អាល្លឺម៉ង់ កំពុងប្រឈមនឹងការធ្លាក់ចុះតម្លៃអចលនទ្រព្យធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ១៥ ឆ្នាំ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា ធនាគារ Deutsche Pfandbriefbank (PBB) ដែលជាធនាគារផ្តល់ប្រាក់កម្ចីអាល្លឺម៉ង់ផ្តោតលើអចលនទ្រព្យបានបង្កើនការផ្តល់កម្ចីបន្ថែមទៀត ចំពេលដែលអាល្លឺម៉ង់កំពុងប្រឈមនឹងការធ្លាក់ចុះដ៏អាក្រក់បំផុតនៃតម្លៃអចលនទ្រព្យពាណិជ្ជកម្មក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ។

កាលពីសប្តាហ៍មុន PBB បានបង្ហាញពីការបង្កើនប្រាក់កម្ចីរបស់ខ្លួនរហូតទៅដល់ ២១៥ លានអឺរ៉ូ (២៣១,៧ លានដុល្លារ) នៅក្នុងត្រីមាសទី ៤ ឆ្នាំ២០២៣ ដោយសារភាពទន់ខ្សោយជាបន្តបន្ទាប់នៃទីផ្សារអចលនទ្រព្យ។ យ៉ាងណាក៏ដោយ បើទោះបីជា PBB ចំណាយក្នុងទំហំច្រើនបែបនេះនេះក៏ដោយ ប៉ុន្តែវានៅតែទទួលបានផលចំណេញដោយសារភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ខ្លួន សូម្បីតែស្ថិតនៅក្នុងវិបត្តិអចលនទ្រព្យដ៏ធំបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុមក។

កាលពីថ្ងៃសុក្រកន្លងទៅនេះ ភាគហ៊ុនរបស់ធនាគារបានធ្លាក់ចុះច្រើនជាង ៣ ភាគរយ។ នៅឆ្នាំនេះផងដែរ ភាគហ៊ុនរបស់ PBB ធ្លាក់ចុះសល់ត្រឹម ២៧ ភាគរយ ដែលធ្លាក់ចុះពី ៤០ ភាគរយកាលពី ៦ ខែមុន។ កាលពីថ្ងៃព្រហស្បតិ៍ PBB បានខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលវិនិយោគិនថា ខ្លួនមានសាច់ប្រាក់គ្រប់គ្រាន់ និងទ្រព្យសកម្មរាវ (ទ្រព្យដែលអាចបម្លែងទៅជាសាច់ប្រាក់បានងាយស្រួលក្នុងរយៈពេលខ្លី) ខ្ពស់នៅក្នុងដៃ ដើម្បីដំណើរការអាជីវកម្មរបស់ខ្លួនសម្រាប់រយៈពេលប្រាំមួយខែដោយមិនយកដើមទុនបន្ថែមពីពួកគេ។

ទន្ទឹមនឹងនេះ ធនាគារវិនិយោគ Deutsche Bank បានលាតត្រដាងថា ខ្លួនបានកំណត់ទុនបំរុងដោយឡែកចំនួន ១២៣ លានអឺរ៉ូនៅក្នុងត្រីមាសទី ៤ នៃឆ្នាំមុន ដើម្បីគ្របដណ្តប់ការខកខានដែលអាចកើតមានលើប្រាក់កម្ចីអចលនទ្រព្យពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក។ ទំហំនេះគឺច្រើនជាង ៤ ដងនៃអ្វីដែលខ្លួនបានរក្សាទុកកាលពីឆ្នាំ ២០២២ ។

ថ្មីៗនេះ ធនាគារនៅសហរដ្ឋអាមេរិក ជប៉ុន និងស្វីសក៏បានរាយការណ៍ពីការខាតបង់កាន់តែច្រើនលើការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យពាណិជ្ជកម្មដែលមានបញ្ហាផងដែរ។ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen បានប្រាប់សមាជិកសភាថា លោកស្រីមានការព្រួយបារម្ភអំពីការប៉ះពាល់ធនាគារមួយចំនួនចំពោះអចលនទ្រព្យពាណិជ្ជកម្ម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី