ឧកញ៉ា នួន រិទ្ធី ៖ អ្នកអភិវឌ្ឍន៍លំនៅឋានគួរគិតគូរឱ្យស៊ីជម្រៅទៅលើតម្រូវការអតិថិជនមុនចាប់ផ្ដើមអនុវត្តន៍គម្រោង

ភ្នំពេញ ៖ ការអភិវឌ្ឍលំនៅឋាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះនៅតែមានសកម្មភាព និងមានកំណើនចំនួនអ្នកអភិវឌ្ឍន៍កើនឡើង ប៉ុន្តែគម្រោងវិនិយោគខ្លះក៏ទទួលបានជោគជ័យ ហើយគម្រោងវិនិយោគខ្លះទៀតក៏មិនសូវមានការគាំទ្រពីប្រជាពលរដ្ឋដែលមានតម្រូវការនោះដែរ។ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា និងជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅឋានមួយរូបបានបង្ហាញពីទស្សនៈផ្ទាល់ខ្លួន សម្រាប់ជាបច្ច័យមួយដល់អ្នកអភិវឌ្ឍន៍ថ្មីៗពិចារណាមុនពេលចាប់ដំណើរការគម្រោង។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group បានឱ្យដឹងថា  អ្នកអភិវឌ្ឍន៍លំនៅឋានគួរតែគិតគូរទៅលើកត្តាមួយចំនួនមុននឹងចាប់ផ្ដើមអនុវត្តន៍គម្រោងរបស់ខ្លួន ដោយក្នុងនោះត្រូវគិតគូរទៅលើកត្តាផ្នែកច្បាប់ឱ្យបានត្រឹមត្រូវ ជៀសវាងទៅលើការសាងសង់មិនបានបំពេញទៅតាមលក្ខខណ្ឌ ដែលអាចធ្វើឱ្យមានការរាំងស្ទះ ហើយអាចធ្វើឱ្យក្រសួងចុះទៅហាមឃាត់មិនឱ្យបន្តសកម្មភាពសាងសង់ជាដើម។

លោកឧកញ៉ាបន្តថា ៖

“ការរៀបចំច្បាប់ឱ្យបានត្រឹមត្រូវនេះ បានសម្រួលដល់ការបំបែកប្លង់ក្បាលដីជូនអ្នកទិញបានលឿន ពីព្រោះអតិថិជនខ្លះមិនមានលុយសុទ្ធទេ ត្រូវការយកប្លង់រត់ការយកលុយពីធនាគារ ហើយអតិថិជនផ្សេងទៀតពេលបង់លុយផ្ដាច់ក៏ត្រូវការយកប្លង់មកទុកនៅផ្ទះ ដើម្បីជាភាពកក់ក្ដៅ។ ដូច្នេះ អ្នកអភិវឌ្ឍន៍លំនៅឋានក៏គួរតែស្នើសុំច្បាប់ ឬអាជ្ញាបណ្ណ ទាំងអាជ្ញាបណ្ណសាងសង់ និងអាជ្ញាបណ្ណលក់ ពីព្រោះ អ្នកអភិវឌ្ឍន៍ខ្លះគាត់សុំតែអាជ្ញាបណ្ណសាងសង់ទេ ហើយមិនមានអាជ្ញាបណ្ណលក់នោះឡើយ”

លោកឧកញ៉ាបន្ថែមថា ៖

“ចំនុចសំខាន់មួយទៀតដែលអ្នកអភិវឌ្ឍន៍លំនៅឋានត្រូវគិតគូរនោះគឺការចុះបញ្ជីពន្ធដារឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការបង់ពន្ធ ហើយកាត់ឈ្មោះក៏អត់មានបញ្ហា បើសិនជាមិនបានចុះបញ្ជីនោះទេ ពេលកាត់ឈ្មោះឱ្យអតិថិជនទៅបង់ពន្ធនឹងមានបញ្ហាដល់អតិថិជនជាមិនខានឡើយ ។ អ្វីដែលសំខាន់មួយទៀត អ្នកអភិវឌ្ឍន៍លំនៅឋានមិនគួរគិតតែពីរកប្រាក់ចំណេញ ហើយមិនមើលទៅលើគុណភាពសំណង់ និងការរស់នៅរបស់ប្រជាពលរដ្ឋឡើយ ដូចជាប្រព័ន្ធទឹក ភ្លើងក្នុងផ្ទះ ប្រព័ន្ធទឹក ភ្លើង នៅខាងក្រៅ និងប្រព័ន្ធលូទឹកស្អុយ ត្រូវមើលឱ្យបានច្បាស់លាស់ផងដែរ ធ្វើយ៉ាងណាឱ្យអតិថិជនដែលទិញផ្ទះទៅហើយ មានការសប្បាយចិត្ត និងរស់នៅដោយកក់ក្ដៅ ។ ដោយឡែក ស្ថានភាពដីក៏ជាកត្តាសំខាន់មួយដែរ ដែលអ្នកអភិវឌ្ឍន៍លំនៅឋានគួរគិតគូរ ជាក់ស្ដែង អ្នកអភិវឌ្ឍន៍ត្រូវមើលទៅដីនោះមានការលិចទឹកឬទេ ត្រូវចាក់បំពេញដីឱ្យបានខ្ពស់ និងត្រូវមានប្រព័ន្ធរំដោះទឹកចេញពីតំបន់នោះដើម្បីកុំឱ្យលិចលង់ជាដើម”

ជាមួយគ្នានេះ លោកឧកញ៉ា នួន រិទ្ធី ក៏បានបន្តឱ្យដឹងដែរថា ថ្វីត្បិតតែការអភិវឌ្ឍលំនៅឋានក្នុងប្រទេសកម្ពុជាមានច្រើនគម្រោងមែន តែសម្រាប់គម្រោងអភិវឌ្ឍន៍ណាដែលមានការកែច្នៃប្រឌិត និងមានភាពទាក់ទាញនៅតែបន្តទទួលបានអ្នកគាំទ្រ និងអ្នកទិញ ជាពិសេសគម្រោងដែលមានគុណភាពល្អ គម្រោងដែលមានការរចនាបថស្អាតប្លែកជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន​ថៃ​ ​CP ​All ​ប្រកាស​បិទ​ 7​-​Eleven ​នៅ​កម្ពុជា​ ​ក្រោយ​បាត់បង់​សាខា​ជាង​ ​១០០ ​ត្រឹម​រយៈពេល​មួយ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

ក្រុមហ៊ុន​ ​CP All ​របស់​ប្រទេស​ថៃ​ ​ដែល​ជា​អ្នក​ប្រតិបត្តិការ​បណ្តាញ​ហាង​លក់​រាយ 7​-​Eleven ​បាន​ប្រកាស​បិទ​ហាង​ទាំងអស់​នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​២៥​ ​ខែ​ធ្នូ ​ឆ្នាំ​២០២៦ ​បន្ទាប់ពី​ចំនួន​សាខា​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ​ដោយ​បាត់បង់​សាខា​ចំនួន​ ​១០២ ​ក្នុង​រយៈពេល​ត្រឹមតែ​ ​១២ ​ខែ​

ពន្ធ​គយ​អាម៉េរិក ​​១៨​%​ ​នឹង​ផ្ដល់​ឱកាស​ឱ្យ​កម្ពុជា​បង្កើន​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​នាំចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

សំណើ​កំណត់​អត្រា​ពន្ធ​គយបដិការ​របស់​សហរដ្ឋ​អាម៉េរិក​ត្រឹម​ ​១៨​%​ ​លើ​ទំនិញ​នាំចេញ​ពី​កម្ពុជា​ ​នឹង​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​ពង្រឹង​ភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អាម៉េរិក ​ជាពិសេស​ក្នុង​វិស័យ​កាត់ដេរ​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​ដោយ​មាន​អត្រា​ពន្ធ​ទាប​ជាង​ប្រទេស​វៀតណាម ​និង​អាច​រក្សា​បាន​ប្រៀប​ប្រកួត​ប្រជែង​ធៀប​នឹង​ប្រទេស​បង់ក្លាដែស

តម្លៃ​មាស​ធ្លាក់ចុះ​ខ្លាំង​!​​ អ្នក​ជំនាញ​ពន្យល់​ពី​កត្តា​ដែល​កំពុង​ដាក់​សម្ពាធ​លើ​ទីផ្សារ​មាស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

