ដំណើរការ​ជីក​ព្រែក​​ហ្វូណ​នតេជោ របស់កម្ពុជា​​ នឹង​ចាប់ផ្ដើមខែកុម្ភ​ឆ្នាំ​នេះហើយ​

ភ្នំពេញ ៖ គម្រោងព្រែកជីក​ហ្វូណនតេជោ រហូតមកដល់ពេលនេះ ក្រុមការងារ​បច្ចេកទេស​បាន​បោះ​បង្គោល​និយាមកា​រួចរាល់​ហើយ ដោយ​នឹង​ចាប់ផ្ដើមដំណើរការជីកព្រែក​តែម្ដង​នៅអំឡុង​ខែ កុម្ភៈ ឆ្នាំ ២០២៥ ។ នេះ បើតាម​ឯកឧត្តម​ គង់ វិមាន អគ្គ​លេខាធិការ​រង​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ថ្លែង​ក្នុងកិច្ច​ប្រជុំ​មួយ​នៅ​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូប​នីយកម្ម​ និង​សំណង់​កាលពី​ដើមសប្ដាហ៍នេះ ។​

ឯកឧត្ត​ម​បន្តថា ក្នុង​រយៈពេល​ប៉ុន្មានខែមកនេះ ក្រុមការងារ​បានរៀបចំ​នូវ​កិច្ចព្រមព្រៀង​ និង​ចុះ​ពិនិត្យ​ក៏​ដូ​ច​ជា​​​បោះ​បង្គោល​និយាមកាលើគម្រោង​ព្រែកជីកហ្វូណ​នតេជោ  ដូច្នេះដំណើរការ​នសការជីក​ហ្វូណ​នតេជោ​ យ៉ា​​ង​យូរ​បំផុត​ត្រឹមខែកុម្ភៈ ឆ្នាំ ២០២៥​ខាងមុខនេះ ។

ឯកឧត្តម​បន្តថា ព័ត៌មានពីការ​ជីក​ព្រែក​របស់កម្ពុជា​នេះ បានផ្សព្វផ្សាយ​រួចរាល់​ហើយ​ទៅដល់​បណ្ដា​វិនិ​យោ​គិន​បរទេស​និងក្នុងស្រុកជាពិសេស​វិនិយោគិន​ចិន​ ដើម្បីជំរុញ​ឱ្យវិនិយោគិន​ចិនមកចាប់ដៃ​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ក៏ដូចជា​ចាប់ដៃ​វិនិយោគជាមួយ​បណ្ដា​វិនិយោគក្នុងស្រុក ដើម្បីស្វែង​រកទី​តាំង​សម​ស្រប​ណា​មួយ​ដើម្បីវិនិយោគគម្រោង​នា​នា​នៅក្នុងប្រទេស​កម្ពុជា ។

ឯកឧត្តម​បន្ថែមថា ងាកមកមើលគម្រោងវិនិយោគនៅក្នុងប្រទេស​កម្ពុជា​រយៈ​ពេល១ឆ្នាំពេញ ២០២៤​កន្លង​មកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ ចំនួន ៤១៤គម្រោង​ ដែលមានទឹកប្រាក់​សរុប​ជាង​៧​ពាន់​លានដុល្លារអាមេរិក ។ ទឹកប្រាក់​វិនិយោគ​ដែល​ទទួលបានពីក្រុម​ហ៊ុន​ស្នើ​សុំ​ចុះបញ្ជី​វិនិយោគ​នៅ​កម្ពុជា​ ក្នុងឆ្នាំ ២០២៤​គឺជាទឹកប្រាក់ដ៏ច្រើន និងជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំមកនេះ ។

ឯកឧត្តម​អគ្គ​លេខាធិការ​រង​​បានថ្លែង​បន្ថែមទៀតថា បច្ចុប្បន្ននេះ ជាការ​កត់សម្គាល់ឃើញថា​ មានវិនិយោគិន​ជាច្រើន​បាន​ចូលមកកម្ពុជា​ស្វែង​រក​ការ​វិនិយោគ​នានា​ទាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ជាពិសេស​នៅបណ្ដាខេត្ត​ក្នុង​តំបន់ឆ្នេរដូចជា​ខេត្តព្រះសីហនុ និ​ងខេត្ត​កោះកុង ។

