ក្នុងឆមាសទី​១ឆ្នាំនេះ តម្លៃលំនៅឋាននៅកម្ពុជា​កើនឡើង ​៦,៤ភាគរយ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៣​នេះ ថ្វីត្បិតតែ​ស្ថានភាព​នៃវិស័យ​អចលនទ្រព្យ​នៅកម្ពុជាមិនទាន់​ប្រសើរ​ដូ​ចកាល​មុន​ឆ្នាំ២០២០​ក្ដី តែ​បើក្រលេកទៅមើល​តម្លៃដី និងអចលនទ្រព្យ​ផ្សេងៗទៀត ​ជាពិសេស​តម្លៃលំនៅឋាន​ក្នុង​ប្រទេស​កម្ពុជា​នៅតែរក្សា​បានលំនឹង​ល្អ និងមានកំណើនបន្ថែម​ ជាក់ស្ដែងតម្លៃលំនៅឋានក្នុងប្រទេស​កម្ពុជា​ក្នុង​ឆមាស​ទី១ ​ឆ្នាំនេះ មានការ​កើនឡើង​ប្រមាណ ៦,៤ភាគរយ​ ធៀបនឹង​ឆមាស​ទី​១កាលពីឆ្នាំមុន ។

របាយការណ៍​មួយដែលចេញផ្សាយ​ដោយធនាគារ​ជាតិនៃកម្ពុជា​បានបង្ហាញថា​ តម្លៃលំនៅឋាន​​នៅរាជធានី​ភ្នំពេញបានកើនឡើង​ប្រមាណ៦,៩​ភាគរយក្នុង​ឆមាស​ទី១ ឆ្នាំ២០២៣​នេះ ធៀបនឹ​ងឆមាស​ទី១ ​ឆ្នាំ​២០២២​កន្លងទៅ ខណៈតម្លៃលំនៅឋាន​នៅតាមបណ្ដា​ខេត្តផ្សេង​​ក៏បានកើនឡើង​ប្រមាណ ៥,៣ភាគរយ។​

បើក្រលេកទៅមើល​ការ​ទិញ-លក់​លំនៅឋាន​ក្នុងឆមាស​ទី​១ឆ្នាំ​​នេះឃើញថា​ មានការ​ថមថយ​គួរ​ឱ្យ​កត់សម្គាល់ ប៉ុន្តែ​ម្ចាស់​បុរី និងអ្នកអភិវឌ្ឍន៍លំនៅឋាន​នៅតែប​ន្តអភិវឌ្ឍន៍​គម្រោងរបស់ខ្លួន​បន្តទៀតដោយមិនបញ្ឈប់​ឡើយ។ ផ្ទះនៅតាម​បុរីមួយចំនួន​ត្រូ​វបានមើលឃើញថា​បានដាក់​លក់​ ឬជួលព្រោងព្រាត​ ដោយកត្តា​ពីរ​សំខាន់ៗ ក្នុង​នោះទី​១ ដោយសារតែម្ចាស់​ផ្ទះមានផ្ទះ​ច្រើន​កន្លែង ដូច្នេះពួកគេ​ត្រូវការ​លក់ ​ឬជួល​ដើម្បី​បានចំណូល​​មក​ផ្គត់​ផ្គង់​​ក្នុងមុខជំនួញ ឬគ្រួសារ, ទី​២​ ជាម្ចាស់​ផ្ទះដែលទិញបង់រំលស់ តែ​ពួកគេ​មិនមានលទ្ធភាពបង់​ក៏លក់​ផ្ទះ​នោះ​វិ​ញ ដោយតម្លៃទាបជាង​ទីផ្សារ ប៉ុន្តែសូមបញ្ជាក់​ថា ថ្វីត្បិតតែ​ម្ចាស់ផ្ទះមួយចំនួន​លក់​ផ្ទះក្រោម​ទីផ្សារ​ក៏​មិន​ត្រូវ​ចាត់ទុកថា​តម្លៃផ្ទះ​ជាទូទៅ​ធ្លាក់ចុះនោះទេ​។

អ្នកជំនាញអចលនទ្រព្យ ​និង​អ្នកវិភាគ​សេដ្ឋកិច្ច​មើលឃើញថា ឆ្នាំ២០២៣​នេះ សកម្មភាពនៃការដោះដូរ​ផ្ទះ​មិនសូវ​មានទេ ក្នុងនោះដែរ ​គេឃើញថា​អ្នកលក់​ផ្ទះមានច្រើនជាងអ្នកដើរទិញផ្ទះ​ ហើយអ្នកដែលមានផ្ទះ​ត្រូវលក់​ ដើម្បីឱ្យ​ឆាប់ដាច់ត្រូវលក់ក្រោមទីផ្សារ​២០ ​ទៅ ​៣០​ភាគរយ និងមានផ្ទះខ្លះទៀត​ដាក់​លក់​ក្រោម​ទី​ផ្សារ​រហូតដល់​៥០ភាគរយ​ទើបអាចលក់​បាន។​

ឯកឧត្តម​ ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម ​និងសំណង់ ​បានថ្លែង​នាពេ​ល​ថ្មី​ៗ​នេះថា​ តម្រូវការ​លំនៅឋាន​នៅក្នុងប្រទេសកម្ពុជា បានមើលឃើញថានៅតែមានកំណើនខ្ពស់ ស្របនឹង​ពលរដ្ឋ​រស់នៅភ្នំពេញជាច្រើនមិនទាន់មាន​ផ្ទះជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួននៅឡើយ ដូច្នេះនៅពេលពួកគេ​រៀបការ ឬមាន​ប្រា​ក់​ចំ​ណូល​ល្អប្រសើរ​ឡើងវិញ ពួកគេនឹង​ស្វែងរកទិញផ្ទះ​ដើម្បីស្នាក់​នៅ។

ដោយឡែក ឧកញ៉ាគឹម ហ៊ាង​ អ្នកអភិវឌ្ឍន៍​លំនៅឋានមួយរូប​នៅកម្ពុជាក៏បានលើកឡើងថា ប្រ​ជា​ព​ល​រដ្ឋ​រស់​នៅភ្នំពេញភាគច្រើននៅជួលផ្ទះគេស្នាក់​នៅ ហើយពួកគាត់ទាំង​នេះ​សុទ្ធតែ​ជាអ​តិ​ថិ​ជន​ដែលត្រូវទិញផ្ទះនៅពេលណា​មួយ​ ដោយពួកគេមិនអាចរស់នៅដោយជួលផ្ទះគេមួយ​ជីវិត​នោះឡើយ។  យ៉ាង​​ណា​ក្ដី តម្រូវការ​លំនៅឋាន​ក៏វា​អាស្រ័យលើ​អតិថិជន​ផងដែរ តំបន់ខ្លះគេអភិវឌ្ឍន៍​ទៅលើ​លំនៅឋា​ន​តម្លៃខ្ពស់ តំបន់ខ្លះទៀត​គេអភិវឌ្ឍន៍​លំនៅឋានតម្លៃសមរម្យ​សម្រាប់អ្នកមានប្រាក់ចំណូល​ទាប​ និងមធ្យម​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