ក្រុងប៉ោយប៉ែត កំពុងឆ្ពោះទៅជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏មានសក្តានុពលបំផុតនៅក្នុងប្រទេស និងនៅអាស៊ីអាគ្នេយ៍

ប៉ោយប៉ែត ៖ ខេត្តបន្ទាយមានជ័យ ស្ថិតនៅប៉ែកពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណ៣៥៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ជាប់ប្រទេសថៃ។ ខេត្តមួយនេះមានផ្ទៃដីសរុប ៦ ៦៧៩គីឡូម៉ែត្រការ៉េ ចែកចេញជា ២ ក្រុង ៧ស្រុក ៥៥ ឃុំ ១០សង្កាត់ និង៦៥៨ ភូមិ មានប្រជាជនពលរដ្ឋប្រមាណ ៧៩ម៉ឺននាក់ ដោយក្នុងនោះមាន ៨៥%ប្រកបមុខរបរធ្វើស្រែចំការ និង១៥% ជាអាជីវករ ពាណិជ្ជករ សិប្បករ កម្មករ នេសាទត្រី និងចិញ្ចឹមសត្វ។

បច្ចុប្បន្ននេះ ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍ និងប្រែមុខមាត់ថ្មី ច្រកប៉ោយប៉ែត និងក្រុងប៉ោយប៉ែតបានក្លាយជាតំបន់សេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ខេត្តក្នុងចំណោមច្រកអន្តរជាតិសំខាន់ៗចំនួន៣ផ្សេងទៀត។ ក្រៅពីនេះ មិនត្រឹមតែជួយលើកកំពស់សេដ្ឋកិច្ចក្នុងតំបន់នោះទេ ក្រុងប៉ោយប៉ែតក៏បានក្លាយទៅជាតំបន់សេដ្ឋកិច្ចដ៏ទាក់ទាញអ្នកវិនិយោគយ៉ាងខ្លាំងក្លាផងដែរទាំងវិស័យពាណិជ្ជកម្ម អាជីវកម្មថ្មីៗ ជាពិសេសលើវិស័យឧស្សាហកម្ម និងផលិតកម្មជាច្រើនប្រភេទ។

សក្តានុពលនៃក្រុងប៉ោយប៉ែតត្រូវបានទទួលស្គាល់ពីសហគមជាតិ និងអន្តរជាតិដោយសារតែកត្តាសំខាន់ៗជាច្រើន ហើយអ្នកជំនាញអាចមើលឃើញថាមិនត្រឹមតែជាទីតាំងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសជាតិនោះទេ ក្រុងប៉ោយប៉ែតនាពេលអនាគតនឹងអាចក្លាយទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំឧស្សាហកម្មសំខាន់ៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទៀតផង។

កាសែតជប៉ុន NHK ដែលមានជំនាញក្នុងការសិក្សាស្រាវជ្រាវបានមើលឃើញពីភាពខ្លាំងរបស់ក្រុងប៉ោយប៉ែត និងបានចុះធ្វើការផលិតជាវិដេអូឯកសារដោយផ្ទាល់ និងត្រូវបានយកមកចាក់ផ្សាយកាលពីថ្ងៃទី២៦ ខែសីហាកន្លងទៅនេះ។ បណ្តាញសារព័ត៌មាន និងផ្សព្វផ្សាយ NHK ក៏បានសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍ និងភាពទាក់ទាញរបស់ក្រុងប៉ោយប៉ែត ជាពិសេសតំបន់សេដ្ឋកិច្ចពិសេស និងជាតំបន់វិនិយោគផ្សេងៗទៀតផងដែរ។

