ភ្នំពេញ ៖ គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះអន្តរជាតិតេជោ គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ សម្រេចបានប្រមាណ៤០ភាគរយនៃគម្រោងសរុបដែលបានចំណាយទឹកប្រាក់អស់ប្រមាណ ៥២៤លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះចេញផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ។

គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិនេះក៏បានលក់សញ្ញាបណ្ណជូនដល់បណ្ដាក្រុមហ៊ុន ធនាគារក្នុងស្រុក និងអន្តរជាតិ ដែលមានសាខាប្រតិបត្តិការនៅក្នុងប្រទេស ជាក់ស្ដែងនៅថ្ងៃទី១៤ ខែតុលា២០២២នេះ គម្រោងព្រលានយន្តហោះអន្តរជាតិតេជោ បានចុះហត្ថលេខាក្នុងការលក់សញ្ញាបណ្ណទៅដល់ធនាគាររបស់តៃវ៉ាន់ចំនួន៥ ដែលមានទឹកប្រាក់ ២៣លានដុល្លារអាមេរិក ។

ធនាគារទាំង៥ ដែលបានទិញសញ្ញាបណ្ណពីគម្រោងព្រលានយន្តហោះអន្តរជាតិតេជោនោះរួមមាន ធនាគារ Cathay United Bank (CUBC), First Commercial Bank (FCB), Mega International Commercial Bank (Mega ICBC), Taiwan Cooperative Bank (TCB) and Union Commercial Bank ។
ធនាគារទាំង៥នេះ នឹងទទួលបានអត្រាការប្រាក់ដូចនឹងបណ្ដាក្រុមហ៊ុន ឬធនាគារដែលបានទិញសញ្ញាបណ្ណកន្លងមកគឺប្រមាណ ៥,៥ភារយក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិល បានមានប្រសាសន៍ផងដែរថា គម្រោងព្រលានយន្តហោះអន្តរជាតិដែលកម្ពុជាកំពុងសាងសង់នាពេលបច្ចុប្បន្ននេះនៅតែបន្តសកម្មភាព ក្នុងនោះរួមមានគម្រោងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬព្រលានយន្តហោះអន្តរជាតិតេជោ ។ ក្នុងនោះដែរ នៅក្នុងចំណោមព្រលានយន្តហោះអន្តរជាតិធំៗទាំងពីរនេះ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនឹងដាក់ដំណើរការមុនព្រលានយន្តហោះអន្តរជាតិតេជោ ដោយសារតែព្រលានយន្តហោះអន្តរជាតសៀមរាបអង្គរបានចាប់ផ្ដើមសាងសង់មុនព្រលានយន្តហោះអន្តរជាតិតេជោ ។
អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជាបានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ចំពោះហាងឆេងអចលនទ្រព្យនៅជុំវិញគម្រោងព្រលានយន្តហោះអន្តរជាតិ ជាក់ស្ដែងចាប់តាំងពីគម្រោងព្រលានយន្តហោះអន្តរជាតិតេជោបានចាប់ផ្ដើមអភិវឌ្ឍន៍មកឃើញថាអ្នកវិនិយោគអចលនទ្រព្យជាច្រើនបានងាកទៅកាន់តំបន់ប៉ែកខាងត្បូងភ្នំពេញដើម្បីអភិវឌ្ឍន៍គម្រោងរបស់ខ្លួនដូចជាគម្រោងលំនៅឋានគម្រោងផ្សារទំនើប ខុនដូជាដើម ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content