អ្នកជួល​ខុនដូភាគច្រើន​នៅតែជាជនជាតិបរទេស ខណៈដែលអ្នកទិញជាជនជាតិខ្មែរ

ភ្នំពេញ ៖​ អ្នកជួល​ខុនដូ​នៅក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន​​នៅតែ​ជាជនបរទេសច្រើន​ជាងជនជាតិ​ខ្មែ​​រ ហើយសម្រាប់អ្នកទិញខុនដូក្នុងស្រុកភាគច្រើនជាជនជាតិខ្មែរ​ដែល​ឈរនៅលេខរៀងទី១ ហើយរត់តាមពីក្រោយដោយជនជាតិចិន។

អ្នកនាង​ គឹម គិនកេសា អ្នកគ្រប់គ្រ​ងជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ CBRE Cambodia បានមាន​ប្រ​សា​ស​ន៍​​​តាមទូរសព្ទឱ្យដឹងថា​ អ្នកជួល​ខុនដូ​នៅក្នុងប្រទេស​កម្ពុជាបច្ចុប្បន្ននេះ នៅតែជាជនបរទេស​មានបរិមាណ​ច្រើ​ន​​​ជាង​ជនជាតិ​ខ្មែរ។ ជនបរទេស​ដែលជួល​ខុនដូ​នៅក្នុងប្រទេស​កម្ពុជា គឺជា​អ្នកដែល​មកកម្ពុជា​ និង​ស្នា​ក់​​​​​នៅយូរ​ខែ ដូចជា​មន្ត្រីទូត អ្នក​ធ្វើការ​អង្គការ​ ស្ថាប័​ន​អន្តរជាតិ និង​ក្រុមហ៊ុន​មានមូល​ដ្ឋាន​ក្នុង​ប្រទេសកម្ពុជា ។ ​ក្រៅពីនេះក៏មានជនជាតិខ្មែរ​ដែលជាអាណិកជន​មក​លេង​ប្រទេ​សកំណើត​ ហើយជួលខុនដូ​ស្នាក់​នៅបណ្តោះអាសន្ន ។

អ្នកនាង​បន្តថា ៖

“តម្លៃជួល​ខុនដូ​កក្នុងប្រទេស​កម្ពុជា​ក្នុងឆ្នាំ២០២២​នេះ នៅតែបន្តធា្លក់ ប៉ុន្តែការធ្លាក់​តម្លៃនេះ មិ​ន​​មានទំហំច្រើននោះទេ​គឺក្នុងកម្រិតតិចតួច​ប៉ុណ្ណោះ។ ចំណែកអ្នកទិញខុនដូ​​នៅកកម្ពុជា​វិញភាគច្រើនគឺជាអ្នក​ក្នុងស្រុក ​ឬជនជាតិ​ខ្មែរ ​ដូ​ច្នេះ​​​​អ្នកអភិវឌ្ឍ​ន៍ខុនដូផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ក៏បាន​បង្វែរ​ការអភិវឌ្ឍ​ដោយផ្តោតទៅលើ​ជនជាតិខ្មែរ​ជំនួស​វិញ ​ខណៈបរទេស​មាន​ចំនួន​តិច​តួច”

លោក​ ខន គង្គា​ អគ្គនាយក​ក្រុមហ៊ុន ​ERA Cambodia បានមានប្រសាសន៍ថា​ បច្ចុប្បន្ន​នេះ​ទីផ្សារ​ខុន​ដូ​ដែល​ផ្ដោត​​ទៅលើ​ជនជាតិខ្មែរ​នៅតែលក់​បានជាហូរហែ​ ប៉ុន្តែ​សម្រាប់ទីផ្សារ​ខុនដូដែលផ្ដោតទៅលើ​ជនបរទេស​​មានបញ្ហា​បន្តិច​​ ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​សកល ហើយបើសិនជាឆ្នាំ២០២​៣ សេដ្ឋកិច្ច​សកល​ចាប់​ផ្ដើម​​​មានបញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ ទីផ្សារ​ខុនដូដែលផ្ដោតទៅលើ​ជនបរទេស​នឹង​មានបញ្ហា​ធ្ងន់ធ្ងរ​ជាង​បច្ចុប្បន្ន​នេះ​​​​ដែរ។

លោកបន្តថា​ ៖

“យើង​រំពឹងថា ទីផ្សារ​ខុនដូ​នឹង​ល្អប្រសើរឡើង​វិញ​នៅពេលឆាប់ៗនេះ ក្រោយពី​ស្ថាន​ភាព​នៃវិបត្តិ​កូវីដ​១៩​ និងវិបត្តិ​សង្គ្រាមរុស្ស៊ី​ និងអ៊ុយក្រែន​បានប្រសើរ ដោយ​រំពឹងថា​ជនបរទេស​នឹង​ចូល​មក​កម្ពុជា​ដើម្បីស្វែងរក​ការ​វិនិយោគ​ និងធ្វើដំណើរ​កម្សាន្ត​”

របាយការណ៍របស់​ក្រុមហ៊ុន CBRE Cambodia បានចេញ​ផ្សាយ​ថា សម្រាប់ត្រីមាស​ទី​៣ ឆ្នាំ២០២២​ តម្លៃ​ជួល​ខុនដូ​នៅក្នុងប្រទេស​កម្ពុជា​បានធ្លាក់ចុះ​តិចតួច​ធៀបនឹ​ងត្រីមាស​ទី២ ដោយ​ក្នុងនោះ​ខុនដូលំដាប់ខ្ពស់​ ធ្លាក់ចុះ​០,៣ភាគរយ ខុនដូតម្លៃមធ្យម​​ធ្លាក់​ចុះ ០,៩ភាគរយ និងខុនដូតម្លៃសមរម្យ​ធ្លាក់ចុះ​ ២,៣ភាគរយ ខណៈដែលតម្លៃជួលខុនដូ​ប្រភេទសមរម្យ​ក្នុងត្រីមាសទី​៣ មានតម្លៃជិត​៨​ដុល្លារក្នុងមួយម៉ែត្រការ៉េ ​ ខុនដូប្រភេទមធ្យម​បានធ្លាក់ចុះពីជិត​១២​ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពី​ឆ្នាំ២០២០​មក​ត្រឹម​ក្រោម​១០ដុល្លា​រក្នុងមួយម៉ែត្រកការ៉េក្នុង​ត្រី​មាស​​ទី​៣ ឆ្នាំ២០២២ ហើយខុនដូលំដាប់​ខ្ពស់​បានធ្លាក់ចុះពីជាង​១៤​ដុល្លារ​ក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ២០២០​មក​នៅត្រឹម១១ដុល្លារ​ក្នុងត្រីមាសទី​៣ឆ្នាំនេះ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី