ឧកញ៉ា នួន រិទ្ធី ៖ អ្នកអភិវឌ្ឍន៍លំនៅឋានគួរគិតគូរឱ្យស៊ីជម្រៅទៅលើតម្រូវការអតិថិជនមុនចាប់ផ្ដើមអនុវត្តន៍គម្រោង

ភ្នំពេញ ៖ ការអភិវឌ្ឍលំនៅឋាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះនៅតែមានសកម្មភាព និងមានកំណើនចំនួនអ្នកអភិវឌ្ឍន៍កើនឡើង ប៉ុន្តែគម្រោងវិនិយោគខ្លះក៏ទទួលបានជោគជ័យ ហើយគម្រោងវិនិយោគខ្លះទៀតក៏មិនសូវមានការគាំទ្រពីប្រជាពលរដ្ឋដែលមានតម្រូវការនោះដែរ។ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា និងជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅឋានមួយរូបបានបង្ហាញពីទស្សនៈផ្ទាល់ខ្លួន សម្រាប់ជាបច្ច័យមួយដល់អ្នកអភិវឌ្ឍន៍ថ្មីៗពិចារណាមុនពេលចាប់ដំណើរការគម្រោង។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group បានឱ្យដឹងថា  អ្នកអភិវឌ្ឍន៍លំនៅឋានគួរតែគិតគូរទៅលើកត្តាមួយចំនួនមុននឹងចាប់ផ្ដើមអនុវត្តន៍គម្រោងរបស់ខ្លួន ដោយក្នុងនោះត្រូវគិតគូរទៅលើកត្តាផ្នែកច្បាប់ឱ្យបានត្រឹមត្រូវ ជៀសវាងទៅលើការសាងសង់មិនបានបំពេញទៅតាមលក្ខខណ្ឌ ដែលអាចធ្វើឱ្យមានការរាំងស្ទះ ហើយអាចធ្វើឱ្យក្រសួងចុះទៅហាមឃាត់មិនឱ្យបន្តសកម្មភាពសាងសង់ជាដើម។

លោកឧកញ៉ាបន្តថា ៖

“ការរៀបចំច្បាប់ឱ្យបានត្រឹមត្រូវនេះ បានសម្រួលដល់ការបំបែកប្លង់ក្បាលដីជូនអ្នកទិញបានលឿន ពីព្រោះអតិថិជនខ្លះមិនមានលុយសុទ្ធទេ ត្រូវការយកប្លង់រត់ការយកលុយពីធនាគារ ហើយអតិថិជនផ្សេងទៀតពេលបង់លុយផ្ដាច់ក៏ត្រូវការយកប្លង់មកទុកនៅផ្ទះ ដើម្បីជាភាពកក់ក្ដៅ។ ដូច្នេះ អ្នកអភិវឌ្ឍន៍លំនៅឋានក៏គួរតែស្នើសុំច្បាប់ ឬអាជ្ញាបណ្ណ ទាំងអាជ្ញាបណ្ណសាងសង់ និងអាជ្ញាបណ្ណលក់ ពីព្រោះ អ្នកអភិវឌ្ឍន៍ខ្លះគាត់សុំតែអាជ្ញាបណ្ណសាងសង់ទេ ហើយមិនមានអាជ្ញាបណ្ណលក់នោះឡើយ”

លោកឧកញ៉ាបន្ថែមថា ៖

“ចំនុចសំខាន់មួយទៀតដែលអ្នកអភិវឌ្ឍន៍លំនៅឋានត្រូវគិតគូរនោះគឺការចុះបញ្ជីពន្ធដារឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការបង់ពន្ធ ហើយកាត់ឈ្មោះក៏អត់មានបញ្ហា បើសិនជាមិនបានចុះបញ្ជីនោះទេ ពេលកាត់ឈ្មោះឱ្យអតិថិជនទៅបង់ពន្ធនឹងមានបញ្ហាដល់អតិថិជនជាមិនខានឡើយ ។ អ្វីដែលសំខាន់មួយទៀត អ្នកអភិវឌ្ឍន៍លំនៅឋានមិនគួរគិតតែពីរកប្រាក់ចំណេញ ហើយមិនមើលទៅលើគុណភាពសំណង់ និងការរស់នៅរបស់ប្រជាពលរដ្ឋឡើយ ដូចជាប្រព័ន្ធទឹក ភ្លើងក្នុងផ្ទះ ប្រព័ន្ធទឹក ភ្លើង នៅខាងក្រៅ និងប្រព័ន្ធលូទឹកស្អុយ ត្រូវមើលឱ្យបានច្បាស់លាស់ផងដែរ ធ្វើយ៉ាងណាឱ្យអតិថិជនដែលទិញផ្ទះទៅហើយ មានការសប្បាយចិត្ត និងរស់នៅដោយកក់ក្ដៅ ។ ដោយឡែក ស្ថានភាពដីក៏ជាកត្តាសំខាន់មួយដែរ ដែលអ្នកអភិវឌ្ឍន៍លំនៅឋានគួរគិតគូរ ជាក់ស្ដែង អ្នកអភិវឌ្ឍន៍ត្រូវមើលទៅដីនោះមានការលិចទឹកឬទេ ត្រូវចាក់បំពេញដីឱ្យបានខ្ពស់ និងត្រូវមានប្រព័ន្ធរំដោះទឹកចេញពីតំបន់នោះដើម្បីកុំឱ្យលិចលង់ជាដើម”

ជាមួយគ្នានេះ លោកឧកញ៉ា នួន រិទ្ធី ក៏បានបន្តឱ្យដឹងដែរថា ថ្វីត្បិតតែការអភិវឌ្ឍលំនៅឋានក្នុងប្រទេសកម្ពុជាមានច្រើនគម្រោងមែន តែសម្រាប់គម្រោងអភិវឌ្ឍន៍ណាដែលមានការកែច្នៃប្រឌិត និងមានភាពទាក់ទាញនៅតែបន្តទទួលបានអ្នកគាំទ្រ និងអ្នកទិញ ជាពិសេសគម្រោងដែលមានគុណភាពល្អ គម្រោងដែលមានការរចនាបថស្អាតប្លែកជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក