ស្វែង​យល់​ពីអត្ថ​ប្រយោជន៍​នៃកា​រដោះស្រាយ​វិវាទ​​ក្រៅប្រព័ន្ធតុលាការ​

ភ្នំពេញ ៖ ក្នុង​អាណត្តិទី​៧​នៃ រដ្ឋសភា រាជរដ្ឋាភិបាល​បានទទួល​សំណើសុំអន្តរាគមន៍ដោះស្រាយ​វិវាទ​ពាក់​ព័ន្ធ​ដីធ្លី​ គម្រោងអភិវឌ្ឍន៍​អចលនទ្រព្យ​ជាច្រើនករណី ហើយក្នុងនោះ ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម ​និងសំណង់ ដែលជា​សេនាធិកា​ររ​ប​ស់រា​ជ​រ​ដ្ឋា​ភិបា​លក៏បានដោះស្រាយវិវាទក្រៅប្រព័ន្ធ​ជា​បន្តបន្ទាប់ ជាមួយនឹងការទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទន ខណៈភាគីទំនាស់ទាំងសង់ខាងក៏យល់ព្រមទទួលយកដំណោះស្រាយក្រោមការសម្របសម្រួលរបស់ក្រសួងដែនដីយ៉ាងរីករាយ។ ដឹងទេថា តើ​ការ​ដោះស្រាយ​វិវាទ​ក្រៅប្រព័ន្ធនេះ​ មានអត្ថ​ប្រយោជន៍អ្វីខ្លះ ?

យោងតាម​របាយការណ៍របស់ក្រុមមេធាវីស្ម័គ្រចិត្ត​នៃ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និង​សំណង់ បាន​បង្ហា​ញ​ឱ្យដឹងថា ការ​ដោះស្រាយ​វិវាទក្រៅ​ប្រព័ន្ធ បានផ្ដល់​អត្ថប្រយោជន៍​ជាច្រើនដល់​ភាគី​នៃ​រឿង​ក្ដី​ក្នុងការ​សម្រេច​ជ្រើសរើស​យន្តការ​នេះ ដោយក្នុងនោះ មានដូចជា ការ​ចំណាយ​សោហ៊ុយ​តិច និងពេលវេលា​ឆា​ប់​រហ័ស ល្អជា​ងដំណើរ​រឿង​ក្ដី​តាមប្រព័ន្ធតុលាការ​ ដែល​មាន ​៣ថ្នាក់ និង​ដំណើរការ​ជម្រះចុះឡើង​អាច​ឈាន​​ដល់​​៥ដង លុះនៅពេល​បានសេចក្ដី​ហើយ​ ត្រូវ​ធ្វើការ​ស្នើសុំ​អនុវត្ត​ចេញជា​សំណុំរឿង​អនុវត្ត​បន្ថែមទៀត​​ ។ ​

អត្ថ​ប្រយោជន៍​ផ្សេងទៀត ដែល​ទទួលបានពីការ​ដោះស្រាយ​ក្រៅប្រព័ន្ធតុលាការ​ ដូចជា ការទទួលបាន​ដំ​ណោះ​​ស្រាយទាំងអស់គ្នា ដែលជា​ចំណុចមួយ​ដែលគូភាគីអាចទទួល​យក​បានទាំងអស់គ្នា ប្រសើរជាង​ការទទួលបានសេចក្ដី​សម្រេច​មួយដែល​មានអ្នកឈ្នះក្ដី​ និងអ្នកចាញ់ក្ដី ។ ក្រៅពីនេះ គូភាគី​ក៏ទទួលបាន​ដំណោះស្រាយ​ឆាប់​រហ័​ស​ នីតិវិធីមិនមានភាពស្មុគស្មាញ ហើយគូភាគីនៅតែអាច​រក្សា​ទំនាក់​ទំន​ងល្អរវាង​គ្នា ​និង​គ្នា ​​ហើយ​បញ្ចប់​វិវាទដោយសន្តិវិធី ។

បើតាមរបាយការណ៍របស់​ក្រុមមេធាវីស្ម័គ្រចិត្តរបស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ​ការ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ​ អាចធានា​បាននូវ​ភាពសុខដុម​រមនា​ និងយុត្តិធម៌​ក្នុង​សង្គម​ តាមរយៈការ​ព្យាយាម​សម្រុះ​សម្រួល​ ផ្សះផ្សារ ​បញ្ចប់​វិវាទក្រៅ​ប្រព័ន្ធ ។ វាក៏បានជួយកាត់​បន្ថយ​ការ​កកស្ទះសំណុំរឿង​នៅតាមមូលដ្ឋានផងដែរ ហើយ​ក៏​បាន​ជួយបង្ខិត​សេវា​ដោះស្រាយ​វិវាទឱ្យកាន់តែគៀក​នឹង​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានផងដែរ ។