NHK បានរកឃើញថា ក្រៅតែពីទីតាំងដ៏ល្អឥតខ្ជោះក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសាកសមបំផុតសម្រាប់ក្រុមអ្នកវិនិយោគទាំងអាស៊ី និងលោកខាងលិចផងនោះ តំបន់សេដ្ឋកិច្ចក្រុងប៉ោយប៉ែតមានចំងាយផ្លូវធ្វើដំណើរតាមផ្លូវគោកត្រឹមតែ៣ម៉ោងប៉ុណ្ណោះពីទីក្រុងបាងកក ចំណែកឯប្រាក់ខែសម្រាប់កម្មករក៏នៅមានកម្រិតទាបជាងធៀបទៅនឹងប្រទេសថៃដល់ទៅ២ភាគ៣ ខណៈដែលរដ្ឋាភិបាលបាន និងកំពុងផ្តល់ឱកាសនិងលើកទឹកចិត្តដល់ការវិនិយោគជាច្រើនរួមទាំងការកាត់បន្ថយពន្ធផងដែរ។

ធនធានមនុស្សជាក្រុមមនុស្សប្រើកម្លាំងខ្លាំង ភាគច្រើនពួកគេមានអាយុស្ថិតនៅក្នុងចន្លោះពី២០ទៅ៣០ឆ្នាំប៉ុណ្ណោះ ហើយចំនួនធនធានដែលអាចផ្គត់ផ្គង់ក៏មិនជាបញ្ហាចោទនោះដែរ ពីព្រោះថាបច្ចុប្បន្នវាកំពុងទាក់ទាញកម្មករមកពីបណ្តាខេត្តផ្សេងៗ និងបានចូលរួមកាត់បន្ថយអត្រាចំណាកស្រុកទៅកាន់ប្រទេសជិតខាងបានមួយចំនួនផងដែរ ដូចជាថៃ ឬម៉ាឡេស៊ីជាដើម។ NHK ក៏បានរាយការណ៍ដែរថា ទោះបីជាជាមានបញ្ហាប្រឈមមួយចំនួនក្តី ប៉ុន្តែភាពទាក់ទាញរបស់ក្រុងប៉ោយប៉ែតគឺជាតំបន់ដែលមានសក្តានុពលខ្លាំង ហើយនឹងអាចក្លាយទៅជាតំបន់សេដ្ឋកិច្ចដ៏ធំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុន​ ២០​-​៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​

កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ Cambodia Travel Match ២០២៦ (CTM) ជាកម្មវិធីដ៏សំខាន់មួយសម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកទិញទេសចរណ៍អន្តរជាតិ និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល។ នៅក្នុងសប្ដាហ៍នេះ ចាប់តាំងពីថ្ងៃទី ៦ -១២ ខែកញ្ញា ឆ្នាំ២០២៦

តម្លៃប្រេងឆៅឡើថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី អុីរ៉ង់ និងអាម៉េរិក វាយប្រហារគ្នាក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៣,៤ ភាគរយដែលកើនដល់ ១០១.២១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ៣,២៥ ភាគរយដែលកើនដល់ ៩៦.០៥ ដុល្លារក្នុងមួយបារ៉ែល

ឧបនាយករដ្ឋមន្ត្រី​​សាយ ​សំអាល់​៖​ ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ​ជា​គន្លឹះ​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​ឯកឧត្តម​ ​សាយ ​សំអាល់ ​បាន​លើកឡើង​ថា​ ​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខុស​ៗ​គ្នា​

កម្ពុជា​-​ចិន ​ចុះ​ហត្ថលេខា​ហិរញ្ញប្បទាន​ជិត ​​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ហ្វូណនតេជោ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

​កម្ពុជា​ ​និង​ចិន​ បាន​ឈាន​ដល់​សមិទ្ធផល​ថ្មី​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​បន្ទាប់ពី​ធនាគារ​ ​China ​Exim ​Bank ​និង​ក្រុមហ៊ុន​ហ្វូណនតេជោ​ ​ខូសថល​-​អ៊ីនឡេន វ័រ​ធើ​វេយ ​ឯ​.​ក ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​តម្លៃ​ជិត​ ​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះហ្វូណនតេជោ