មន្ត្រីជំនាញបញ្ជាក់ពីលក្ខណៈសម្បត្តិ និងជំនាញសំខាន់ៗ ដើម្បីត្រៀមខ្លួនចូលជាសមាជិកស្ថាបត្យករអាស៊ាន

ភ្នំពេញ ៖ ក្នុងគោលបំណងលើកកម្ពស់ និងប្រសិទ្ឋភាពការងារឱ្យកាន់តែល្អប្រសើរឡើង គណៈស្ថាបត្យករកម្ពុជាបានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យ និងវាយតម្លៃគុណវុឌ្ឍិវិជ្ជាជីវៈស្ថាបត្យកម្ម ដើម្បីតម្លើងឋានៈលើបេក្ខភាពស្ថាបត្យករចុះបញ្ជីចំនួន០២រូបទៅជាស្ថាបត្យករអាស៊ាន។

ឯកឧត្តម ជា ច័ន្ទថែបរ៉ាស អគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា បានមានប្រសាស៍ថា ក្នុងសម័យសាកលភារូបនីកម្មនេះ សមាជិកស្ថាបត្យករទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាព​របស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដើម្បីធ្វើការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ តាម​រយៈការដាក់បញ្ចូលសមាជិកស្ថាបត្យករកម្ពុជាទៅជាសមាជិកស្ថាបត្យករអាអាស៊ាន។

ឯកឧត្តមបញ្ជាក់ថា ៖

«សម្រាប់លក្ខណៈសម្បត្តិដែលអាចចូលជាសមាជិកស្ថាបត្យករអាស៊ានបានលុះត្រាតែ៖ ១.ស្ថាបត្យករត្រូវមានបទពិសោធន៍ការងារយ៉ាងតិច០៣ឆ្នាំ ទៅលើការងារផ្ទាល់របស់ខ្លួន រាប់ចាប់តាំងពីការងាររៀបចំគម្រោង រៀបចំប្លង់គម្រោង និងការដឹកនាំការសាងសង់គម្រោង តាំងពីដំណាក់កាលចាប់ផ្តើមរហូតបញ្ចប់ ទើបអាចស្នើចូលជាសមាជិកគណៈស្ថាបត្យករកម្ពុជាបាន។ ២.នៅពេលចូលជាសមាជិកគណៈបត្យករកម្ពុជារួច បេក្ខជនត្រវមានបទពិសោធន៍លើការងាររបស់ខ្លួនចំនួន ០៥ឆ្នាំបន្ថែមទៀត ទើបអាចស្នើចូលជាសមា​ជិកស្ថាតបត្យករអាស៊ានបាន»។

ឯកឧត្តមបញ្ជាក់ថា​ គោលបំណងនៃការដាក់បញ្ចូលទៅជាសមាជិកស្ថាបត្យករអាស៊ាននេះ គឺដើម្បីធ្វើយ៉ាងណាផ្លាស់ប្តូរចរន្តការងារនៅក្រៅប្រទេស ជាពិសេសការងារសាងសង់នៅក្នុងប្រទេសអាស៊ានទាំង១០ នេះតែម្តង។ ដោយសាររហូតមកទល់បច្ចុបប្បន្ន ស្ថាបត្យករកម្ពុជា នៅមិនទាន់ទទួលគម្រោងធំៗនៅក្រៅប្រទេសនៅឡើយ។

ជាមួយគ្នានេះ លោក Brandon Lee អនិកជនខ្មែរមកពីប្រទេសអូស្ត្រាលី ដែលទើបត្រូវបាន ជ្រើសចូលសមាជិកនៃគណៈស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ថា ដោយសារមានបទពិសោធន៍សិក្សា ក៏ដូចជាទទួលបានគម្រោងសាងសង់ធំៗនៅក្រៅប្រទេសជាច្រើន លោកមានបំណងចែករំលែក និងផ្តល់នូវបទពិសោធន៍ដល់ស្ថាបត្យករក្នុងស្រុក ដើម្បីអាចស្វែងយល់បន្ថែម និងពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរឡោះងថែមមួយកម្រិតទៀត។ លើសពីនេះ លោកក៏ចាប់អារម្មណ៍បង្រៀនជំនាញផ្នែកស្ថាបត្យករទៅដល់កូនខ្មែរជំនាន់ក្រោយៗទៀតឱ្យទទួលបានចំណេះជំនាញកាន់តែល្អប្រសើរ ដើម្បីអាចចូលរួមប្រកួតប្រជែងការងារផ្នែកស្ថាបត្យករជាមួយអ្នកជំនាញអន្តរជាតិ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតឱ្យកាន់តែទូលំទូលាយនៅថ្ងៃអនាគតខាងមុខ៕ អត្ថបទ ៖ វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ការផ្គត់ផ្គង់ជ្រូករស់កើនដល់ ៩,៥០០ ក្បាលក្នុងមួយថ្ងៃ នៅថ្ងៃសែនក្បាលទឹក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារកម្ពុជាក្នុងថ្ងៃសែនក្បាលទឹក ឆ្នាំ២០២៦ ត្រូវបានធានាថាមានគ្រប់គ្រាន់ ដោយការផ្គត់ផ្គង់ជ្រូករស់បានកើនពីប្រមាណ ៩,០០០ ក្បាលក្នុងមួយថ្ងៃនៅថ្ងៃធម្មតា ដល់ប្រមាណ ៩,៥០០ ក្បាលក្នុងមួយថ្ងៃក្នុងរដូវបុណ្យនេះ

ការធ្វើចរាចរណ៍ និងដឹកជញ្ជូន​តាម​ច្រក​សមុទ្រ ​Hormuz ​បានធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ចរាចរណ៍​នាវា​ដឹក​ទំនិញ​ឆ្លងកាត់​ច្រក​សមុទ្រ​​ Hormuz ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុករហូត​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំងពី​ដើម​ខែ​ឧសភា​ រហូតមក​

អ្នក​ឧកញ៉ា ​គិត​ ​ម៉េង​៖ ​កម្ពុជា​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ ចំពេល​ពាណិជ្ជកម្ម​សកល​ប្រែប្រួល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

​ប្រឈមមុខ​នឹង​ការ​វិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម​សកល ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ ​និង​ការ​រំខាន​ដល់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ជំរុញ​ឱ្យ​កម្ពុជា​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ ​និង​ស្វែងរក​កាលានុវត្តភាព​នាំចេញ​ទៅកាន់​ទីផ្សារ​ថ្មី​ៗ ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា


Leave a Reply

Your email address will not be published.Required fields are marked *