តម្លៃ​មាស​បាន​បន្ត​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លងមក​នេះ​ ​ដែល​ធ្វើឱ្យ​អ្នក​ទិញ​មាស​ក្នុងពេល​តម្លៃ​ខ្ពស់​ប្រឈម​នឹង​ការ​ខាតបង់ ខណៈ​អ្នក​ដែល​មាន​បំណង​ទិញ​មាស​កំពុង​រង់ចាំ​មើល​ទិសដៅ​ទីផ្សារ

កែច្នៃ​ដំឡូង​មី​ស្រស់​ជា​ដំឡូង​ក្រៀម​​ ជួយ​កសិករ​លក់​លើស ១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

កសិករ​ដាំ​ដំឡូង​មី​នៅ​កម្ពុជា​ជា​ច្រើន​កំពុង​ងាក​មក​កែច្នៃ​ដំឡូង​មី​ស្រស់ជា​ដំឡូង​មី​ក្រៀម ​ដើម្បី​ទទួល​បាន​តម្លៃ​លក់​ខ្ពស់​ជាង​មុន​ ​ដោយ​ដំឡូង​មីក្រៀម​អាច​លក់​បាន​ជាង​ ​១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម

លោក​ Putin ​បង្ហាញ​ឱកាស​វិនិយោគ​ដ៏​មាន​សក្តានុពល​នៅ​តំបន់​អាក់ទិក​​ និង​ចុង​បូព៌ា​រុស្ស៊ី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

​ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir ​Putin ​បាន​បង្ហាញ​ពី​ឱកាស​វិនិយោគ​ ​និង​សក្តានុពល​ចំណេញ​សម្រាប់​វិស័យ​ធុរកិច្ច ​ដើម្បី​ទាក់ទាញ​ដើមទុន ​និង​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ​ឱ្យ​មកវិនិយោគ​នៅ​តំបន់​អាក់ទិក ​និង​តំបន់​ចុង​បូព៌ា​របស់​រុស្ស៊ី

កសិករ ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ៨៤  នៅខេត្តចំនួន៤ នឹងទទួលបាន គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ មានតម្លៃជាង ២លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

សៀមរាប ៖ ប្រជាកសិករចំនួន ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន៨៤ នៅខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប នឹងទទួលបានការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម រួមមាន ផ្ទះសំណាញ់  គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម

វេទិកា​ ​Made ​in ​Cambodia ​បើក​ទំព័រ​ថ្មី​សម្រាប់​ផលិតករ​ខ្មែរ ​​ពង្រឹង​គុណភាព​ ​និង​បង្កើន​ឱកាស​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

​ភា​មុខរបរ ​និង​មីក្រូសហគ្រាស​កម្ពុជា​ ​បាន​បើក​ដំណើរការ​វេទិកា​គាំទ្រ​ផលិតផល​ខ្មែរ​ ​(​Khmer ​Product ​Support ​Forum ​–​ ​Made ​in ​Cambodia​)​ ស៊េរី​ឆ្នាំ​២០២៦​-​២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផលិតករ​ក្នុង​ស្រុក​ ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​ពង្រីក​ឱកាស​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​

សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ព្រៃវែង ៖ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង គ្រោងពង្រីកផ្ទៃដីដាំត្រសក់ផ្អែម ២ប្រភេទដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ទៅដល់ ៤៥ ០០០ម៉ែត្រការ៉េ ឬស្មើនឹង ៥០ ខ្នងផ្ទះសំណាញ់ បន្ទាប់ពីជោគជ័យលើការប្រមូលផលសាកល្បងលើកដំបូងបានជិត ២តោន។ កញ្ញា ហួន ស៊ីអឺ ប្រធានសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច បានប្រាប់បណ្តាញសារព័ត៌មាន

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)

រាជរដ្ឋាភិបាល ជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្ត​ព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

រដ្ឋាភិបាល​បានលើកទឹកចិត្ត​និង​ជំរុញ​ឱ្យមានការ​វិនិយោគតាមបណ្ដាកោះ​នានា​ក្នុងខេត្ត​ព្រះសីហនុ ជាពិសេស​វិស័យទេសចរណ៍