ភ្នំពេញ៖ ទីក្រុងមកពីតំបន់នានាលើពិភលោកចំនួន ៧៣ នឹងចូលរួមកិច្ចប្រជុំអភិបាលក្រុងអាស៊ាន(AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC)ឆ្នាំ២០២២ នៅរាជធានីភ្នំពេញដែលនៅដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា សម្រាប់កិច្ចប្រជុំអភិបាលក្រុងអាស៊ាន(AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC)ឆ្នាំ២០២២ ជាគម្រោងនឹងធ្វើឡើងនៅថ្ងៃទី២ និងទី៣ ខែធ្នូ ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ ក្នុងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមួយនេះ។

លោកបន្តថា គិតមកដល់ថ្ងៃទី៤ ដើមខែវិច្ឆិកា មុនពេលប្រជុំកំពូលអាស៊ានលើកទី៤០-៤១ មានទីក្រុងចំនួន៧៣ហើយ ដែលបានអញ្ជើញឱ្យមកចូលរួម ហើយនៅមានអភិបាលក្រុង រដ្ឋធានីមួយចំនួនដែលត្រូវបានអញ្ជើញឱ្យចូលរួម។ ភាពចំណេញពីកិច្ចប្រជុំអភិបាលក្រុងអាស៊ាន(AMF) និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) គឺបានផលពីការចែករំលែកបទពិសោធន៍រវាងទីក្រុង និងទីក្រុង ពិសេសធ្វើឱ្យទីក្រុងមានភាពធន់ ទីក្រុងស្អាត និងជាក្រុងមានភាពឆ្លាតវៃជាដើម។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញឱ្យដឹងដែរថា ដើម្បីឱ្យដំណើរនៃកិច្ចប្រជុំខាងលើ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលមួយចំនួនទៀត ប្រធានគណៈបញ្ជាការរដ្ឋបាលខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អបំផុត ជាពិសេសការដាក់កម្លាំងដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការពិនិត្យរដ្ឋបាលនៅតំបន់ស្មុកស្មាញឱ្យបានខ្លាំងក្លា ព្រោះថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នឹងមានមេដឹកនាំប្រទេសមហាអំណាចជាច្រើនរូប មានទាំងចិន អាមេរិក រុស្ស៊ីជាដើមនឹងមកចូលរួមនៃកិច្ចប្រជុំនេះ។
ជាមួយគ្នានេះ លោកក៏បានបញ្ជាយ៉ាងម៉ឺងម៉ាត់ថា កម្លាំង និងអាជ្ញាធរទាំងអស់ត្រូវរឹតបន្តឹងសន្តិសុខឱ្យបានខ្លាំងក្លាបំផុត ដាច់ខាត មិនឱ្យភាគីណាមួយមកបំផ្លាញកិច្ចប្រជុំកំពូលនេះបានឡើយ។ គួរបញ្ជាក់ថា គណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ត្រូវបានបង្កើតឡើងដោយមានសមាជិកចំនួន ៧១រូប ដែលមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធាន និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធានប្រចាំការ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content