ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តតាកែវ គ្រោងប្រែក្លាយបឹ​ងតាកែវ​ឱ្យ​ទៅ​ជា​សួ​ន​សា​ធា​រណ​​:ដ៏​ធំ​មួ​យ​ក្នុង​ក្រុងដូនកែវ

តាកែវ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ និងរដ្ឋបាលខេត្ត​តាកែវ មានគម្រោង​ក្នុងការ​ប្រែ​ក្លាយ​បឹងតាកែវ ឱ្យ​ទៅជាសួនសាធារណៈដ៏ធំមួយ​ក្នុងក្រុង​ដូន​កែវ ខេត្ត​តាកែវ ដើម្បីផ្ដល់​នូវ​កន្លែង​លំហែ​កម្សាន្ត​ដល់​សាធារណជន និងជាការ​គិត​គូរដល់សុខភាព ក៏ដូចជា​ការ​បង្កើន​នូវ​គុណតម្លៃ​ជីវិត​សម្រាប់អ្នកក្រុង​ដូន​កែវ និងអ្នក​ខេត្តតាកែវទាំង​មូលផងដែរ ។

ថ្លែង​ក្នុងកិច្ច​ប្រជុំ​ពិភាក្សា​លើការ​រៀបចំលំហសាធារណៈបឹងតាកែវ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រី​ក្រសួង​​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តតាកែវ បាន និងកំពុងផ្តួចផ្តើមអ​នុវ​ត្ត​ផែ​ន​កា​រមេ និងប្លង់គោលរបស់ខេត្តតាកែវ ដោយយកបឹងតាកែវជាចំណុចចាប់ផ្តើមក្នុងការរៀបចំក្រុង ដែលបឹង​នេះ​ផ្សា​រ​ភ្ជាប់អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្រ្តរបស់កម្ពុជាតាំងពីកើតនគរ ហើយការប្រែក្លាយបឹ​ងតា​កែវ​ឱ្យទៅជាសួនសាធារណ:ដ៏ធំមួយក្នុងក្រុងដូនកែវ នឹងផ្តល់នូវកន្លែងលំហែកម្សាន្តដល់សាធារណជន និងជាការគិតគូរដល់សុខភាព និងបង្កើននូវគុណតម្លៃជីវិតសម្រាប់អ្នកក្រុងដូនកែវ និងអ្នកខេត្តតាកែវ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ការជួបជុំគ្នានាពេលនេះគឺដើម្បីជជែកពិភាក្សាប្រមូលធាតុចូល និងស្វែងរកការឯកភាពគ្នាបន្ថែមទៀតក្នុងការងាររៀបចំលំហសាធារណៈបឹងតាកែវឱ្យបានល្អប្រសើរ និងរក្សាបាននូវគុណតម្លៃជាវប្បធម៌ សង្គម សុខភាព និងគុណភាពជីវិតសម្រាប់ប្រជាពលរដ្ឋ។

ដោយឡែក បន្ទាប់ពីបញ្ចប់ការងារវាស់វែងដីធ្លីក្នុងខេត្តតាកែវរួចនោះ ជំហា​ន​បន្ទា​ប់​គឺ​ឯក​ឧត្ត​ម​ឧ​ប​នាយ​ក​រ​ដ្ឋ​មន្ត្រី នឹងរៀបចំផែនការមេជូនរដ្ឋបាលខេត្តតា​កែវ​ក្នុ​ង​គោលដៅចង់ឱ្យខេត្តតាកែ​វ​ក្លា​យជា​ខេ​​ត្តមួ​យដែ​លមា​ន​កា​រអភិវឌ្ឍន៍ ក៏ដូចជាការរៀបចំក្រុងបានល្អ ដូច្នេះ ឯកឧត្តមបានស្នើដល់អគ្គ​នា​យក​ដ្ឋា​នសុ​រិ​យោ​ដី​ និ​ង​អគ្គ​​នាយ​ក​ដ្ឋានរៀបចំដែនដី ធ្វើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំផែនការមេដើម្បីប្រែក្លាយខេត្តតាកែវដែល​មានទំហំសេដ្ឋកិច្ចធំហើយនោះ ឱ្យកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត។

ជាមួយនេះ ឯកឧត្តម សាយ សំអាល់ ក៏បានជំរុញ​ដ​ល់​ម​ន្ត្រីជំ​នា​ញ​ និ​ង​អាជ្ញា​ធ​រដែ​ន​ដី​ ត្រូ​​វ​ពន្យ​​ល់ណែ​នាំ​ដ​​ល់ប្រ​ជាព​ល​​រដ្ឋក្នុងក្រុងដូនកែវនេះឱ្យបានយល់​ពីគោ​ល​​បំ​ណ​ង​នៃ​គ​ម្រោ​ង​ដែ​ល​យើ​ង​ទាំ​ង​អស់​គ្នា​គ្រោ​​ង​នឹ​ង​ធ្វើ​នេះគឺមានគុណតម្លៃយ៉ាងខ្លាំងសម្រាប់ជីវិតប្រជាពលរដ្ឋ និងសម្រាប់សង្គមរបស់អ្នកក្រុងដូនកែវ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដោយសារតែ តាកែវ ជាខេត្តដែលមានទំហំសេដ្ឋកិច្ចធំ ឯកឧ​ត្តម​ នឹងរៀបចំកសាងសួនច្បារសាធារណៈដ៏ធំមួយនៅកណ្ដាលក្រុងដូនកែវ ដោយយ​កធន​ធា​ន​ដែ​ល​មា​នស្រា​ប់​គឺបឹងតាកែវមកប្រើប្រាស់ និងកែច្នៃទៅជាលំហសាធារណៈសម្រាប់សារធារណជ​នម​កលំហែកម្សាន្ត។ ក្នុង​នោះកិ​ច្ចការដំបូងដែលត្រូវធ្វើ គឺអគ្គនាយកដ្ឋានសុរិយោដី និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណ​ង់​ និង​សុ​រិ​យោដី ខេត្តតាកែវ ត្រូវចុះបញ្ជីបឹងតាកែវនេះឱ្យបានច្បាស់លាស់ និងត្រូវ​ស្នើ​សុំ​យោ​បល់​ពីក្រសួងធ​នធាន​ទឹក​ និ​ង​ឧតុនិយម ហើយអគ្គនាយកដ្ឋានរៀបចំដែនដី, គណៈស្ថា​ប​ត្យ​ករ​ ព្រ​ម​ទាំ​ង​អាជ្ញា​ធ​រមូ​ល​ដ្ឋាន ​និ​ងក​ងកម្លាំងមានសមត្ថកិច្ចត្រូវចូលរួមក្នុងការអនុវត្តកិច្ចការនេះទាំងអស់គ្នា នោះ​ទើ​ប​គ​ម្រោងក្នុងការរៀ​ប​ចំ​សួ​នច្បារ​សាធារណៈបឹងតាកែវអាចសម្រេចបានជោគជ័យ ជាប្រយោ​ជ​ន៍​ស​ម្រាប់​អ្ន​ក​ក្រុ​ង​ដូន​កែ​វ​ក៏ ​ដូ​ច​ជា​ឆ្លើ​យ​ត​បទៅនឹងគោលបំណងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី ក្នុងការរៀបចំឱ្យមានលំហសាធារណៈដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ និង​ក​សា​​ង​នូ​វភូ​មិ​​ឋាន​ក្សេ​មក្សា​​ន្តសម្រាប់ប្រជាពលរដ្ឋផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា


Leave a Reply

Your email address will not be published.Required fields are marked *