ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ​​បើក​ការដ្ឋាន​ព្រែកជីកហ្វូណនតេជោ​ ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ផ្ទុះការ​គាំទ្រនិងត្រៀមខ្លួន​ចូលរួ​ម​អបអរ​

ភ្នំពេញ ៖ គិតត្រឹម​ថ្ងៃទី​២ ខែសីហា ឆ្នាំ២០២៤​នេះ នៅសល់តែ​៣ថ្ងៃទៀត​ប៉ុណ្ណោះ គម្រោង​ព្រែកជីកហ្វូណនតេជោ​ នឹង​​​​បើក​ការដ្ឋាន​សាងសង់ជាផ្លូវការ​ក្រោមអធិបតីភាព​សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ស្រ​បនឹង​ព្រឹត្តិការណ៍​បើក​ការដ្ឋានសាងសង់​ព្រែកជីក​នេះ កាន់តែខិតជិត​មកដល់ប្រជាពលរដ្ឋ​កម្ពុជា​បានផ្ទុះការ​គាំទ្រ​លើ​គម្រោង​មួយ​នេះ ដែល​ជា​គម្រោង​ប្រវត្តិសាស្ត្រសម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូនផ្លូវទឹក​របស់​​កម្ពុជា ។​

យោងតាមបណ្តាញទំនាក់ទំនងអេឡិចត្រូនិករបស់​សម្ដេច​មហា​បវធិបតី ហ៊ុន ម៉ាណែត បានបង្ហាញឱ្យ​ឃើញ​​ថា​ សិស្ស -និស្សិត​ មន្ត្រី​រាជការ​ តាមបណ្ដា​អង្គភាពនានា​បានចេញសារ​គាំ​ទ្រ​ភ្លូក​ទឹកភ្លូកដី ក្នុងនោះ​មានទាំង​សាលា​រៀន​រដ្ឋ​ និងឯកជន​ជាច្រើន ក៏បាន​និពន្ធបទចម្រៀង​ទាក់ទង​នឹង​ព្រែកជីក​ប្រវត្តិសាស្ត្រ​មួយនេះផងដែរ ។​ ទន្ទឹមនឹង​ព្រឹត្តិការណ៍​ដ៏មហស្ចារ្យ​នេះដែរ រាជរដ្ឋាភិបាល​ក៏​បាន​ចេញ​សេចក្ដី​សម្រេច​ អនុញ្ញាតឱ្យ​សិស្-ស​និស្សិត​ បុគ្គលិក​ កម្មក​រនិយោជិត និងមន្ត្រីរាជការ​ទូទាំងប្រទេស​បានឈប់​សម្រាក​មួយថ្ងៃ នៅថ្ងៃទី​៥ សីហ ២០២៤ ដើម្បីអបអរ​សាទរ​ការ​បើក​ការដ្ឋានសាងសង់​ព្រែកជីក​ហ្វូណនតេជោ ។​

បើតាមការគ្រោងទុក​ក្នុងពិធី​បើក​ការដ្ឋាន​សាងសង់ព្រែកជីក​ហ្វូណន​តេជោ​ដែលប្រព្រឹត្តទៅនៅ​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤​ នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​ ១ម៉ឺន​នាក់​នៅទីតាំង​ផ្ទាល់ ហើយនៅតាមសាលា​រៀន វត្តអារាម តាមក្រសួង​ស្ថាប័ន​នានា​ទូទាំង​ប្រទេស​ក៏បានត្រៀម​គង ស្គរ រគាំង​ដើម្បីត្រៀម​វាយ គោះ អបអរសាទរ​នៅព្រឹក​ថ្ងៃបើក​ការដ្ឋា​ននោះ​វេលា​ម៉ោង​៩ និង​៩​នាទីព្រឹក​ ថ្ងៃទី​៥ សីហានោះផងដែរ ។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធានទី​១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានលើកឡើង​ចំពោះ​មុខ​វិនិយោគិនជាច្រើន​​ដែល​បាន​មកទស្សនកិច្ច​នៅកម្ពុជា ពី​គម្រោងព្រែក​ជីក​ហ្វូណន​​តេជោ​ដោយបញ្ជាក់ថា ​កម្ពុជា​នឹង​មានផ្លូវដឹកជញ្ជូន​ថ្មីមួយទៀត​នាពេល​ឆាប់ៗនេះ​ ។​

ឯកឧត្តម​បានលើកឡើងថា ព្រែកជីក​ហ្វូណនតេជោ​ ជា​ផ្លូវ​ដឹកជញ្ជូន​មួយ​ដែលអាច​តភ្ជាប់​ផ្លូវដឹកជញ្ជូន​ទឹក​សាប​​ទៅកាន់​សមុទ្រ​ទឹក​ប្រៃ ហើយពេលនោះ​នឹងធ្វើឱ្យការ​ដឹកជញ្ជូន​នៅក្នុង​ប្រទេស​កម្ពុជា​មានជម្រើស​កា​ន់​តែ​ច្រើន ដែលអាច​ដឹកតាមគោក​ ផ្លូវជាតិ​លេខ​៤ ឬផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ,​ ផ្លូវដែក​ភ្នំពេញ-ក្រុង​ព្រះ​សី​ហនុ ,ភ្នំពេញ​-បាត់ដំបង-​ប៉ោយ​ប៉ែត ឬក៏អាច​ដឹកតាម​ផ្លូវទឹក ភ្នំពេញ​ទៅកាន់​កំពង់ផែខេត្តកែប តាមព្រែកជីក​ដែលនឹង​បើក​ការ​ដ្ឋាន​នៅពេល​ខាងមុខ​ឆាប់ៗនេះ​ ភ្ជាប់ទៅកាន់​កំពង់ផែទឹកជ្រៅ​ខេត្ត​កំពត និង​បន្តទៅកាន់​កំពង់ផែទឹកជ្រៅ​ក្រុងព្រះសីហនុ ។​

លោកឧកញ៉ា​ ស៊ិន ចន្ធី​ ប្រធានសមាគម​ភស្តុភារកម្ម​កម្ពុជា​បាន​មានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណ​នតេជោ​ នឹង​សម្រួលដល់​ការដឹកជញ្ជូន​នៅក្នុង​ប្រទេស​កម្ពុជា​ ហេតុនេះហើយទើប​រាជរដ្ឋាភិបាលបានខិតខំ​ធ្វើយ៉ាងណា​ឱ្យគម្រោង​នេះចេញជារូបរាង​ ។​

លោកឧកញ៉ា​បន្តថា​ នៅក្នុង​ប្រទេស​កម្ពុជាក៏ដូចជាលើ​ពិភពលោក​​មានមធ្យោបាយដឹកជញ្ជូនសំខាន់ៗ​ ៤​ប្រភេទ រួមមានផ្លូវទឹក ផ្លូវថ្នល់​ ផ្លូវ​ដែក​និងផ្លូ​វអាកាស ប៉ុន្តែ​មធ្យោបា​យ​ដែល​និយ​ម​ជាង​គេនិងមានតម្លៃទាប​ជា​ងគេ​នោះ គឺផ្លូវទឹក ។ ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​មិនត្រឹមតែ​អស់តម្លៃតិច​ទេ ប៉ុន្តែ អាច​ដឹក​បានច្រើន​ទៀត​ផ​ង ដូច្នេះហើយទើប​គ្រប់ប្រទេស​ទាំងអស់​តែង​តែ​មាន​កំពង់ផែ របស់ខ្លួន​ដើម្បីសម្រួលដល់ការដឹកជញ្ជូន​របស់ខ្លួន​ ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​

ចិន និងឥណ្ឌា ផ្តើមពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយអាក់ខានជាច្រើនឆ្នាំដោយសារភាពតានតឹងតាមព្រំដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ មហាអំណាចចិន និងឥណ្ឌា នឹងផ្តើមធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មីក្រោយអាក់ខានអស់រយៈពេលចិត៦ឆ្នាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការកាត់ក្រសួង ស្ថាប័នទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃណ្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលគ្មានគម្រោងកាត់ក្រសួង ស្ថាប័ន បញ្ចូលគ្នានោះទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

Leave a Reply

Your email address will not be published.Required fields are marked *