វិស័យលំនៅឋាន​នៅតែទទួលបានគម្រោងអភិវឌ្ឍន៍​ច្រើនជាង​គេ​ក្នុងឆ្នាំ២០២៣​

ភ្នំពេញ ៖ ថ្វីត្បិតតែ​ស្ថានភាពអចលនទ្រព្យ​ជួបប្រទះ​នឹង​បញ្ហា​​ក៏ដោយ ក៏វិស័យ​លំនៅឋាន​នៅតែទទួ​ល​បាន​គម្រោ​​​ង​​វិនិយោគ​ច្រើនជាង​គេ​ ដោយក្នុង​ឆ្នាំ២០២៣​កន្លងទៅនេះ តាមការ​ប៉ាន់ស្មាន​ គម្រោង​អភិវឌ្ឍ​លំ​នៅឋា​ន​​មានផ្ទៃ​ក្រឡា​ប្រមាណជាង ​៥លាន​ម៉ែត្រក្រឡា​ ។ នេះ​បើតាមការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន CBRE Cambodia ដែលបានចេញផ្សាយ​នាពេលថ្មីៗកន្លងទៅនេះ ។​

យោងតាមរបាយការណ៍​របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យអន្តរជាតិ ​CBRE Cambodia បានបង្ហាញឱ្យឃើញថា​ ការ​អភិវឌ្ឍ​លំនៅឋាន​នៅក្នុងឆ្នាំ២០២៣​កន្លងទៅនេះ បើធៀបនឹង​ឆ្នាំ២០១៩​ មានកា​រធ្លាក់ចុះរហូតដល់ ៣៧​ភាគរយ​ ប៉ុន្តែ​គម្រោង​សាធារណៈរបស់​រដ្ឋ​ឃើញ​មានកំណើន​ខ្ពស់​រហូតដល់​ ២៤៤​ភាគរយ​ឯណោះ មានន័យថា គម្រោង​អភិវឌ្ឍន៍​របស់រដ្ឋ​ក្នុងឆ្នាំ២០២៣​ ដែលជាពេលវេលា​ក្រោយ​កូវីដ​១៩មានចំនួនច្រើន ។

ក្រៅពីវិស័យលំនៅឋាន វិស័យឧស្សាហកម្មក៏ទទួលបានការវិនិយោគ​ច្រើនជាងគេ​ដែរ​ក្នុងឆ្នាំ២០២​៣​​កន្លងទៅនេះ ប៉ុន្តែបើធៀបនឹង​ឆ្នាំ២០១៩ គឺមានធ្លាក់ចុះប្រមាណ​ ១៥ភាគរយ ដោយក្នុង​នោះ​គម្រោង​ឧស្សា​ហក​ម្ម​មានផ្ទៃក្រឡា​ប្រមាណជាង ៣លានម៉ែត្រការ៉េ ។

របាយការណ៍​ដដែល​បានបង្ហាញថា ក្នុងឆ្នាំ២០២៣​កន្លងទៅ គម្រោងអភិវឌ្ឍន៍​សំណង់​ដែល​បានអនុម័តមាន​ចំនួនជាង ​៣០០០ គម្រោង គិតជា​ទឹកប្រាក់​​មានទំហំ​ជិត​៥​០០០លានដុល្លា​រអាមេរិក​ បើធៀបនឹង​ឆ្នាំ២០​១៩​ ​​​គ្រា​មុនពេលមានវិបត្តិកូវីដ​១៩​មានការធ្លាក់​ចុះរហូតដល់ ​៥៤ភាគរយ ។

​យ៉ាងណាក៏ដោយ បើទោះជា​គម្រោងអភិវឌ្ឍ​ន៍​លំនៅឋាន​មានចំនួនច្រើនជាង​គេក្ដី ប៉ុន្តែ​បើគេក្រលេក​មើ​ល​ក្រុមហ៊ុនអភិវឌ្ឍន៍​មួយចំនួន​បាន​បង្អង់​សកម្មភាពរបស់ខ្លួនមួយរយៈសិន ដោយរង់ចាំ​មើល​ទីផ្សារ​ល្អប្រសើរឡើងវិញ ។

លោកឧកញ៉ា នួន រឹទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group ដែលជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅឋានបានបង្ហើប​ឱ្យដឹងថា លំនៅឋាន​ដែ​លមា​ន​តម្លៃ​សមរម្យ​នៅតែមានការទិញ​ដោយបង់រំលស់ ដូច្នេះហើយ អ្នកអភិវឌ្ឍន៍​លំនៅឋានប្រភេទ​នេះ​នៅតែបន្ត​អភិវឌ្ឍន៍ដើម្បីបំពេញតម្រូវការ​ទីផ្សារ​ ប៉ុន្តែសម្រាប់លំនៅឋានតម្លៃមធ្យម អាច​ជួ​បប្រទះនឹង​បញ្ហា​ទីផ្សរ​បន្តិច ដែលជំរុញឱ្យអ្នកអភិវឌ្ឍន៍មួយចំនួនបានបង្អង និង​ផ្អាកសកម្មភាពសាងសង់មួយរយៈសិន ។

​ជាមួយគ្នានេះដែរ អ្នកគ្រប់គ្រ​ងគម្រោង​បុរី វិមានភ្នំពេញ​ លោក​ មឿង រដ្ឋា បានលើកឡើងថា ក្នុង​ដំណាក់​កាលនេះ​ ស្ថានភាព​ទីផ្សារអចលនទ្រព្យនៅមិនទាន់មានភាពល្អប្រសើរ​ឡើងវិញនៅឡើយ ដោយគម្រោង​អភិវឌ្ឍន៍​លំនៅឋានថ្មីៗមួយចំនួន​បាន​ផ្អាក និងរង់ចាំមើលស្ថានការណ៍ ហើយគម្រោង​បច្ចុប្បន្ន​ដែល​ក្រុមហ៊ុន​បាន ​និងកំពុងសាងសង់​មានការលក់​ចេញ​ជាហូរហែរ​ដែរ ប៉ុន្តែមានចំនួនតិច​តួច ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​