ក្រសួងរៀបចំដែនដី កំពុងត្រួតពិនិត្យទស្សនាទានឆ្ពោះទៅរៀបចំគោលនយោបាយសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី កំពុងត្រួតពិនិត្យ ទស្សនាទានឆ្ពោះទៅរៀបចំគោលនយោបាយសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច ក្នុងគោលបំណងគាំពារដល់គុណភាពជីវិតមន្ត្រីរាជការក្រោយចូលនិវត្តន៍

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងក្រសួងពាក់ព័ន្ធ បាន និងកំពុងត្រួតពិនិត្យឡើងវិញនូវគោលនយោបាយសម្បទានដីសង្គមកិច្ច ដោយបានពិនិត្យលទ្ធភាពប្រែក្លាយមកជាគោលនយោបាយសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលផ្តោតសំដៅលើការកសាងខឿនសេដ្ឋកិច្ចនៅតាមបណ្តាសហគមន៍។ ក្រសួងចាត់ទុកថា ការធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង គឺជាស្នូលនៃបេសកកម្ម ដែលផ្តោតសំខាន់លើផ្លូវ ទឹក ភ្លើង និងពង្រឹងដង្ហើមសេដ្ឋកិច្ចដែលមានជាក់ស្តែង។

គោលនយោបាយនេះ នឹងធានាដល់ការគាំពារគុណភាពជីវិតរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញការងារ និងក្រោយពេលចូលនិវត្តន៍ដោយឱ្យពួកគាត់ទទួលបាននូវជីវភាពរស់នៅល្អប្រសើរ ក៏ដូចជាគាំពារដល់គុណភាពជីវិតរបស់ប្រជាពលរដ្ឋទូទៅដែលមិនមែនជាមន្ត្រីរាជការ មិនមែនជាកងកម្លាំងប្រដាប់អាវុធ ធ្វើយ៉ាងណាបង្កើតដង្ហើមសេដ្ឋកិច្ចដល់ពួកគាត់ឱ្យមានការងារធ្វើ មានប្រាក់ចំណូល សំដៅធានាបាននូវការរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល និងជីវភាពល្អប្រសើរ។


ក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ទស្សនាទានឆ្ពោះទៅការរៀបចំគោលនយោបាយសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច” នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរំឮកថា កាលសម្ដេចតេជោ នៅជានាយករដ្ឋមន្ត្រី រដ្ឋាភិបាលបានអនុវត្តគោលនយោបាយដីសម្បទានសង្គមកិច្ចនេះរួចមកហើយ លុះមកដល់សម័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏នៅតែបន្តអនុវត្តកិច្ចការនេះ ប៉ុន្តែមានការពង្រីកវិសាលភាពធំជាងមុន គឺគោលនយោបាយសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយមិនត្រឹមតែផ្ដល់ដីដល់អតីតយុទ្ធជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ដីសម្រាប់កងទ័ព កងនគរបាលជាតិ, អតីតកងទ័ព,អតីតនគរបាលជាតិ និងផ្ដល់ជូនដល់អតីតមន្ត្រីរាជការ ហើយនាពេលខាងមុខក៏នឹងអាចផ្ដល់ជូនមន្ត្រីរាជការដែលកំពុងបម្រើការងារផងដែរ ដើម្បីជួយលើកស្ទួយកម្រិតជីវភាពរបស់ពួកគាត់ឱ្យប្រសើរឡើង ខណៈដែលបច្ចុប្បន្នការអនុវត្តគោលនយោបាយសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច រឺហៅថា LASED បានទទួលលទ្ធផលល្អ និងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សង្គមជាតិ ប៉ុន្តែបញ្ហាប្រឈមក៏នៅតែមាន។


និយាយជារួម ទាំងពេលបច្ចុប្បន្ន និងទៅអនាគត គម្រោង LASED នឹងផ្ដោតលើការកសាងសហគមន៍នៅនឹងកន្លែង ក្នុងភូមិឋានដែលមានស្រាប់ ដោយកសាងបំពេញបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ចសម្រាប់អ្នកទទួលផលពីគម្រោង LASED នេះ។

សូមបញ្ជាក់ថា ការជួបពិភាក្សាគ្នាក្នុងសិក្ខាសាលាខាងលើនេះ គឺដើម្បីវាស់ស្ទង់ និងពិនិត្យមើលថា តើកិច្ចការដែលបានអនុវត្តនាពេលកន្លងមកទទួលបានប្រសិទ្ធភាពយ៉ាងណាខ្លះ និងរួមគ្នាគិតគូរជាមួយអាជ្ញាធរខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ប្រែក្លាយកិច្ចការនេះឲ្យទៅជាកម្លាំងសរុបដើម្បីឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ និងបង្កើតទស្សនាទានដើម្បីធ្វើឲ្យការរៀបចំគោលនយោបាយសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ចនេះកាន់តែប្រសើរឡើងថែមទៀត៕ អត្ថបទ ៖ ហេង វណ្ណា / រូបភាព៖ គ្រី សម្បត្តិ


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *