វិនិយោគិនជប៉ុន ស្វែងយល់ពីសក្តានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជាក្នុងវិស័យកម្មន្តសាល

ភ្នំពេញ៖ ក្រោមការសម្របសម្រួល និងរៀបចំដោយក្រុមហ៊ុន Cambodia Securities Plc. ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI និងមានការចូលរួមពីតំណាងក្រុមហ៊ុនជប៉ុនមួយចំនួនទៀត។

ក្នុងជំនួបនេះ គណៈប្រតិភូជប៉ុនមានបំណងស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកម្មន្តសាលខ្សែភ្លើង(Electric wires & cable),វិស័យស្ថាបត្យកម្ម សំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ។

ឯកឧត្តមអគ្គលេខាធិការរង បានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូដែលបានមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តមក៏បានឧទ្ទសនាមដោយសង្ខេបអំពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, បរិយាកាសវិនិយោគ, ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ, ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផលនៃសុខសន្តិភាព, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យអាទិភាព និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាដែលកំពុងរីកដុះដាលជាបន្តបន្ទាប់។

ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា៖ គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យហើយបាន និងកំពុងសិក្សាស្វែងយល់ និងប្រមូលព័ត៌មានបន្ថែមទាក់ទងនឹងការវិនិ​យោគ​ក្នុ​ងវិស័យរបស់ខ្លួន។

លោកប្រធានគណៈប្រតិភូក៏បានបញ្ជាក់ថា ក្រុមហ៊ុនមិនត្រឹមតែមានគម្រោងវិនិយោគដោយផ្ទាល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងនាំយកវិនិយោគិនជប៉ុនក្នុងវិស័យផ្សេងទៀតមកកាន់កម្ពុជាផងដែរ។ទន្ទឹមនេះ ក៏បានជម្រាបជូនដែរថាការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនក៏នឹងនាំយកបច្ចេកទេសនិងបទពិសោធន៍ ព្រមទាំងចែករំលែកចំណេះដឹងនិងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មកម្ពុជាផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *