ឯកឧត្តម ​សាយ សំអាល់ បង្ហាញពី​ផែនកា​រសាងសង់​ផ្លូវ​ជិះកង់តភ្ជាប់ពី​ខេត្ត​កែបទៅកាន់​ខេត្ត​កោះកុង​

ភ្នំពេញ ៖ យោងតាម​ផែនការ​របស់​ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម និងសំណង់ ដែលបានជម្រាបទៅកាន់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោង​នឹង​រៀបចំ​ផ្លូវ​សម្រាប់ជិះកង់​​ពីខេត្តកែប​រហូតដល់​ខេត្តកោះកុងស្រប​តាម​ឆ្នេរ​សមុទ្រ ។

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នៅ​ក្នុងពិធីសម្ពោធកំពង់ផែ​ពហុ​បំណង​កំពត​នៅព្រឹកថ្ងៃទី​០៦ ខែ​មិថុនា ឆ្នាំ ២០២៤ បានមានប្រសាសន៍ថា​​ បើសិនជា​អាច​​រៀបចំ​ធ្វើ​ផ្លូវ​សម្រាប់ជិះកង់​ពី​ខេត្តកែបទៅកាន់​ខេត្តកោះ​កុង​បាន​នោះ វា​អាចទាក់ទាញភ្ញៀវទេសចរ​បានមួយកម្រិតទៅលេង​តំបន់ឆ្នេរ ហើយសប្បុរស​ជន​ដែល​តែតែ​រៀបចំ​កម្មវិធីនានា​ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ក៏​អាច​រៀបចំ​កម្មវិធីជិះកង់ពី​ខេត្តកែបទៅកំពត​បាន ។ ​អ្វីដែលពិសេស​នោះ គឺវា​នឹង​ជួយ​លើកកម្ពស់​សុខុមាលភាពសុខភាពរបស់​ប្រជាពលរដ្ឋ​បានមួ​យ​កម្រិត​ទៀត​ផង ។

សម្ដេចធិបតីក៏បាន​បន្ថែម​ថា ​រដ្ឋាភិបាល​បាន​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ រួមមានផ្លូវ​ថ្នល់​ ផ្លូវដែក និងផ្លូវទឹក​រវាង​ខេត្ត​នៃតំបន់សមុទ្រ​ប្រទេស​កម្ពុជា ។​ ក្នុងនោះដែរ​ រដ្ឋាភិបាលក៏បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវនៅក្នុង​តំបន់​សមុទ្រ​ជាច្រើនខ្សែ​ទៀតដើម្បីសម្រួលដល់ការធ្វើដំណើ​ររបស់ប្រជាពលរដ្ឋ​ទាក់ទាញ​ភ្ញៀវទេ​សច​រ វិនិយោគិនចូលមកកាន់​តំបន់​សមុទ្រ​កាន់តែច្រើនថែមទៀត ។

ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូប​នីយ​កម្ម​ និងសំណង់ ​ធ្លាប់បានលើកឡើងផងដែរថា ក្រសួងរៀបចំ​ដែន​ដីនគរូបនីយកម្ម​ និងសំណង់ នឹ​ង​ជំរុ​ញ​ឱ្យ​មាន​ការ​​រៀបចំទីក្រុង​សំខាន់ៗ​នៅតាមបណ្ដា​រាជធានី ខេត្ត​ឱ្យក្លាយជា​ទីក្រុង​ដែល​ជួយ​លើក​កម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​ ។ ក្នុងនោះដែរ ក្រសួង​ក៏បានជំរុញឱ្យ​មានការរៀបចំជាផ្លូវ​សម្រាប់ថ្មើ​ជើង ដើម្បីឱ្យ​ពលរដ្ឋ​ផ្លាស់​ប្តូរ​ឥរិយាបថ​មក​ដើរ​ឱ្យបាន​ច្រើន ។

គួរកត់សម្គាល់ថា ថ្មីៗនេះ រដ្ឋបាលសាលា​រាជធានីភ្នំពេញ ក៏បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់ផ្លូវ​ថ្មើជើង​ និងផ្សាររាត្រី​ចំនួន៣កន្លែង​នៅក្នុងរាជធានីភ្នំពេញ​ដើម្បី​ឱ្យ​ពលរដ្ឋ​ក្នុងរាជធានីភ្នពេញ ក៏ដូចជា​ភ្ញៀវ​ទេសចរជាតិអន្តរជាតិ​អាច​ដើរកម្សាន្ត​នៅពេលរាត្រីផង និងជា​ការ​ហាត់ប្រាណ​នៅក្រោយ​ធ្វើការ​ងារ​រួច​ផង ។ ទាំងនេះ នឹង​អាច​ជួយឱ្យការ​រស់នៅ​របស់ប្រជាពលរដ្ឋ​កាន់តែប្រសើរ​ និងអាច​ទាក់ទាញភ្ញៀវទេសចរ​បានមួយកម្រិតទៀត ជាពិសេស​ក៏អាច​ផ្ដល់​ជា​ប្រាក់ចំណូល​ដល់​អាជីវករ​លក់ដូរពេលរាត្រី​បាន​ថែមទៀត​ផង​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​