តោះ ! មកដឹងពីតម្លៃដីធ្លី​តាមបណ្ដាសង្កាត់​ក្នុងខណ្ឌ​សែនសុខ ដែល​មានសក្ដានុពលក្នុង​រាជធានីភ្នំពេញ

ភ្នំពេញ ​៖ សែន​សុខ ​ជា​ខណ្ឌ​មួយដែលកំពុង​មានសក្ដានុពល​ក្នុងការទាក់ទាញ​វិនិយោគិន​ដើម្បីអភិវឌ្ឍន៍​ដូច​ជា​​គម្រោងផ្សារទំនើប លំនៅឋានប្រណីត​ៗ​ អាជីវកម្មលក់​រាយជាច្រើន​ទៀត ។ ​ថ្ងៃនេះ ស្ថាប័នផ្សព្វផ្សាយព័ត៌មាន ​AMS Economy នឹង​បង្ហាញពីតម្លៃដីធ្លី​ក្នុ​ងសង្កាត់នីមួយៗ​នៃខណ្ឌសែនសុខ​ សម្រាប់ជាទុន និងជាចំណេះដឹង​មួយក្នុងកា​រពិចារណា​មុននឹង​ទិញ​ដីសម្រាប់អភិវឌ្ឍន៍​គម្រោងអ្វីមួយ​ ។

យោងតា​ម​សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ​បានបង្ហាញពីតម្លៃ​ដី​ក្នុង​សង្កាត់​នីមួយៗនៃ​ខណ្ឌសែន​សុខ ដោយក្នុង​នោះដែរ​ឃើញថា​តម្លៃដី​ក្នុង​ខណ្ឌ​នេះមានតម្លៃចន្លោះចាប់ពី ៣៥០ដុល្លារ ​រហូត​ដ​ល់ ​៤ ២០០​​ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ ដែល​មានបែងចែកទៅតាម​សង្កាត់នីមួយៗ ។

១. សង្កាត់ភ្នំពេញថ្មី ៖ សង្កាត់នេះ​តម្លៃដីហាក់​ខ្ពស់ជាងគេ​ក្នុង​ចំណោម​បណ្ដា​សង្កាត់​ក្នុង​ខណ្ឌសែន​សុខ​ដោយ​នៅតាមផ្លូវ​ធំ វាមានតម្លៃចន្លោះពី ​២ ៦០០ដុល្លារអាមេរិក​ ទៅ ដល់ ​៤ ២០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ និងតម្លៃ ៨៥០ដុល្លារ​អាមេរិក​ដល់ ១ ៧០០ដុល្លារអាមេរិកក្នុងមួយការ៉េ​ សម្រាប់​ដី​ដែលមានទីតាំ​ងនៅ​ជាប់ផ្លូវតូច​ៗ  ។

២. សង្កាត់​ទឹក​ថ្លា​ ៖ សង្កាត់​នេះ តម្លៃដីក៏មាន​ហាង​ខ្ពស់ដែរ ដោយនៅតាម​បណ្ដោយផ្លូវធំ​វា​មានតម្លៃចន្លោះពី ​២ ៦០០ដុល្លារអាមេរិក​ដល់ ៤ ២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ​​ និង​នៅតាមបណ្ដោយផ្លូវ​តូច​ៗ​មាន​តម្លៃ​ចន្លោះពី​ ៩៥០ដុល្លារ​អាមេរិក​ទៅដល់​ ២ ០០០ដុល្លារអាមេរិ​កក្នុងមួយម៉ែត្រការ៉េ ។​

៣. សង្កាត់​ឃ្មួញ ៖ ឃ្មួញ​ក៏ជា​តំបន់​អភិវឌ្ឍន៍គួរឱ្យ​ទាក់ទាញ​សម្រប់វិនិយោគិន​ជាតិ ​និងអន្តរជាតិ​ដែរ ដោយ​ក្នុង​រយៈ​ពេ​ល​ប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃដីក្នុងសង្កាត់មួយ​នេះ​មានតម្លៃចន្លោះពី​៨០០ដុល្លារអាមេរិក​ទៅ ​១ ៩០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ​សម្រាប់ដីនៅតាមបណ្ដោយផ្លូវធំៗ និងតម្លៃចន្លោះពី ៣៥០​ដុល្លារ​​អា​មេ​រិក​ទៅ​ ៧០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ​សម្រាប់ដីនៅតាមបណ្ដោយផ្លូវតូច​ៗ ។

៤.សង្កាត់ក្រាំងធ្នង់ ៖ សង្កាត់​ក្រាំង​ធ្នង់ក៏ចាត់ទុកជា​តំបន់ដែលមានការអភិវឌ្ឍ​ទៅលើ​លំនៅឋាន​ដ៏មាន​សក្ដា​នុ​​ពល​​ក្នុង​ខណ្ឌសែនសុខ​ដែរ​ ។ ដីធ្លី​ក្នុង​សង្កាត់​មួយនេះ អាច​រក​បានក្នុងចន្លោះពី ៣៥០ដុល្លារ​អាមេរិក​ដល់ ​១ ៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដោយ​តាមបណ្ដោយផ្លូវធំ​អាចរក​បានក្នុងចន្លោះពី​ ៧០០​ដុល្លារ​អា​មេរិក​ទៅ​ ១ ៨០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ និង​តម្លៃចន្លោះពី​៣៥០ដុល្លារអាមេរិក​ដល់ ៥០០​ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ​ ​សម្រាប់​ដីនៅតាមបណ្ដោយផ្លូវតូចៗ ។

៥. សង្កាត់​អូរបែក​ក្អម ៖ អូរ​បែក​ក្អម​ត្រូវបានចាត់ទុកជា​តំបន់នៅកណ្ដាល​ក្រុងមួយ​ ដោយតម្លៃដីធ្លី​អាច​មាន​ចន្លោះ​ពី ២ ៤០០ ដុល្លារអាមេរិក​ទៅ​ ៣ ៨០០ដុល្លារអាមេរិក​សម្រាប់ទីតាំង​នៅតាមបណ្ដោយផ្លូវធំ និង​តម្លៃ​ចន្លោះ​ពី ​៧៥០ដុល្លារអាមេរិក​ដល់ ១ ៤០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំង​នៅ​តាម​បណ្ដោ​យ​ផ្លូវ​តូចៗ ។

៦.​សង្កាត់​គោក​ឃ្លាង ៖ សង្កាត់គោក​ឃ្លាងតម្លៃដី​ក៏​ហាក់​មាន​ហាង​ឆេង​គ្រាន់​បើ​ដែរក្នុង​ចំណោម​បណ្ដា​សង្កា​ត់​ក្នុង​ខណ្ឌសែន​សុខ ក្នុងនោះដែរ នៅតាមបណ្ដោយផ្លូវធំអាច​មានតម្លៃចន្លោះពី ១​ ៩០០ដុល្លារអាមេរិក ដល់​​ ៣ ៦០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៦៥០​ដុល្លារអាមេរិក​ដល់ ​១ ១០០​ដុល្លារអាមេរិក​ស​ម្រាប់ទីតាំង​ដី​នៅតាមបណ្ដោយផ្លូវ​តូច​ៗ  ។​

លោកឧកញ៉ា សំ សុខនឿ​ន ប្រធានក្រុមហ៊ុន​អចលនទ្រព្យ KW SAM SN បានមានប្រសាសន៍លើក​ឡើងថា តាមបណ្ដា​សង្កាត់មួយចំនួន​នៅក្នុង​ខណ្ឌសែន​សុខ​ ជាពិសេស​នៅប៉ែក​ខាងជើង​ ឃើញថា​មានការទាក់ទាញ​លើការអភិវឌ្ឍ​លំនៅឋានប្រណីត​តម្លៃខ្ពស់​សម្រាប់ផ្គត់ផ្គង់​​លើទីផ្សារ ។ ​​

លោកឧកញ៉ា​ថា ៖ ​

«កត្តា​ដែល​ជំរុញ​ឱ្យវិនិយោ​គិន​​ជាតិ​ និងអន្តរជាតិ​ ​អភិវឌ្ឍន៍​លំនៅឋាន​ប្រណិត​ដែលមានតម្លៃ​ខ្ពស់​នៅតំបន់​នោះច្រើន ដោយសារតែ នៅតំបន់​មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ​ធំៗ ងាយស្រួលក្នុងការ​ធ្វើដំណើរ ហើយក៏មានការអភិវឌ្ឍ​ទៅលើ​ផ្សារទំនើបតូចធំ​ ជាមួយ​នឹងអាជីវកម្មចម្រុះ​​ »៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

វៀតណាម រកចំណូលបាន ៥៦,៥ លានដុល្លារ ពីការលក់ឥណទានកាបូនព្រៃឈើឱ្យធនាគារពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វៀតណាមទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ

កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