ដីធ្លីក្នុង​សង្កាត់​ចំនួន៣ នៃខណ្ឌសែន​សុខ មានតម្លៃខ្ពស់ជាង​គេ​ក្នុងតំបន់

ភ្នំពេញ ៖ សែនសុខ ​ជា​តំបន់ដែលមានការ​អភិវឌ្ឍ​យ៉ាងឆាប់រហ័សជាមួយនឹងកំណើនប្រជាសាស្ត្រយ៉ាងច្រើនគួរឱ្យកត់សម្គាល់មួយ​នៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងកំណើនគម្រោងអភិវឌ្ឍ​​សំណង់លំនៅឋាន ផ្សារទំនើប និងអគារពាណិជ្ជកម្ម​ចម្រុះជាដើម​ ​ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ក៏ត្រូវ​បាន​លេច​រូប​រាង​ជា​បន្តបន្ទាប់នៅក្នុង​តំបន់មួយនេះដែរ ។ ដោយឡែកងាកមកចាប់អារម្មណ៍ជាមួយនឹងតម្លៃដីធ្លីវិញគេរកត់សម្គាល់សង្កាត់ចំនួន៣ ដែលមានអត្រាខ្ពស់ជាងគេនៅទូទាំងខណ្ឌសែនសុខ ។

​សង្កាត់​ទាំង​៣​​ដែលមានតម្លៃខ្ពស់ជាងនៅក្នុង​ខណ្ឌសែនសុខរួមមានដូចនៅខាងក្រោមនេះ ៖ ​

១. សង្កាត់ទឹក​ថ្លា​ ៖ សង្កាត់​នេះ ចាត់ទុកជា​តំបន់ដែលមានតម្លៃខ្ពស់​ជាង​គេ​ក្នុងខណ្ឌសែនសុខ ដោយតម្លៃដី​មានចាប់ពីចន្លោះពី ​២៦០០ ដុល្លារទៅ​ ៤២០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េ សម្រាប់ទីតាំងដី​ដែលនៅជាប់​ផ្លូ​វធំ ហើយទីតាំង​ដែលនៅជាប់ផ្លូវ​តូចវិញ​ក៏​ឃើញថា​មានតម្លៃចន្លោះពី ៩៥០​ដុល្លារ ​ដល់​ ២០០០ដុល្លា​រអា​មេរិ​ក​​​ក្នុងមួយម៉ែត្រការ៉េ ។​

២.សង្កាត់​ភ្នំពេញថ្មី៖ ភ្នំពេញថ្មី​ជា​តំបន់ដែលមានការអភិវឌ្ឍគួរ​ឱ្យកត់សម្គាល់​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោ​យ​​នេះ ក្នុងនោះតម្លៃ​ដីក្នុងមួយម៉ែត្រ​​មានចន្លោះពី ២៦០០ដុល្លារ​ដល់​៤២០០ដុល្លារ​សម្រាប់ទីតាំង​ដីនៅ​ជាប់​ផ្លូ​វ​ធំ និង​តម្លៃចន្លោះពី ៨៥០​ដុល្លារ​ដល់ ​១ ៧០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រ​ការ៉េ​ សម្រាប់ទីតាំង​នៅ​តាម​ប​ណ្ដោ​​​​យផ្លូវតូចៗ ។

៣. សង្កាត់អូរ​បែក​ក្អម​ ៖ អូរបែក​ក្អម​ក៏ជា​តំបន់ដែល​កំពុង​មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ដែរ ដោយឃើញ​មានសំណង់​លំនៅឋាន ផ្សារទំនើប និងអាជីវកម្ម​ជាច្រើនទៀត បានរីក​ដុះដាល​ជា​បន្តបន្ទាប់ ដោយតម្លៃដី​ក្នុងនៅតាមបណ្ដោយផ្លូវធំ​ចាប់​ពី​ ២ ៤០០ដុល្លារ​អាមេរិក​ ដល់​ ៣ ៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។​ ចំណែក​ដីដែលមិនជាប់ផ្លូវធំៗ​ក៏​មានតម្លៃចន្លោះពី ៧៥០​ដុល្លារ​អាមេរិក ដល់ ​១ ៤០០ដុល្លារ​អាមេរិក​ផងដែរក្នុង​មួយម៉ែត្រការ៉េ ។

អ្នកទិញដីនៅក្នុង​តំបន់​ទាំងនេះមួយចំនួន​ធំ លែងទិញ​ដើម្បី​ទុកលក់​យ​ក​ចំណេញទៀត​ហើយ តែ​បើទិញហើយ​គេ​នឹង​អភិវឌ្ឍន៍​តែម្ដង ពីព្រោះថា​ដីកាន់តែឡើងថ្លៃ ការទិញ​ទុក​យក​ចំណេញ​លែង​ចំណេញទៀតហើយ ដូច្នេះមានតែទិញដើម្បីអភិវឌ្ឍន៍ប៉ុណ្ណោះ​ ។

បើតាម​ការសង្កេតជាក់ស្ដែង​ តំបន់​ក្នុង​ខណ្ឌសែនសុខ ជាពិសេស​នៅ​ក្នុង​សង្កា​ត់​ភ្នំពេ​ញ​​ថ្មី និងឃ្មួញជាដើម​ កំពុង​មានទីផ្សារ និងមានសកម្មភាពភិវឌ្ឍ​លំនៅឋានតម្លៃខ្ពស់ សម្រាប់​អ្នកមានចំណូលខ្ពស់ៗ​ ហើយអាជីវកម្ម​ជាច្រើន ក៏​បានចាប់ផ្ដើម​ពង្រីក​ទៅកាន់​តំបន់​នោះជា​បន្តបន្ទាប់​ដែលធ្វើឱ្យតំបន់​មួយនេះ​កែប្រែ​ពីតំបន់​ស្ងាត់ ឬតំបន់ជាយក្រុង​ទៅជា​តំបន់មានមនុស្ស​រស់នៅអ៊ូអរ​ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី