បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យ ៖ អ្នកស្វែងរកទិញនៅតែមាន​ ប៉ុន្តែ​ផ្ដោតលើ​តម្រូវការ​ជាក់ស្ដែង និងមានតម្លៃទាប​

ភ្នំពេញ ៖ ​​ ចរន្តនៃការ​ទិញ-លក់អចលនទ្រព្យ​នៅលើទីផ្សារ​កម្ពុជា ទាំង​នៅក្នុងឆ្នាំ២០២៥កន្លងទៅ និងឆ្នាំ២០២៦​នេះ នៅតែបន្ត​មានសកម្មភាពជាហូរហែរ ប៉ុន្តែមិន​ច្រើន​នោះទេ ដោយអ្នកទិញ​​ក្នុងអំឡុងពេលនេះ​ ភាគច្រើន​ជាអ្នកដែលមានតម្រូវការ​ជាក់ស្ដែង ហើយអចលនទ្រព្យ​ដែលពួកគេ​ស្វែងរកទិញនោះទៀតសោត ក៏ជា​ប្រភេទអចលនទ្រព្យ​ដែលមានតម្លៃសមរ​ម្យ​ ឬតម្លៃទាបជាងទីផ្សារ។

អ្នកស្រី អាន សុធីតា អគ្គនាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ PropNex Cambodia បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យក្នុងឆ្នាំ២០២៥​កន្លងទៅ និង​ឆ្នាំ២០២៦​នេះ ហាក់មិនខុសគ្នានោះទេ​ ពោលគឺនៅតែមានអ្នកកាន់លុយស្វែងទិញ ប៉ុន្តែវាជាតម្រូវការពិតប្រាកដ​​ដូចជាសម្រាប់សាងសង់លំនៅឋានស្នាក់នៅ និងសាងសង់ឃ្លាំងជាដើម ដែលវាមិនមែនទិញទុកលក់យកចំណេញនៅពេលអនាគតនោះទេ និងផ្ដោតទៅលើ​អចលនទ្រព្យ​ណា​ដែលមានតម្លៃសមរម្យ​ប៉ុណ្ណោះ។

អ្នកស្រីបន្តថា ៖

«កាលពីមុន​ ការទិញលក់អចលនទ្រព្យ​ធ្វើឡើងក្នុង​រយៈពេលខ្លីៗ ដែលមានន័យ​អ្នកទិញ​ដើម្បីទុកលក់​ក្នុងពេល​ចំណេញ ដោយមិនប្រើពេលយូរ គឺទិញភ្លាម​ប្រកាស​លក់​វិញភ្លាម តែមកដល់ឆ្នាំ២០២៥ ​និង២០២៦​នេះ អ្នកទិញអចលនទ្រព្យ​គឺទិញយកទៅប្រើប្រាស់តែម្ដង ហើយម្យ៉ាងទៀត​ អ្នកទិញអចលនទ្រព្យនៅអំឡុងពេលនេះ ក៏ទិញដោយប្រុង​ប្រយ័ត្ន ដោយមិន​យក​ប្រាក់កម្ចីពីធនាគារ​មកទិញឡើយ គឺប្រើប្រាស់សាច់ប្រាក់ដែលខ្លួន​មាន​»។

អ្នកស្រីបន្តទៀតថា ចំពោះការ​ជួលអចលនទ្រព្យ​ក៏មានការ​ប្រកួ​តប្រជែង​ខ្លាំង​ដែរ គឺម្ចាស់ទ្រព្យធ្វើយ៉ាងណាដើម្បីឱ្យតែ​អាចជួល​បាន ខណៈកាលពីគ្រាមុន​ទាល់តែជួល​បាន​តម្លៃថ្លៃ ក្នុងរយៈពេលយូរ ទើបពួកគេព្រម​​ជួល ប៉ុន្តែបច្ចុប្បន្ន​នេះ ទោះបីជា​ជួល​បាន​តម្លៃត្រឹមតែ ​៥០ ឬ ៦០ភាគរយ​នៃតម្លៃទីផ្សារ​ក៏ម្ចាស់ទ្រព្យបង្ខំចិត្ត​ជួល​ឱ្យដែរ ដោយ​យ៉ាងណា​ឱ្យ​តែមានចំណូល​ត្រលប់មកវិញ​បានខ្លះ​ ។

អ្នកស្រីបន្ថែមថា ៖

«នៅលើទីផ្សារ​អចលនទ្រព្យ​បច្ចុប្បន្ន​នេះ យើងឃើញថា ​វិស័យឧស្សាហកម្ម​បាន​ចូលរួម​ចំណែកដល់ការ​ទិញលក់ដីធ្លីច្រើន ក្នុងនោះខេត្តកំពង់ស្ពឺ ​កណ្ដាល កំពត និងខេត្តព្រះសីហនុ​ ជាទីតាំង​ដែល​មានតម្រូវការ​ដីធ្លី​សម្រាប់​អភិវឌ្ឍន៍​ ។ តំបន់ទាំងអស់​នេះ​ មានការ​វិនិយោគ​លើវិស័យឧស្សាហកម្ម មានរោងចក្រ​ សហគ្រាស តំបន់សេដ្ឋកិច្ច និងមានការ​សាងសង់​សំណង់​ជា​បន្ត​បន្ទាប់» ។

លោក​ ប៉ូ អ៊ាវ​គង់ អគ្គ​នាយក​ក្រុមហ៊ុនអចលនទ្រព្យ​  Advance បានមានប្រសាន៍ថា​​ ការ​វិនិយោគលើវិស័យឧស្សាហកម្ម​នៅកម្ពុជាបានធ្វើឱ្យតម្រូវការ​អចលនទ្រព្យ ជាពិសេស​ដីធ្លី​នៅតែមានការទិញ-លក់ ឬជួល ហើយការទិញដីធ្លី​នា​សម័យនេះដែរ ក៏ទិញ​ដើម្បីអភិវឌ្ឍ​ន៍ មិនមែនទិញទុក​ដើម្បីចំណេញដូចមុនទៀតទេ ។ ប៉ុន្តែក៏មានអ្នក​វិនិយោគមួយចំនួន​បានទិញដីធ្លីទុក​ចំណេញដែរ ដោយទុក​រយៈពេលយូ​រ និងជា​ប្រភេទដីដែលគេដាក់​លក់​ក្នុងតម្លៃក្រោមទីផ្សារ​ខ្លាំង ។

លោក​បន្តថា សម្រាប់ឆ្នាំ២០២៦​នេះ ស្ថានភាពទីផ្សារ​អចលនទ្រព្យ មិនមានសញ្ញា​ថា​នឹង​ល្អ​ជាង​ឆ្នាំ២០២៥នោះទេ ប៉ុន្តែក៏មិនអាច​ធ្លាក់ជាង​នេះដែរ​ ។ ការ​វិនិយោគនៅតែបន្ត​ ជាក់ស្ដែង​រៀងរាល់ខែ​ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោងវិនិយោគជា​បន្ត​បន្ទាប់​​ ជាពិសេស​គម្រោងក្នុងវិស័យឧស្សាហកម្មតែម្ដង ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករខ្មែរដែលប្រឡប់ពីថៃ ៦៥ម៉ឺននាក់ ទទួលបានឱកាសការងារ ខណៈរាជរដ្ឋាភិបាល​កំពុង​បន្តផ្សព្វ​ផ្សាយ​ឱកាស​ការ​ងារ​រាប់ម៉ឺនកន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/03/2026

អតីតពលករខ្មែរដែល​បានវិល​ត្រឡប់​មកពី​ប្រទេស​ថៃប្រមាណជាង ៦៥ម៉ឺននាក់ក្នុងចំណោមជាង ៨០ម៉ឺននាក់ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺន​នាក់​កំពុងធ្វើការងារក្នុងប្រព័ន្ធ

រយៈពេល​ ២ ខែ ការនាំចេញ​ទំនិញពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភ្នំពេញ សម្រេចបានទឹកប្រាក់​ជាង ​៣២០ លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/03/2026

ការនាំចេញទំនិញពីតំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់គ្រុប​ភ្នំពេញក្នុងរយៈពេល ​២ ខែដើមឆ្នាំ ២០២៦​ នេះ មានទឹកប្រាក់ ៣២៥,៣៦ លានដុល្លារអាម៉េរិក បើធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ ២០២៥ មានកំណើន ១៣,៨ ភាគរយ​

តម្លៃប្រេងធ្លាក់ចុះជាង ៥% បន្ទាប់ពីប្រធានាធិបតីអាម៉េរក Donald Trump បង្ហើបពីផែនការសន្តិភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/03/2026

តម្លៃប្រេងធ្លាក់ចុះជាង ៥ ភាគរយ បន្ទាប់ពីមានដំណឹងថា ប្រធានាធិបតីអាម៉េរិកលោក Donald Trump បានផ្ញើផែនការសន្តិភាពទៅកាន់អ៊ីរ៉ង់។ នេះបើយោងតាមការរាយការណ៍ពី CNA។

គម្រោង​វិនិយោគចំនួន ៦ នៅខេត្ត​ស្ទឹងត្រែង​និងក្រចេះ ស្នើ​សុំលើកទឹកចិត្ត​ពិសេសពីរដ្ឋាភិបាល ដើម្បីដំណើរការ​​​វិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/03/2026

គម្រោង​វិនិយោគចំនួន ៦ ​បន្ថែមទៀត បានដាក់ពាក្យស្នើសុំ​លើកទឹកចិត្តពិសេស​ពីរាជរដ្ឋាភិបាល ដើម្បីបណ្ដាក់ទុនវិនិយោគនៅក្នុង​ខេត្ត​ចំនួនពីរ នៅភូមិឦសាន ។ ការ​ស្នើសុំ​របស់​ក្រុមហ៊ុនវិនិយោគនេះ ធ្វើឡើងតាមរយៈ​កម្មវិធីពិសេស​ជំរុញការ​វិនិយោគ​ខេត្ត​ភូមិភាគឦសាន ដែល​បានដាក់ចេញ​កាលពីជិត ​១ ឆ្នាំមុន។

កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១០ ជាមួយសមិទ្ធផលជាង ៣ម៉ឺនគ្រឿងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/03/2026

កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១០ ជាមួយសមិទ្ធផលសម្រេចបានជាង ៣ម៉ឺនគ្រឿងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងមានទិសដៅនាំចេញនៅពេលខាងមុខនេះ

តម្លៃហ្គាស (LPG) ហក់ឡើងខ្លាំង បង្កផលប៉ះពាល់ដល់អ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/03/2026

តម្លៃឧស្ម័នហ្គាស (LPG) នៅដើមសប្តាហ៍នេះ បានហក់ឡើងដល់ប្រមាណ ៤០០០ រៀល ក្នុងមួយលីត្រ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូរទៅ ពិសេសអ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូន ដូចជាអ្នករត់តាក់ស៊ី អ្នករត់កង់បី និងសេវាកម្មដឹកជញ្ជូនក្នុង និងក្រៅប្រទេស

តម្លៃមាសធ្លាក់ចុះ ២% ខណៈដែលប្រាក់ដុល្លារអាម៉េរិកឡើងថ្លៃ ០,៥%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/03/2026

នៅថ្ងៃអង្គារ៍នេះ តម្លៃមាសបានធ្លាក់ចុះ ២% ឬ នៅសល់ ៤ ៣៣៥ ដុល្លារក្នុងមួយអោន ខណៈដែលនៅលើទីផ្សារកម្ពុជា មាសមានតម្លៃ ៥ ៣៥១ ដុល្លារក្នុងមួយតម្លឹង និង ៥៣៥​ ដុល្លារក្នុងមួយជី

រោងចក្រផលិតសំបកកង់រថយន្តតម្លៃ ៤៥០ លានដុល្លារនៅខេត្ត​ក្រចេះ​ នឹងជួយឱ្យតម្រូវការជ័រកៅស៊ូក្នុងស្រុកកាន់តែមានទីផ្សារល្អ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/03/2026

គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត និងពោះវៀនកង់ ក្រោមទុនវិនិយោគប្រមាណ ៤៥០ លានដុល្លារ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ ត្រូវបានរំពឹងថានឹងជួយឱ្យតម្រូវការជ័រកៅស៊ូក្នុងស្រុកកាន់តែមានទីផ្សារបន្ថែមទៀត

បណ្តាប្រទេសអឺរ៉ុបមួយចំនួនចាត់វិធានការទប់ទល់នឹងការឡើងថ្លៃថាមពល ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/03/2026

សង្រ្គាមនៅមជ្ឈិមបូព៌ាជំរុញឱ្យតម្លៃថាមពលជុំវិញពិភពលោកឡើងថ្លៃដល់កម្រិតខ្ពស់ ជាពិសេសតម្លៃហ្គាសនៅអឺរ៉ុបឡើងថ្លៃប្រហែល ៦០ ភាគរយ ដែលធ្វើឱ្យប្រទេសជាច្រើនបានចេញវិធានការណ៍ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងបញ្ហានេះ

រាជរដ្ឋាភិបាលអះអាងថា កម្ពុជានៅមិនទាន់ខ្វះឧស្ម័ន(LPG)ផ្គត់ផ្គង់នៅលើទីផ្សារនោះទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/03/2026

រាជរដ្ឋាភិបាល បានចេញបទអន្តរាគមន៍បន្ទាន់មួយដោយអះអាងថា កម្ពុជានៅមិនទាន់ខ្វះថាមពលឧស្ម័នហ្គាស(LPG)សម្រាប់ផ្គត់ផ្គង់លើទីផ្សារនោះទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *