សហរដ្ឋអាមេរិក និង ចិន ពិភាក្សាលើកិច្ចព្រមព្រៀងថ្មីស្តីពីពាណិជ្ជកម្ម និងឧស្សាហកម្មឈីប

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Nikkei Asia បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំងកាលពីថ្ងៃច័ន្ទកន្លងទៅនេះ ស្ដីពីបញ្ហាពាណិជ្ជកម្ម និងឧស្សាហកម្មបន្ទះឈីប។

លើសពីនេះ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបង្កើតក្រុមការងារមួយដើម្បីពិភាក្សាអំពីវិវាទពាណិជ្ជកម្ម ការវិនិយោគ និងចែករំលែកចំណេះដឹងអំពីបទប្បញ្ញត្តិនៃការនាំចេញដែលទាក់ទងនឹង semiconductors ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានលើកឡើងថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកតំណាងមកពីវិស័យឯកជននឹងចូលរួមនៅក្នុងក្រុមការងារថ្មីនេះ។​ កិច្ចប្រជុំនឹងត្រូវធ្វើឡើងពីរដងក្នុងមួយឆ្នាំនៅថ្នាក់អនុរដ្ឋមន្ត្រី ដោយចាប់ផ្តើមនៅសហរដ្ឋអាមេរិកនៅដើមឆ្នាំ២០២៤ ចំណែកឯការត្រួតពិនិត្យលើការនាំចេញបន្ទះឈីប និងផលិតផលសំខាន់ៗផ្សេងទៀតនឹងត្រូវបានពិភាក្សាដាច់ដោយឡែកពីគ្នានៅកម្រិតលេខាធិការ។

កាលពី​​ថ្ងៃ​អង្គារកន្លងទៅនេះ កិច្ច​ប្រជុំ​ត្រូវបាន​​ធ្វើ​ឡើងជាលើកដំបូង​នៅ​ទីក្រុង​ប៉េកាំង ដោយភាគីទាំងពីរបានឯកភាពលើជំនួបដោយផ្ទាល់រវាងរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ពួកគេយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹងរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងនេះកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើភាពតានតឹងនៃភាគីទាំងសងខាង ដែលធ្វើឲ្យឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងចិន។

នៅក្នុងកិច្ចប្រជុំរវាងក្រសួងពាណិជ្ជកម្មប្រទេសទាំងពីរ លោកស្រី Raimondo លើកឡើងថា ការរឹតបន្តឹងរបស់អាមេរិកផ្តោតតែទៅលើបច្ចេកវិទ្យាដែលមានឥទ្ធិពលផ្ទាល់ទៅលើសន្តិសុខជាតិ និងសិទ្ធិមនុស្ស ហើយមិនមែនមានន័យថា ដើម្បីទប់ស្កាត់កំណើនសេដ្ឋកិច្ចរបស់ចិននោះទេ។ យ៉ាងណាមិញ សមាជិកសភាមួយចំនួនរបស់សភាអាមេរិកបានប្រឆាំងនឹងការបង្កើតក្រុមការងារថ្មីនេះជាមួយប្រទេសចិន ខណៈដែលភាគីទាំងពីរកំពុងព្រួយបារម្ភថា ភាពតានតឹងរវាងភាគីទាំងពីរអាចប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ចលើសពីវិស័យ semiconductor ទៅទៀត។

ចាប់តាំងពីខែតុលា ឆ្នាំ២០២២ សហរដ្ឋអាមេរិក និងចិនមានភាពតានតឹងកាន់តែខ្លាំងឡើងលើការនាំចេញដែលទាក់ទងនឹង semiconductors ដោយសហរដ្ឋអាមេរិកបានហាមឃាត់ការនាំចេញបច្ចេកវិទ្យា និងឧបករណ៍បន្ទះឈីបទំនើបទៅកាន់ចិន។ ការ​នាំ​ចេញ​ឧបករណ៍​ផលិត​បន្ទះ​ឈីប​របស់​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះនៅឆមាសទី ១ ឆ្នាំនេះ។ នៅឆ្នាំនេះ ចិនបានដាក់កំហិតក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួនមិនឱ្យទិញផលិតផលដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Micron Technologies និងបានទាមទារអាជ្ញាប័ណ្ណសម្រាប់ការនាំចេញសម្ភារៈ​ផលិត​បន្ទះ​ឈីបផងដែរ។ កាលពីខែសីហាកន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រកាសពីវិធានការរឹតបន្តឹងលើការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសចិនក្នុងវិស័យដូចជា semiconductors បញ្ញាសិប្បនិម្មិត AI និង បច្ចេកវិទ្យា quantum ។

មិនត្រឹមតែប៉ុណ្ណោះ ចិនបានបាត់បង់តំណែងជាអ្នកនាំចេញទំនិញកំពូលទៅកាន់សហរដ្ឋអាមេរិកជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំនៅក្នុងឆមាសទី ១ ឆ្នាំនេះ។ លើសពីនេះ ការវិនិយោគផ្ទាល់របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសចិនក៏បានធ្លាក់ចុះជិត ៩០ ភាគរយចាប់តាំងពីខែមេសា ដល់ ខែមិថុនា ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៩៨។

ទន្ទឹមនឹងនេះ លោកស្រី Raimondo ក៏បានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយការធ្វើពាណិជ្ជកម្មជាមួយគ្នាជាង ៧០០ ពាន់លានដុល្លារ។ ក្រៅពីនេះ លោកស្រីក៏បានអំពាវនាវឱ្យមានទំនាក់ទំនងរឹងមាំនៅក្នុងវិស័យទេសចរណ៍ និងវិស័យពាណិជ្ជកម្ម ដែលប៉ះពាល់ដល់អាជីវកម្មរបស់អាមេរិកនៅប្រទេសចិន និងសន្តិសុខជាតិតិចតួចផងដែរ។ គេរំពឹងថា កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិកអាចនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោកជាង ៥០ ភាគរយ ចំពេលមានការធ្លាក់ចុះនាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងនេះក្តី គេកំពុងរង់ចាំមើលថា តើទំនាក់ទំនងរួមរវាងសហរដ្ឋអាមេរិក និងចិនមានភាពប្រសើរឡើង ឬយ៉ាងណាទៅ?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ផ្ទះចំនួន ២៧ ខ្នង ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ២៧ នាក់ ជាគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

អាម៉េរិក សម្រេចដំឡើងពន្ធគយថ្មី ៥០ ភាគរយ លើទំនិញចម្រុះជាច្រើនមុខដែលនាំចូលពីកាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដើម្បីដំឡើងពន្ធគយថ្មី ៥០ ភាគរយលើទំនិញនាំចូលជាច្រើនមុខពីកាណាដា ក្រោមការចោទប្រកាន់ថា ទីក្រុងអូតាវ៉ារើសអើងលើផលិតផលស្រា រថយន្ត និងផលិតផលទឹកដោះគោរបស់អាម៉េរិក

រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីពន្ធគយប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

ក្នុងរយៈពេល ៦ខែ នៃឆមាសទី១ ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៦,២៩ទ្រីលានរៀល ឬប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤,៥ភាគរយ

សហរដ្ឋ​អាម៉េរិក ​​ព្រមានពី​សន្តិសុខ​ជា​សកល​ និងប្រកាសដល់​ពលរដ្ឋ​ខ្លួនបង្កើនការប្រុងប្រយ័ត្ន​ ជាពិសេស​នៅ​មជ្ឈិមបូព៌ា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/07/2026

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាម៉េរិក​បាន​ចេញ​សេចក្ដី​ព្រមាន​មួយអំពី​បញ្ហាសន្តិសុខ​ជា​សកល និងជំរុញ​ឱ្យ​ពលរដ្ឋ​អាម៉េរិក​​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ ​ខណៈ​ដែល​​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​កំពុងកើនឡើងកំដៅ

