ការអភិវឌ្ឍលំនៅឋានបែប​លំហែកាយ​នៅខេត្តកំពត​កាន់តែមានភាពសកម្មយ៉ាងមមាញឹក

កំពត ៖ កំពត​ គឺជាខេត្តមួយដែលមានសក្ដានុពលខ្ពស់ក្នុងវិស័យទេសចរណ៍ ដោយមាន​តំបន់ជាច្រើនត្រូវបានអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍បាន​ជ្រើសរើស​ជា​គោលដៅ និងសម្រុកអភិវឌ្ឍបន្ថែមក្នុងរូបភាពជាកន្លែងកម្សាន្តធម្មជាតិ ជាពិសេសប្រភេទលំនៅឋានបែបលំហែរដែលមានតម្លៃសមរម្យ។

លោក ​ជិន ណារិន​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ Sunshine Realty ប្រចាំខេត្ត​កំពត​​បានមា​នប្រ​សា​ស​​ន៍ថា​​ បច្ចុប្បន្ន​នេះ​នៅក្នុង​ខេត្ត​កំ​ព​​ត ក្រៅពីមាន​ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់លំហែរកាយ ក៏មានក្រុមហ៊ុនមួយចំនួន​បាន​បន្ត​ពុះដីឡូត៍សម្រាប់សាងសង់លំនៅឋានបែប​លំហែកាយ ​​ជា​ពិ​សេស​នៅតំបន់ជាប់​មាត់​ព្រែក ​​និងដងព្រែក ដើម្បីលក់ជូន​ប្រជាពលរដ្ឋ​ដែលភាគច្រើនមកពី​រាជធានីភ្នំពេញ និងតាមបណ្តា​ខេត្តមួយចំនួន ​ដើ​ម្បីទុក​អភិវឌ្ឍន៍ជាលំនៅឋាន ឬលក់បន្ត​យក​ចំណេញ​នៅ​ពេល​អនាគត​ ។​

លោកបន្តថា​ ៖

“​ក្រៅពីក្រុមហ៊ុន​អភិវឌ្ឍន៍​ដីឡូត៍នៅក្នុង​ខេត្តកំពត​នេះ​ ក៏មានក្រុមហ៊ុនមួយចំនួនទៀត​បាន​អ​ភិ​វឌ្ឍន៍ជា​ផ្ទះលំហែកាយ​ ហើយបច្ចុប្បន្ន​នេះ មានក្រុមហ៊ុនក្នុង​មូលដ្ឋានជាច្រើន​បានស្វែងរកទិញដី​ និង​អ​ភិ​វឌ្ឍ​ន៍​ជាផ្ទះ​​​​លំហែ​លក់ជូន​ប្រជាពលរដ្ឋ​ ជាពិសេសអ្នករស់​នៅ​ក្នុងរាជធានីភ្នំពេញ ហើយ​ក៏​មានការគាំទ្រ​ច្រើនផងដែរ ជាក់ស្ដែង​គម្រោង​ផ្ទះលំហែកាយ​ដែលក្រុមហ៊ុនរបស់ខ្ញុំបាន​កា​ន់​​​​​​​កា​ប់ ​និងទទួលលក់​ឃើញថា​មានការគាំទ្រ ​និងមានអតិថិជនទិញ​ជា​បន្តបន្ទាប់”

លោក ​កែវ សុជាតិ​ ប្រធានសាខា​នៃក្រុមហ៊ុន​អចលនទ្រព្យ​ KW Kampot បានមានប្រសាសន៍ថា​ នៅក្នុង​ខេត្តកំពត​នាពេលនេះ​មានការអភិវឌ្ឍ​ទៅលើ​លំនៅឋាន​ច្រើន ដោយ​អ្នកអ​ភិ​វ​ឌ្ឍន៍​បា​ន​ទិញ​ដីនៅតំបន់​ជាយៗក្រុង ​ហើយអភិវឌ្ឍន៍ជាផ្ទះលំហែ​ដើម្បី​ផ្គត់ផ្គង់​ជូន​អ្នកមានតម្រូវការ​ ។

លោក​បន្តថា ៖

“នៅក្នុង​ខេត្ត​កំពត​គេមើលឃើញថា​ មានក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋាន​ទំនើប​មួយ​គឺ Forest Harmony ដែលជា​កត្តាទាក់ទាញមួយ​សម្រាប់ការអភិវឌ្ឍ​លើ​ផ្ទះ​លំហែ​នៅក្នុង​ខេត្តកំពត ដោយ​រំពឹ​ង​ថា​ខេត្តនេះនឹង​មានការអភិវឌ្ឍ​កាន់តែខ្លាំង”

លោក​ ច្រឹក សុខនីម​ ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ​ក៏បានមានប្រសាសន៍ផងដែរថា កំព​ត​ ​​ជា​ខេត្ត​ដែលស្ថិត​នៅជិត​រាជធានីភ្នំពេញ មានចំងាយ​ត្រឹមតែ ជាង​១៤០​គីឡូម៉ែត្រ និងមានផ្លូវ​ស្រួ​ល​ធ្វើ​ដំ​ណើ​រ​​​ថែម​ទៀ​ត​ផង។

លោកថា​ សម្រាប់​ផ្ទះលំហែ​នឹង​ក្លាយ​ជាផ្ទះ​ទី២ដ៏ពេញ​និយម​សម្រាប់អ្នកដែលមាន​ប្រាក់​ចំ​ណូ​ល​​​មធ្យ​មឡើង​ទៅ ហើយ​តំបន់ដែល​មាន​ការអភិវឌ្ឍ​លំនៅឋាន​លំហែកាយ​កាន់តែច្រើន​នោះគឺ​តំបន់​ដែល​​សំបូរ​ទៅដោយរមណីយដ្ឋាន​ ហើយក្រៅពី​ខេត្ត​កំពត ខេត្តផ្សេងទៀត​ក៏មាន​សក្ដានុពល​ក្នុងការអភិវឌ្ឍ​លើលំនៅឋានលំហែកាយ​ដែរ ដូចជា​ខេត្ត​មណ្ឌលគីរី ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និងកោះកុង​ជាដើម ពីព្រោះខេត្តទាំងនេះ​មាន​សម្បូរតំបន់​ទេសចរណ៍ធម្មជាតិច្រើន ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ទៅសម្រាក​កម្សា​ន្ត​​ច្រើន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី