ផ្លូវល្បឿនលឿនទី៤ នឹងអាចកើតមាន​ពីភ្នំពេញទៅបណ្ដាខេត្ត​ប៉ែក​ឦសានប្រទេស​

ភ្នំពេញ ៖ កម្ពុជា​ទើបតែប្រកាស​បើក​ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ ដែលតភ្ជាប់ពីភ្នំពេញទៅបាវិត និង​ទើប​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌគម្រោង​សាងសង់ផ្លូវ​ល្បឿនលឿនភ្នំពេញ – ប៉ោយ​ប៉ែត កាត់តាមខេត្តសៀមរាប ហើយ​កម្ពុជាក៏អាចនឹង​សង់​ផ្លូវល្បឿនលឿនខ្សែទី​៤ ដែលតភ្ជាប់ពីភ្នំពេញទៅ​បណ្ដាខេត្ត​ប៉ែក​ឦសាន​នៃប្រទេស​កម្ពុជានាពេលខាងមុខនេះ។

យោងតាមប្រសាសន៍​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និងដឹកជញ្ជូន​ថ្លែងនៅក្នុង​ពិធីចុះ​ហត្ថលេខា​មួយ​កាលពីថ្ងៃទី​០៧ មិថុនា ២០២៣ បានឱ្យដឹងថា​​ ដូច​ដែលសម្ដេចធ្លាប់បានមានប្រសាសន៍​ក្នុងពិធី​បើក​ការដ្ឋាន​សាងសង់ផ្លូវ​ល្បឿនលឿន​ភ្នំពេញ – បាវិត បើ​មានមួយអាច​នឹង​មានពីរ ហើយបើមានពីរ​អាច​នឹង​មានបី ហើយក៏អាច​នឹង​មានបួនដែរ ។​

ឯកឧត្តម​បន្តថា ៖

“ពេលនេះ​ យើងបាន​ឈានដល់​ដំណាក់​សិក្សា​លើ​គម្រោងផ្លូវ​ល្បឿនលឿន​ភ្នំពេញ សៀមរាប ប៉ោយ​ប៉ែតហើយ ដែល​គម្រោងផ្លូវ​ល្បឿនលឿន​ភ្នំពេញ សៀមរាប​មានប្រវែង​ប្រមាន២៥០​គីឡូម៉ែត្រ ហើយពី​សៀម​រា​ប​​​ទៅ​ប៉ោយប៉ែត​មានប្រវែង​១៥០​គីឡូម៉ែត្រ​បន្ថែមទៀត ។​ ខ្ញុំជឿថា​ បន្ទាប់ពី​ផ្លូវនេះទៅ យើង​នឹង​មានផ្លូវ​ល្បឿន​លឿនមួយខ្សែ​ទៀត ដែល​ការ​ស្រម៉ៃ​គិតរបស់​ខ្ញុំ​អាច​នឹង​ភ្ជាប់ភ្នំពេញ ទៅ​ ក្រចេះ​ ចេញពីក្រចេះទៅ​ស្នួ​ល បន្តទៅខេត្ត​មណ្ឌលគីរី រតនគីរី ចេញពីរតនគីរីទៅស្ទឹង​ត្រែង និង​ មក​ព្រះវិហារ ។ ពោលគឺ​មួយជុំវិញ​តំបន់ភូមិ​ភាគ​ឦសាន។”

ឯកឧត្តម​បានបន្តទៀតថា នាថ្ងៃអនាគត​​ ការធ្វើដំណើរ​តាមបណ្ដាខេត្ត​ជុំវិញប្រទេស​កម្ពុជា​របស់ពលរដ្ឋ​នឹងអាច​ធ្វើដំណើរ​​តាម​ផ្លូវ​ល្បឿនលឿន ពីព្រោះ​គម្រោង​ មានអស់​ហើយ ប៉ុន្តែត្រូវការ​ពេលវេលា ជាពិសេស​នោះគឺត្រូវ​ការការពារ​សុខសន្តិភាពឱ្យ​បានទើបមានការអភិវឌ្ឍន៍ ។

ក្រៅពីផ្លូ​វល្បឿនលឿន កម្ពុជា​ក៏បានពង្រីកផ្លូវជាតិ​ដែល​មានស្រាប់ពី ២គន្លងទៅ ៤​គន្លង​ជា​បន្តបន្ទាប់ ដូច​ជា​​ផ្លូវ​ជាតិ​លេខ​៥​ ពីភ្នំពេញ​ទៅ​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ​សុទ្ធតែ​៤គន្លងអស់​ហើយ ផ្លូវជាតិលេខ​៧ ​ពី​ស្គន់​ទៅ​ខេត្តកំពង់ចាម ផ្លូវជាតិលេខ៣ ​ពីភ្នំពេញ​ទៅ​បែកគុស​កំពត និង​គម្រោងពង្រីក​ផ្លូវជា​បន្ត​បន្ទាប់​ទៀត​។

បើ​តាមលោក ប៉ូ អ៊ាវគង់ អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Advance បានមានប្រសាសន៍ថា​ ការអភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​នឹង​តភ្ជាប់ប៉ូល​សេដ្ឋកិច្ច​ពី​ដើម​ផ្លូវ និង​ចុង​ផ្លូ​វ ដូចជា​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ ក្រុង​ព្រះសីហនុ នឹង​ជួយ​ជំរុញ​សក្ដានុពល​ និងតភ្ជាប់ប៉ូល​សេដ្ឋកិច្ច​ពីភ្នំពេញ ទៅក្រុ​ងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ បាវិត​ នឹងជួយ​ជំរុញ​សក្ដានុពល​ប៉ូលសេដ្ឋកិច្ច​នៅតំបន់ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