រដ្ឋាភិបាលជំរុញឲ្យសិក្សាលទ្ធភាពស្តារអាកាសយានដ្ឋានបាត់ដំបងរៀបចំអភិវឌ្ឍន៍ជាលំដាប់ថ្នាក់ 4C

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងអភិវឌ្ឍអាកាសយានដ្ឋានជាច្រើនទីតាំងនៅតាមបណ្តាខេត្ត ក្រុង មួយចំនួនដែលមានសក្ដានុពលសេដ្ឋកិច្ច ខណៈអាកាសយានដ្ឋានអន្តរជាតិចំនួន ៣ កំពុងដំណើរការបម្រើសេវាដល់ការហោះហើរ។ ក្នុងនោះផងដែរ កម្ពុជាក៏កំពុងជំរុញការសិក្សាពីលទ្ធភាពស្ដារ និងអភិវឌ្ឍអាកាសយានដ្ឋានខេត្តបាត់ដំបងទៅជាលំដាប់ថ្នាក់ 4C ។

ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះថា ដោយយោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្ត អំពីការសិក្សាលទ្ធភាពស្ដារឡើងវិញនូវអាកាសយានដ្ឋានខេត្តបាត់ដំបង ក្រោយពីត្រូវបានទុកចោលច្រើនឆ្នាំមកហើយ។

ឯកឧត្តមបានបន្តទៀតថា ចំពោះការស្ដារឡើងវិញនូវអាកាសយានដ្ឋានមួួយនេះ នឹងអភិវឌ្ឍន៍ពីអាកាសយានដ្ឋានប្រភេទ 3C ទៅជាអាកាសយានដ្ឋានប្រភេទ 4C តែម្ដង ដោយផ្អែកទៅតាមតម្រូវការ និងបង្កភាពងាយស្រួលដល់ក្រុមហ៊ុនអាកាសចរក្នុងស្រុក ដែលមានយន្តហោះប្រភេទ Airbus ឬ Boeing អាចបើកជើងយន្តហោះមកទីរួមខេត្តបាត់ដំបងបាន ជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ។

ឯកឧត្តមបានបន្តទៀតថា ក្រោយពីធ្វើការសិក្សារួចមក ឃើញមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដោយត្រូវដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅក្នុងទីតាំងអាកាសយានដ្ឋាន ការពង្រីកផ្លូវ Runway បន្ថែមទៀត និងត្រូវធ្វើការជួសជុលជាច្រើនទៀត ដោយសារត្រូវបានទុកចោលរាប់ឆ្នាំមកហើយ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានបង្ហាញនូវការគាំទ្រដល់គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាននេះឡើងវិញ និងពង្រីកទៅជាប្រភេទ 4C ដើម្បីអាចទាក់ទាញភ្ញៀវទេសចរក្រៅស្រុក និងក្នុងស្រុកអាចធ្វើដំណើរត្រង់មកខេត្តបាត់ដំបង និងដើម្បីចូលរួមការអភិវឌ្ឍខេត្តបាត់ដំបងឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខទៀត ក្រោយពេលដែលអាកាសយានដ្ឋានប្រភេទ 4C ចេញជារូបរាង នឹងក្លាយជាសមិទ្ធផលមួយទៀតរបស់រាជរដ្ឋាភិបាលសម្រាប់ខេត្តបាត់ដំបង។

ឯកឧត្តមក៏បានស្នើឱ្យមានការសិក្សាច្បាស់លាស់អំពីគម្រោងនៃការពង្រីកផ្លូវ Runway ដែលត្រូវការទំហំដីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តនឹងព្យាយាមចូលរួមសហការជានិច្ច ស្វែងរកដំណោះស្រាយបញ្ហានានា ដើម្បីជំរុញដល់កិច្ចអភិវឌ្ឍន៍អាកាសយានដ្ឋាននៅខេត្តបាត់ដំបងកាន់តែឆាប់រហ័ស ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។

វិស័យកម្មន្តសាល និងការងើបឡើងវិញ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និង វិស័យទេសចរណ៍ ។

តម្លៃប្រេងឡើងថ្លៃ ១​ ដុល្លារបន្ថែមក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារនៅតំបន់ហ្គហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២ ភាគរយ ឬ ៩០,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,២ ភាគរយ ឬ ៨៦,២១ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងតំបន់ឈូងសមុទ្រពិសេស ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងតំបន់ឈូងសមុទ្រពិសេសចុះអនុស្សរណៈយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

តួកគីកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល ទាក់ទងទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទីក្រុងអង់ការ៉ាបានដាក់ការរឹតបន្តឹងលើពាណិជ្ជកម្មសម្រាប់ការនាំចេញផលិតផល ៥៤​ ប្រភេទទៅកាន់អ៊ីស្រាអែល ​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​តួកគី​ទម្លាក់​ចូល​ក្នុង​តំបន់​ហ្គាហ្សា

សម្តេចធិបតី ៖ តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់ ខណៈរាជរដ្ឋាភិបាលប្រឹងប្រែងរក្សាលំនឹងទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់

ចង្ក្រានបរិស្ថាន ៖ ជួយពលរដ្ឋជាច្រើនគ្រួសារឱ្យសន្សំសំចៃថវិកាបានច្រើនជាងមុន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តាមរយៈចង្ក្រាននេះ គេអាចប្រើអុសតិចជាងមុន អាចតម្លើង ឬបន្ថយកម្ដៅបាន និងអាចកាត់បន្ថយផ្សែងរហូតទៅដល់ ៩៥% ដែលជាការគិតគូដល់សុខមាលភាពអ្នកប្រើប្រាស់

ការច្នៃប្រឌិតថ្មីៗ និងបច្ចេកវិទ្យារបស់ Covestro បានធ្វើឲ្យវិស័យកសិកម្ម និងវិស័យផ្សេងទៀតមានភាពល្អប្រសើរ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ចលនាឆ្ពោះទៅរកសេដ្ឋកិច្ចដែលមាននិរន្តរភាពជាងមុន គឺត្រូវទាមទារឱ្យមានសកម្មភាពចូលរួមរបស់ឧស្សាហកម្មដែលមានភាពកច្នៃប្រឌិត និងការអនុវត្តដំណោះស្រាយឆ្លាតវៃ

Apple គ្រោងនឹងសាងសង់លំនៅឋានប្រមាណ ៧៨ ០០០ ល្វែងសម្រាប់និយោជិតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2024

ក្រុមហ៊ុន Apple គ្រោងនឹងផលិតទូរស័ព្ទទំនើបរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក និងជាទីផ្សារដ៏សំខាន់កាន់តែខ្លាំងឡើងសម្រាប់ក្រុមហ៊ុនមួយនេះ

ប្រជាពលរដ្ឋកំពង់ភ្លុក ៣០ភាគរយ ប្រកបរបរនេសាទ, ៥០ភាគរយប្រកបរបរទេសចរណ៍ និង ២០ % ជាអ្នកលក់ដូរ-ជួសជុលកាណូត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2024

ប្រជាពលរដ្ឋរស់នៅតំបន់កំពង់ភ្លុក ខេត្តសៀមរាប ៣០ភាគរយប្រកបរបរនេសាទ, ៥០ភាគរយប្រកបរបរទេសចរណ៍ និង​២០​ភាគរយជាអ្នកលក់ដូរ និង ជាអ្នកជួសជុលទូក កាណូត ។