កម្មវិធី​ពានរង្វាន់​សហគ្រិន​ស្រ្តី​ឆ្នើម​ លើកកម្ពស់​សមត្ថភាព​ ​និង​បង្កើត​ភាព​អង់អាច​ក្លាហាន​ដល់​សហគ្រិន​ស្រ្តី​នៅក្នុង​វិស័យ​ធុរកិច្ច​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/07/2026

ដើម្បី​បន្ត​លើកកម្ពស់​សមត្ថភាព​ ​បង្កើន​ឱកាស​ និង​ផ្តល់​តម្លៃ​ដល់​តួនាទី​របស់​ស្ត្រី​ក្នុង​វិស័យ​ធុរកិច្ច​ សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​(​CWEA​) ​នឹង​រៀបចំ​ការ​ប្រកួតប្រជែង​ពានរង្វាន់​ «​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២៦​» ​ក្រោម​ប្រធានបទ​យ៉ាង​មាន​អត្ថន័យ​គឺ​ «​ស្ត្រី​ជា​ចលករ​នៃ​កំណើន​ប្រកបដោយ​ចីរភាព​»

សិង្ហបុរី​៖ ​ពី​ប្រទេស​ដី​កោះ​ក្រីក្រ​តូច​មួយ​ ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នៅលើ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

៖ ​ចាប់ផ្តើម​ពី​ចំណុច​សូន្យ​ក្រោយ​ការ​ផ្តាច់​ខ្លួន​ពី​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ ​១៩៦៥​ ​សិង្ហបុរី​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​កោះ​តួច​មួយ​ឱ្យ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ​និង​ពាណិជ្ជកម្ម​សមុទ្រ​ដ៏​សំខាន់​បំផុត​នៅលើ​ពិភពលោក​ ​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ ​៤​ ​ជំហាន​របស់​ស្ថាបនិក​ លី ​ក្វាន់​យូ

ឆមាសទី១ ឆ្នាំ២០២៦ អំបិលកំពតផលិតបានជាង ៨ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

រយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២៦កន្លងទៅនេះ ផលិតកម្មអំបិលនៅក្នុងខេត្តកំពតសម្រេចបានទិន្នផលរហូតដល់ទៅជាង ៨ ម៉ឺនតោន ដែលជាបរិមាណដ៏ខ្ពស់

ធ្យូងអនាម័យនៅមានទីផ្សារល្អ ក្រោយឡើងថ្លៃមួយរយៈក្នុងពេលវិបត្តិថាមពលនៅមជ្ឈិមបូព៌ា

ជំនួញ, ព្រឹត្តិការណ៍

• 20/07/2026

ធ្យូងអនាម័យ ដែលផលិតពីកាកសំណល់កសិកម្ម និងកម្ទេចកម្ទីធ្យូង កាលពីពេលកន្លងទៅបានហក់ឡើងថ្លៃមួយរយៈ ស្របពេលមានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ដែលប៉ះពាល់ដល់តម្លៃប្រេង

សហរដ្ឋ​អាម៉េរិក ​នឹង​អនុញ្ញាតឱ្យ​អារ៉ាប៊ី​សាអូឌីត​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម​ស្តង់ដា​ដូច​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/07/2026

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ិនតោន​បាន​ឈានដល់​កិច្ចព្រមព្រៀង​ព្រាង​មួយ​ដែល​នឹង​អនុញ្ញាតឱ្យ​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​អាច​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ដោយ​ផ្ទាល់ខ្លួន​ ព្រមទាំង​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម​នៅក្នុង​ស្រុក​ទៀតផង

តម្លៃប្រេងឆៅឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និង អ៊ីរ៉ង់ បន្តវាយប្រហារគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

នៅព្រឹកថ្ងៃចន្ទនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ៣,០៥ ភាគរយ ឬ ៩០,៧៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៦៥ ភាគរយ ឬ ៨៤,៦៨ ដុល្លារក្នុងមួយបារ៉ែល