ក្រុមហ៊ុនជំនាញអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយរបស់ប្រទេសថៃ Sansiri Plc នៅក្នុងសប្តាហ៍នេះបានប្រកាសក្នុងការបញ្ចេញកញ្ចប់លុយ ដំណាក់កាលដំបូងប្រមាណ ២០ពាន់លានបាតចូលទៅក្នុងគម្រោងសាងសង់លំនៅដ្ឋានជាច្រើននៃគម្រោងសរុបរបស់ខ្លួនដែលមានទំហំរហូតទៅដល់១៥០ពាន់លានបាត ឬប្រមាណជា ៤ ៤៩៣ លានដុល្លារ។

ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Srettha Thavisin បានថ្លែងថា ក្រុមហ៊ុនក៏បានដាក់គោលដៅក្នុងការលក់មុនគម្រោង ឬ presale ឲ្យបាន ១២០ពាន់លានបាតនៅត្រឹមរយៈពេល៣ឆ្នាំគិតពីឆ្នាំ២០២២ ទៅដល់ឆ្នាំ២០២៤ ហើយក្នុងនោះកញ្ចប់ថវិកាបន្ថែមប្រមាណជា ៣០ពាន់លានបាតទៀតនឹងត្រូវបញ្ចេញឲ្យអស់នៅត្រឹមឆ្នាំ២០២២នេះ ដើម្បីអភិវឌ្ឍគម្រោងថ្មីយ៉ាងហោចណាស់៤៦កន្លែងដែលភាគច្រើនស្ថិតនៅក្នុងរដ្ឋធានីក្រុងបាងកក។

ស្ថិតនៅក្នុងផែនការមេរបស់ក្រុមហ៊ុនដើម្បីធ្វើយ៉ាងណាឲ្យ Sansiri នឹងក្លាយទៅជាក្រុមហ៊ុនអចលនទ្រព្យដំបូងគេបំផុតរបស់ប្រទេសថៃ ដែលគិតគូរខ្លាំងពីថាមពលបៃតង ឬជាក្រុមហ៊ុនមិនបញ្ចេញជាតិពុលសោះ (Net-Zero) នោះគម្រោងទាំងឡាយរបស់ខ្លួននឹងមានបំពាក់មកជំនួយនឹងឧបករណ៍សាកថ្មច្រើនកន្លែងដែលងាយស្រួលដល់អ្នកប្រើប្រាស់ទាំងសំភារៈដំណើរការដោយថាមពលអគ្គិសនី បូករួមទាំងរថយន្ត ឬម៉ូតូផងដែរ។
ក្រៅពីនោះ Sansiri ក៏នឹងមានតម្លើង និងសាងសង់លំនៅដ្ឋានទាំងឡាយជាមួយនឹងដំបូលដែលបំពាក់ជាមួយនឹងបន្ទះសូឡា ដើម្បីទាញយកពន្លឺព្រះអាទិត្យទៅជាថាមពលប្រើប្រាស់ និងក៏ដូចជាការរៀបចំអំពូលព្រះអាទិត្យនៅតាមតំបន់នានានៅក្នុងគម្រោងថ្មីទាំងអស់ផងចាប់ពីឆ្នាំ២០២២នេះតទៅតែម្តង។
លើសពីនេះ ប្រភេទលំនៅដ្ឋានដែលមានកម្ពស់ទាប (low-rise houses) ដល់ទៅជាងពាក់កណ្តាលនៃគម្រោងដែលអនុវត្តចាប់ពីឆ្នាំ២០២៥ នឹងអាចប្រើប្រាស់ប្រព័ន្ធសន្សំសំចៃថាមពលថ្មីរបស់ក្រុមហ៊ុន ហើយបន្តបន្ទាប់នឹងបន្តបង្កើនចំនួននេះរហូតទៅដល់ ៧០ភាគរយនៃគម្រោងឲ្យបាននៅត្រឹមឆ្នាំ២០៣០បូករួមទាំងបច្ចេកវិទ្យាកែច្នៃកាកសំណល់ផង។
លោក Thavisin បានបន្ថែមដែរថា ៖ បញ្ហាបរិស្ថាន គឺជាកត្តាធំ និងសំខាន់ទាំង៣របស់ក្រុមហ៊ុនក្នុងការពង្រឹងអាជីវកម្មចាប់ពីឆ្នាំ២០២២ ដែលវាអាចជួយបង្កើនទាំងប្រាក់ចំណូលផងជួយដល់មនុស្សជាតិផង និងភពផែនដីរបស់យើងផង។ ប្រាក់ចំណេញពិតជារឿងសំខាន់ ប៉ុន្តែបើយើងផ្តោតតែទៅលើវាខ្លាំងពេកនោះយើងអាចមិនរស់នៅប្រកបដោយនិរន្តភាពបានឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content