាន់តែខ្លាំង​ឡើងពីមួយឆ្នាំទៅមួយ​ឆ្នាំ និងមានផ្សារទំនើ​បខ្លះទៀត​ផ្អាកសកម្មភា​ព​ស្ទើ​​រទាំងស្រុង ​ដូចជា ​ផ្សារទំនើប​សុវណ្ណា​ ផ្សារទំនើបផារ៉ាហ្គន ​សូរិយាម៉ល ស៊ីធីម៉ល រតនាផ្លាហ្សា និងផ្សារទំនើប​ខ្នាតតូច​មួយចំនួនទៀត នៅកណ្ដាលរាជធានីភ្នំពេញ​បានបិទទ្វារ​ផងដែរ។ ទោះជាយ៉ាងណា​ក្ដី ការបិទទ្វារផ្សារ​ទំនើប​ទាំងនេះ ក៏ជំនួស​មកវិញនូវ​ផ្សារទំនើ​បថ្មីៗក្រោម​កា​រវិនិយោគរបស់បរទេស ឬផ្សារទំនើប​ម៉ាកយីហោ​បរទេស​ដូចជាផ្សារ​អ៊ីអន ផ្សារ​ម៉ាក្រូ និង​ផ្សារ​គ្លូបល​ហោស៍​ជាដើម ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី