កា​ររៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សង្គម និងសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងអាណត្តិទី៧នៃរដ្ឋសភា​ បានផ្ដោតការ​យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការ​រៀបចំដែនដី និ​ងនគរូប​នីយកម្ម​ នៅទូទាំងប្រទេស​ ដោយចាប់ផ្ដើម​រៀបចំនៅតំបន់​ដែលអាទិភាពមុន​គេ ដូចជា​ តំបន់​អង្គរ តំបន់ជុំវិញបឹងទន្លេសាប និងតំបន់បុរាណដ្ឋានជាដើម ខណៈដែលក្រោយពេលរៀបចំរួចរាល់ នឹង​ផ្ដល់​អត្ថ​ប្រយោជន៍យ៉ាងច្រើនទៅដល់វិស័យ​សំខាន់ៗ​មួយចំនួន ដែល​ក្នុងនោះរួមមានទាំងការវិនិយោគវិស័យសំណង់ វិស័យសេដ្ឋកិច្ច សង្គម បរិស្ថាន សន្តិសុខ​ស្បៀង ធនធានវប្បធម៌ប្រវត្តិសាស្ត្រ និង​នយោបាយ​/អភិបាលកិច្ច ។

ទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច ការ​រៀបចំ​ដែនដី​ នគរូបនីយកម្ម និងសំណង់​ នឹងផ្ដល់អត្ថ​ប្រយោជន៍ដល់រាជរដ្ឋាភិបាលតាមរយៈការជួយ​តម្រង់ទិស​ ការ​វិភាជន៍ថវិកាសម្រាប់ការអភិវឌ្ឍឱ្យ​ចំគោល​ដៅអាទិភាព និង​មានប្រសិទ្ធភាព​ថវិកា ព្រមទាំង​កាត់បន្ថយការអភិវឌ្ឍដោយមិនចីរភាព ។ អ្វីដែលសំខាន់ ការ​រៀបចំ​នេះផងដែរ ក៏នឹង​ផ្ដល់ផលវិជ្ជមានឱ្យអ្នកវិនិយោគ ដោយធានា​បានទីតាំង​សម​ស្រប​ មានសក្ដានុពល​មានធនធានគ្រប់គ្រាន់ ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធានា​ភាពជោគជ័យ​នៃការ​វិនិយោគ ។

ដោយឡែក សម្រាប់វិស័យសង្គម​​ នឹង​ផ្ដល់​នូវ​កា​ររៀបចំ​រចនាសម្ព័ន្ធ និងសេវាសាធារណៈដែលគាំទ្រ​ដល់ជីវភាពរស់នៅ និងភ្ញៀវទេសចរ​ ។ វាក៏ជួយ​បង្កើនការ​យល់ដឹងរបស់​ប្រជាពលរដ្ឋ​ឱ្យ​មានភាពជា​ម្ចាស់ក្នុងការ​ចូលរួមប្រើប្រាស់​ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព​ និងចីរភាព ។​

ការរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ក៏នឹង​ផ្ដល់​អត្ថ​ប្រយោជន៍ដល់​បរិស្ថាន ដោយបានកាត់បន្ថយ​ផលប៉ះពាល់​ពីការអភិវឌ្ឍទៅលើដែនដី ការកើនឡើង​កម្ដៅក្នុងទីក្រុង និងការ​ជួយ​បន្សាំទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុ ។ ក្រៅពីនេះ វាក៏បានផ្ដល់​អត្ថ​ប្រយោជន៍ដល់​វិស័យសន្តិសុខស្បៀង ដោយ​ចូលរួមចំណែក​កំណត់ទីតាំង​ដែលមានសក្ដានុពល​សម្រាប់គ្រប់គ្រង​ប្រភេទដំណាំសំខាន់ៗ ដូចជា ស្រូវ ពោត ដំឡូង ដំណាំចម្ការចម្រុះស្របទៅតាម​ស្រទាប់ដីដែលផ្ដល់ផលិតភាពខ្ពស់ ។

យោងតាម​របាយការណ៍របស់ក្រសួ​ងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានបង្ហាញ​ពីការ​ចូលរួម​ចំណែក​ដែល​ជាអត្ថប្រយោជន៍​ទទួលបានពីកា​ររៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់ លើ​បូរណភាពទឹកដី ដោយនឹង​ចូលរួមជាយុទ្ធសាស្ត្រសម្រាប់​បម្រើដល់វិស័យការពារ​ជាតិ តាមរយៈ​ការ​រៀបចំ​លំនៅឋាន​ និងការ​បែងចែកដីសម្រាប់គ្រួសារ​កងកម្លាំង​ប្រដាប់អាវុធ​តាមបណ្ដោយព្រំដែន ។ ក្រៅពីនេះ ​ក៏នឹ​ងផ្ដល់ជា​ប្រយោជន៍ដល់ធនធានវប្បធម៌ប្រវត្តិសាស្ត្រ ​ចូលរួមអភិវឌ្ឍន៍​ អភិរក្ស សមស្រប​ទៅតាម​គុណតម្លៃ​ពិសេស​ផ្សេងៗ​គ្នា​តាមរយៈការ​រៀបចំផែនការ​​ប្រើប្រាស់ដីធ្លី ។​

អត្ថប្រយោជន៍​ពិសេស​មួយទៀតដែលទទួលបានពីការ​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ លើ​វិស័យនយោបាយ និងអភិបាលកិច្ច ដោយកាត់បន្ថយ​ និងទប់ស្កាត់ការ​ចូលទន្ទ្រាន​កាន់​កាប់​ដីរបស់រដ្ឋ និ​ងកាត់​បន្ថយការ​ទិតៀន​មកលើរាជរដ្ឋាភិបាល​ចំពោះសកម្មភាព​សាងសង់​រំលោភលើដីសាធារណរបស់រដ្ឋផងដែរ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា


Leave a Reply

Your email address will not be published.Required fields are marked *