ក្រសួងរៀបចំដែនដី និងក្រសួង​ស្ថាប័នពាក់ព័ន្ធ​​ផ្សេងទៀត ជំរុញការ​រៀបចំប្លង់​គោល​នៃកា​រប្រើប្រាស់ដីនៅតំបន់អង្គរ​ទាំង​១១៤ភូមិ​

ភ្នំពេញ ៖ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួម​ជាមួយ​នឹង​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធ បានជួបប្រជុំផ្លាស់ប្តូរមតិយោបល់គ្នាលើគោលការណ៍ក្នុងការតាក់តែងប្លង់គោលនៃការប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ សំដៅជំរុញកសាងការឯកភាពរវាងប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង ១១៤ភូមិ ជាមួយអាជ្ញាធរដែនដី និងអាជ្ញាធរជាតិអប្សរា។

នៅក្នុងកិច្ច​ប្រជុំ​កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែន ដីនគរូបនីយកម្ម​ និងសំណង់ បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីជជែកពិភាក្សាផ្លាស់ប្ដូរមតិយោប​ល់ជាមួយអន្តរក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់បេតិកភណ្ឌពិភពលោកអង្គរ ក្នុងខេត្តសៀមរាប ដោយកំណត់ឱ្យបានច្បាស់លាស់អំពីតំបន់លំនៅឋាន តំបន់បេតិកភណ្ឌ និងដីសម្រាប់ប្រើប្រាស់ ។

ឯកឧត្តម​បាន​មានប្រសាសន៍សង្កត់ធ្ងន់ថា ៖

«ការងារ​នេះ គឺជាកិច្ចការសំខាន់ ពីព្រោះនាពេលខាងមុខ យើងនឹងយកប្លង់គោលនៃការប្រើប្រាស់ដីនេះជាគោលក្នុងការរៀបចំថវិកាសម្រាប់អភិវឌ្ឍន៍តំបន់នេះទាំងមូល»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើដល់សមាជិកអង្គប្រជុំត្រូវគិតគូរឱ្យបានហ្ម៉ត់ចត់ និងវែងឆ្ងាយ ដើម្បីរៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់បេតិកភណ្ឌពិភពលោកអង្គរនេះឱ្យបានត្រឹមត្រូវ សមស្របតាមស្ថានភាពជាក់ស្ដែង ចៀសវាងកើតមាននូវបញ្ហាផ្សេងៗនាពេលក្រោយ។

ការរៀបចំ​ប្លង់គោល​នៃការ​ប្រើប្រាស់ដីនៅតំបន់​អង្គរ​លើភូមិទាំង១១៤​ភូមិនេះ នឹង​ជួយលើក​កម្ពស់​ជីវភាព​ពលរដ្ឋ​រស់​នៅក្នុងតំបន់​នោះកាន់តែ​ប្រសើរ​ អាច​ទាញយកផល​ប្រយោជន៍​ពីការរៀបចំប្លង់​គោលនៃការ​ប្រើប្រាស់​ដីបានកាន់តែច្រើន និងអាចទាញរក​ប្រាក់ចំណូល​សម្រាប់ផ្គត់ផ្គង់​ជីវភាពគ្រួសារ​បានកាន់តែប្រសើរ ។

គួរ​រម្លឹកថា សកម្មភាពរបស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅពេលនេះ​ គឺជាសមរភូមិ​ថ្មីបន្ទាប់ពីបាន​ចុះបញ្ជីដីធ្លី និង​បញ្ចប់​វិវាទដីធ្លីនៅទូទាំង​ប្រទេស ។ ក្រៅពីនេះ ក្រសួង​រៀបចំដែនដី ន​គ​រូបនីយកម្ម​ និងសំណង់ ក៏មាន​បេសកកម្ម​ផ្សេងទៀត ដើម្បី​រៀបចំ​នគរូបនីយកម្ម​នៅក្នុងប្រទេស​កម្ពុជា​ឱ្យកាន់តែ​ទំនើប​ និង​ធ្វើឱ្យ​ពលរដ្ឋ​កាន់តែមាន​ភាព​ងាយស្រួលក្នុងការរស់នៅប្រកបដោយសុខុដុមរមនា​​​ និងរីករាយសប្បាយចិត្ត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

Leave a Reply

Your email address will not be published. Required fields are marked *