រុស្ស៊ី-ចិន បង្ហាញសាច់ដុំរួមគ្នាច្រើនលើកដាក់អាមេរិកគិតចាប់តាំងពីជម្លោះនៅអ៊ុយក្រែន

ថ្វីត្បិតតែរដ្ឋាភិបាលប៉េកាំងមិនអាចធ្វើការងារដោយបើកជំហក្នុងការគាំទ្រដល់រុស្ស៊ីចំពោះការសម្រេចចិត្តធ្វើប្រតិបត្តិការពិសេសដោយយោធាទៅលើប្រទេសអ៊ុយក្រែនពិតមែន ប៉ុន្តែ ចិនក៏មិនបានបង្ហាញថាខ្លួនមានសម្ពាធចំពោះជំហរបស់អាមេរិកមកលើរុស្ស៊ីនោះដែរ។

គិតចាប់តាំងតែពីពេលដែលជម្លោះបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែនមក ចិន និងរុស្ស៊ី នៅតែបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធាកាន់តែជិតស្និទ្ធឡើងដោយសមយុទ្ធយោធារួមគ្នាសរុបចំនួន៧ដងមកហើយដែលបានរៀបចំឡើង ហើយចុងក្រោយទើបតែបានបញ្ចប់កាលពីថ្ងៃទី២០ ខែកក្កដាកន្លងទៅនេះប៉ុណ្ណោះ។ ចំនួននៃការធ្វើសមយុទ្ធរួមគ្នាដើម្បីបង្ហាញសាច់ដុំទាំងនេះមានការកើនឡើងខ្ពស់ធៀបទៅនឹងពេលវេលាកាលពីអតីតកាលអស់រយៈពេលជាង២ទសវត្សរ៍មកហើយ។ នេះបើយោងតាមអត្ថបទដែលធ្លាប់បានចេញផ្សាយដោយ the Japan Times ។

គិតត្រឹមឆ្នាំ២០២២ប៉ុណ្ណោះ ចំនួនសមយុទ្ធយោធារវាងចិន និងរុស្ស៊ី មានចំណែកដល់ទៅ ២ ភាគ ៣ នៃចំនួនសមយុទ្ធយោធាសរុបដែលចិនបានសហការជាមួយនឹងកងកម្លាំងយោធាបរទេស ហើយក្រៅតែពីរុស្ស៊ីដែលជាគូប្រឆាំងរបស់អាមេរិកនោះរដ្ឋាភិបាលក្រុងប៉េកាំងក៏បានធ្វើសមយុទ្ធរួមជាមួយនឹងសត្រូវអាមេរិកផ្សេងទៀតដូចជាអ៊ីរ៉ង់ និងស៊ីរីផងដែរ។

លោក Alexander Korolev សាស្ត្រាចារ្យដ៏ល្បីល្បាញផ្នែកកិច្ចការងារនយោបាយ និងទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលីបានលើកឡើងថា ៖ លោកប្រធានាធិបតីចិន Xi Jinping មានហេតុផលគ្រប់គ្រាន់របស់លោកដើម្បីរក្សា និងបង្កើនយុទ្ធសាស្ត្ររបស់ចិនជាមួយរុស្ស៊ី ហើយនេះជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ទល់នឹងអំណាចរបស់សហរដ្ឋអាមេរិក។

គួរឲ្យដឹងដែរថា អស់រយៈពេលជាយូរមកហើយប្រទេសចិននៅតែបន្តដាក់សម្ពាធលើកោះតៃវ៉ាន់ ហើយលោក Xi បានប្តេជ្ញាទាមទារឲ្យបានទឹកដីនេះមកក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងប៉េកាំងវិញ ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននៅតែបង្ហាញជំហដូចគ្នាក្នុងការរក្សាការពារផែនការមួយនេះមិនឲ្យជោគជ័យឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្តីបារម្ភរបស់ចិនចុងក្រោយនេះគឺជាការបង្កើនវត្តមានយោធារបស់អាមេរិកនៅក្នុងតំបន់អាស៊ី ជាក់ស្តែងអាមេរិកទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយហ្វីលីពីន និងទើបតែបានបើកប្រតិបត្តិការមូលដ្ឋានមួយទៀតនៅលើកោះ Guam ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់