អត្ថ​ប្រយោជន៍សំខាន់មួយទៀតដែលទទួល​បានពីការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ គឺធានា​បានដំណើរការ​ឯកជន​ភាព​នៃការ​ដោះស្រាយ​ និងការអនុវត្ត​ដំណោះស្រាយ​តាម​លក្ខខណ្ឌព្រម​ព្រៀង ​​និងបត់បែន​តាម​ស្ថានភាព​នៃ​រឿងក្ដី ។

បើតាមក្រុមមេធាវីស្ម័គ្រ​ចិត្ត​របស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤​ ក្រុមមេធាវី​បាន​ដោះស្រាយវិវាទ​ក្រៅប្រព័ន្ធរហូតដល់៩​ប្រភេទ ក្នុងនោះ មាន​​ ១. ការ​ស្នើ​សុំ​ចុះបញ្ជី​មានចំនួន៤ករណី ២.​វិវាទឯកជន និងឯកជន, ៣. វិវាទឯកជន និង​នីតិ​បុគ្គល​ មានចំនួន១២​ករណី ៤. វិវាទ​ឯក​ជន និងដីរដ្ឋ មានចំនួន១៧​ករណី ៥. វិវាទទាក់ទង​​នយោបាយ​ មាន​៥ករណី ៦.កិច្ច​ការ​តុលាការ​មាន​ចំនួន​​៧ករណី ៧.កិច្ចការ​ថ្នាក់​ក្រោម​ជាតិ​មាន៥ករណី ៨.ការ​សុំទប់ស្កាត់ទ្រព្យ មានចំនួន​៣ករណី និង​៩ . វិវាទ​​សំណង់​មានចំនួន១០​ករណី ​។​

យោងតាមប្រសាសន៍​ឯកឧត្តម​ សាយ សំអាល់​ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី ​នគ​រូ​ប​នី​យ​​កម្ម​ និងសំណង់ បានឱ្យដឹងថា​ នៅក្នុង​ឆ្នាំ២០២៤​នេះ គម្រោង​អ​ភិ​វឌ្ឍន៍​​ដែល​មានបញ្ហា​ដាក់សំណើ​សុំ​អន្ត​រ​គមន៍មកកាន់​ក្រសួង និង​មានវិវាទទាំង​ដីធ្លី និង​វិវាទ​ពាក់ព័ន្ធនឹង​អចលនទ្រព្យ​ជាច្រើនទៀត ត្រូវ​បាន​ក្រសួង​រៀប​ចំដែនដី នគរូប​នីយកម្ម និងសំណង់​ ដោះ​ស្រាយ​​រួចរាល់ជា​បន្ត​បន្ទាប់ និងកំពុង​បន្ត​ដោះស្រាយ​ដើម្បី​ឈាន​ដល់​ការ​បញ្ចប់បញ្ហាទាំង​ស្រុង ។​

ឯកឧត្តម​បន្តថា​ ពាក់ព័ន្ធនឹង​រឿងដីធ្លី នៅក្រសួងរៀបចំដែនដីមាន​ករណីវិវាទ​រាប់ម៉ឺន​ករណី ប៉ុន្តែក្រុមការងារ​បាន​ព្យាយាមដោះស្រាយរហូតធ្លាក់​មកនៅ​ត្រឹមក្រោម​១០០០​ករណី​ទៀ​តប៉ុណ្ណោះ និងឈានដល់​ការ​បញ្ចប់ទំនាស់ដីធ្លីទាំងស្រុង​នៅពេលឆាប់ៗនេះ ដើម្បីឱ្យសង្គមកម្ពុជា​​ក្លាយជា​សង្គម​មួយដែលស្ងប់ស្ងាត់​មិនមានវិវាទ មិនមានទំនាសើ ប្រកបដោយសន្តិភាព ប្រជាជលរដ្ឋរស់នៅសុខសាន្ត​ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

ឥណ្ឌា ងាកទៅរកការនាំចូលប្រេងឆៅពីអាម៉េរិកឡាទីន និងអាហ្រ្វិក ដោយសារការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ារងសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ចាប់តាំងពីមានសង្គ្រាមមជ្ឈិមបូព៌ានៅចុងខែកុម្ភៈមក ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាងាករកជម្រើសនាំចូលពីប្រទេសផ្សេងៗដូចជា វេណេស៊ុយអេឡា ប្រេស៊ីល អង់ហ្គោឡា និងនីហ្សេរីយ៉ា រួមទាំងការបន្តទិញប្រេងពីរុស្ស៊ី

គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ រំពឹងទាក់ទាញទេសចរចិនកន្លះលាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍លើកម្មវិធីសាកល្បងលើកលែងទិដ្ឋាការ (Visa Exemption Pilot Program) សម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

​ដោយ​កត់សម្គាល់ថា បរិមាណស្រូវ​ផលិតបាន​នៅកម្ពុជា លើសតម្រូវការក្នុងរង្វង់ ៧ លានតោន ក្នុង ១ ឆ្នាំ សម្រាប់នាំចេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យ​ប្រជាកសិករដែលនិយមដាំដុះដំណាំស្រូវ ប្ដូរទៅដាំដំណាំឧស្សាហកម្មវិញ

ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *