ក្នុងការជំរុញខេត្តមួយឲ្យក្លាយទៅជាខេត្តនៃបណ្ដុំសេដ្ឋកិច្ចរបស់ជាតិបាន ទាមទារឲ្យមានការចូលរួមពីវិស័យជាច្រើន ជាពិសេសវិស័យដែលអំណោយផលនៅក្នុងតំបន់នោះស្រាប់។ ដោយឡែក ខេត្តមណ្ឌលគិរី អំណោយផលល្អខាងកសិកម្មដោយមានផ្ទៃដីធំទូលាយ ព្រមទាំងជាប្រភេទដីក្រហមដែលអំណោយផលយ៉ាងខ្លាំងទៅដល់ការដាំដុះ។ ទេសភាពខៀវស្រងាត់នៃចំការរាប់រយហិចតាលាតសន្ធឹងតាមដងផ្លូវ បូកផ្សំនឹងជ្រលងភ្នំខ្វែងខ្វាត់បានបង្កឲ្យខេត្តនេះ មានភាពទាក់ទាញគួរសមសម្រាប់វិស័យទេសចរណ៍។

ដោយហេតុថាខេត្តនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរួមចំណែកធំក្នុងសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ផែនការមេ ដែលក្នុងនោះរួមមានយុទ្ធសាស្ត្រធំៗចំនួន៦ ដើម្បីធ្វើយ៉ាងណា លើកកម្ពស់គ្រប់ផ្នែកនៃខេត្តនេះឲ្យដើរទន្ទឹមគ្នា និងពង្រឹងបន្ថែមនូវចំណុចខ្លាំងប្រចាំតំបន់ ដើម្បីឲ្យខេត្តនេះក្លាយជាតំបន់គោលដៅទេសចរណ៍កាន់តែមានសក្តានុពលបន្ថែមមួយកម្រិតទៀត។
យុទ្ធសាស្ត្រមួយក្នុងចំណោមនោះ គឺផ្ដោតទៅលើការអភិវឌ្ឍផលិតផលទេសចរណ៍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ហើយដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រមួយនេះ ត្រូវមានការអភិវឌ្ឍផ្នែកផ្សេងៗដូចជា៖
• នៅឆ្នាំ២០៣៥ តម្រូវការបន្ទប់ស្នាក់នៅនឹងកើនឡើងដល់៧,០០០បន្ទប់ ខណៈដែលបច្ចុប្បន្នមានត្រឹមតែ១,២៣០បន្ទប់ ដូច្នេះចំនួននេះនឹងមានកំណើនបន្តទៀតដើម្បីផ្គត់ផ្គង់បាននូវតម្រូវការភ្ញៀវទេសចរ
• ការជំរុញការវិនិយោគសម្បទាទ្រទ្រង់ទេសចរណ៍សំខាន់ៗ ដូចជា សណ្ឋាគារលំដាប់ផ្កាយ (MICE) ទីលានវាយកូនគោល ពហុកីឡដ្ឋាន សកម្មភាពនិងសេវាកម្សាន្ត ដែលជាសកម្មភាពសំខាន់ៗក្នុងការធ្វើឲ្យខេត្តកាន់តែមានភាពរស់រវើក
• ការជំរុញការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ថ្មីៗបន្ថែមពីលើតំបន់រមណីយដ្ឋានទេសចរណ៍ដែលមានស្រាប់
• ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ដើម្បីបង្វែរភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកឲ្យងាកទៅចាប់អារម្មណ៍ខេត្តដាច់ស្រយាលទាំងនេះ
• ការជំរុញសកម្មភាពកសិ-ទេសចរណ៍ ដោយការទាញវិស័យកសិកម្មជាប្រយោជន៍ ក៏ដូចជារៀបចំវិស័យនេះឲ្យមានស្តង់ដារ ដើម្បីអាចទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរបាន
• ការអភិវឌ្ឍទេសចរណ៍វ័យចំណាស់ ទេសចរណ៍សុខភាព និងទេសចរណ៍ផ្ទះទី២ ដែលជាតំបន់ដែលមានព្រៃឈើ មានខ្យល់អាកាសល្អសម្រាប់ភ្ញៀវវ័យចំណាស់ដែលចូលនិវត្តន៍ និងត្រូវការផ្ទះទី២ដើម្បីសំរាកលំហែ។

ដោយឡែក ផែនការមេនៃខេត្តប៉ែកឦសាននេះមានគោលបំណងប្រមូលផ្ដុំធាតុចូលបន្ថែមទៀត ជាពិសេសទាក់ទងនឹងវិស័យទឹកស្អាត អគ្គិសនី កសិកម្ម រ៉ែនិងថាមពល ការគ្រប់គ្រងដីធ្លី ព្រលានយន្តហោះ សហគ្រាសធុនតូចនិងមធ្យម និងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីប្រែក្លាយខេត្តនេះឲ្យក្លាយទៅជាគោលដៅទេសចរណ៍អន្តរជាតិមួយ។ គួររំលឹកថា ប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជាមកទល់ពេលនេះមានចំនួនបីហើយ គឺរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទី១ ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចទី២ និងខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចទី៣ ចំណែកឯខេត្តប៉ែកឦសានដែលរួមមាន មណ្ឌលគិរី ស្ទឹងត្រែង រតនៈគិរី គឺកំពុងស្ថិតក្នុងផែនការដើម្បីប្រែក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content