ឯកឧត្តម ​ស៊ុន ចាន់​ថុល ឧបនាយករដ្ឋមន្ត្រី​និងជា​អនុប្រធានទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​បានលើកឡើង​កន្លងមកថា ចាប់តាំងពី​​គម្រោងព្រែកជីកហ្វូណ​នតេជោ​បាន​ប្រារព្ធពិធី​បើកការដ្ឋានមក ​ក្រុមការងារ​មិនទាន់បានជីកមួយម៉ែត្រ​នៅឡើយ ។ ក្រោយ​ពី​ធ្វើពិធី​បើក​ការដ្ឋាន​រួច​ ក្រុមការងារ​បច្ចេកទេស បានសិក្សា​លម្អិត​ពីផល​ប៉ះពាល់ និងផ្ដល់​សំណង​ដល់ប្រជាពលរដ្ឋ យ៉ា​ងត្រឹមត្រូវ​បំផុត ដោយធ្វើយ៉ាងណា​នៅពេលជីក​ព្រែកហើយ មិនឱ្យមានពលរដ្ឋ​តវ៉ាឬ​ត្រូវ​បាត់បង់ទ្រព្យ​សម្បត្តិ​ទទេ​រ​នោះឡើយ ​។

ឯកឧត្តម​បានលើកឡើង​ថា​គម្រោងព្រែកជីកហ្វូណ​នតេជោ​នេះ នឹង​ក្លាយជាសក្ដានុពល​ទាក់ទាញ​ការ​វិនិយោគ​បន្ថែមពីក្រៅ​ប្រទេស​ចូលមក​ក្នុងប្រទេស​កម្ពុជា ដើម្បី​ផលិត​ទំនិញ ហើយនាំចេញទៅកាន់ទីផ្សារ​អន្តរជាតិវិញ​ ព្រោះព្រែកនេះ នឹងក្លាយជាផ្លូវទឹក​ដឹកជញ្ជូន​ឆាប់រហ័ស​ និងមានតម្លៃទាប​ជាង​មុន ។

​គួរ​រម្លឹក​ថា រាជរដ្ឋាភិបាល​តាមរយៈគណៈកម្មការ​គ្រប់គ្រង​ និងអភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ក៏​បើកកិច្ច​ប្រជុំ​ដើម្បីផ្សព្វផ្សាយ​ពីសក្ដានុពល​តំបន់ឆ្នេរ ក្នុងនោះ ក៏បានលើកយក​កោះកុង​ក្រៅ ដែលជាកោះ​ដ៏មាន​សក្ដា​នុ​ពលមួយ​របស់កម្ពុជា ដើម្បីទាក់ទាញ​ការ​វិនិយោគ​និងទេសចរ​ចូលមក​ទស្សនា​សម្រាក​​ កម្សាន្ត​លំហែ ខណៈ​កោះនេះ ជាកោះដែលមានឆ្នេរ​ខ្សាច់​ស្រស់ស្អាត និងខ្យល់អាកាសល្អ ។

អគ្គលេខាធិការរង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ឯកឧត្តម​គង់​វិមាន ក៏បាន​បញ្ជាក់ថា​ បើសិនជា​កោះកុង​ក្រៅ ទាក់ទាញ​បានការ​វិនិយោគបន្ថែម និ​ងដោះស្រាយបញ្ហា​នានា​បាននោះ វារឹតតែប្រសើរ​បន្ថែមទៅទៀត ស្រប​នឹង​បរទេស​ជាពិសេស​ចិន​ កំពុង​រក​ទីតាំង​វិនិយោគ​នៅកម្ពុជា ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas


Leave a Reply

Your email address will not be published.Required fields are marked *