ស្ថាប័នរបស់រដ្ឋាភិបាលចំនួន២ រួមគ្នាជំរុញទំនើបកម្មសហគមន៍កសិកម្ម

ភ្នំពេញ ៖ស្ថាប័នរដ្ឋចំនួន ២ បានសហការគ្នាជំរុញកំណើន និងទំនើបកម្មនៃសហគមន៍កសិកម្មតាមរយៈគម្រោង «សហគមន៍កសិកម្មទំនើប» និងលើកស្ទួយប្រព័ន្ធអេកូឡូស៊ីកសិឧស្សាហកម្មរបស់សហគមន៍កសិកម្មឱ្យមានប្រសិទ្ធភាពជាងមុន។ ក្រសួងកសិកម្ម នឹងជួយលើបច្ចេកទេសក្នុងការដាំដុះ ធាតុចូលកសិកម្ម គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធ ខណៈសហគ្រិនខ្មែរ នឹងផ្តោតលើការពង្រឹងជំនាញអាជីវកម្មរបស់សហគមន៍កសិកម្ម តាមរយៈកម្មវិធីកសាងសមត្ថភាពនានា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសហគ្រិនខ្មែរ (KE)ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យរស់រវើកនៅកម្ពុជា។

ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។

កិច្ចសហការនេះមានគោលបំណងជំរុញកំណើន និងទំនើបកម្មនៃសហគមន៍កសិកម្មតាមរយៈគម្រោង «សហគមន៍កសិកម្មទំនើប» ។ គម្រោងនេះមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំដែលមានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) និងមានសមត្ថភាពប្រកួតប្រជែងទាំងគុណភាព និងបរិមាណ។

លក្ខណៈពិសេសរបស់សហគមន៍កសិកម្មទំនើប តម្រូវឲ្យមានការចូលរួមយ៉ាងសកម្មពីកសិករជាសមាជិកក្នុងផលិតកម្មកសិកម្ម និងការគ្រប់គ្រងរួមគ្នាប្រកបដោយប្រសិទ្ធភាព។ វិធីសាស្ត្រសហការរួមគ្នានេះមានគោលបំណងលើកកម្ពស់ការប្រកួតប្រជែងទីផ្សារគ្រប់ចំណុច រួមទាំង គុណភាព បរិមាណ តម្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ពោលគឺទិញរួម ផលិតរួម លក់រួម និងគ្រប់គ្រងរួមដោយសហគមន៍។ បន្ទាប់មកប្រាក់ចំណេញនឹងត្រូវបានបែងចែកទៅតាមសមាមាត្រនៃភាគហ៊ុនរបស់សមាជិក។ ជាផ្នែកមួយនៃកិច្ចសហការនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោតលើការផ្តល់ការគាំទ្រមួយចំនួនដូចជា បច្ចេកទេសក្នុងការដាំដុះ ធាតុចូលកសិកម្ម គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ សហគ្រិនខ្មែរ នឹងផ្តោតលើការពង្រឹងជំនាញអាជីវកម្មរបស់សហគមន៍កសិកម្ម តាមរយៈកម្មវិធីកសាងសមត្ថភាពនានា។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងថា៖

«កិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង សហគ្រិនខ្មែរនេះ នឹងជួយពង្រឹងកម្មវិធីគោលនយោបាយអាទិភាព “សហគមន៍កសិកម្មទំនើប លើផ្នែកសហគ្រិនភាព និងការគ្រប់គ្រង។ តាមរយៈជំនាញនិងបទពិសោធរបស់សហគ្រិនខ្មែរ ខ្ញុំសង្ឃឹមថា សហគមន៍កសិកម្មទំនើបនឹងអាចសម្រេចបាននូវគោលបំណងបង្កើនភាពប្រកួតប្រជែងនៃកសិកម្មកម្ពុជា តាមរយៈការចងក្រង និងប្រមូលផ្តុំការធ្វើផលិតកម្មរួមគ្នាប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់»។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ៖

«ការចុះហត្ថលេខានេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មក្នុងវិស័យកសិ-ឧស្សាហកម្ម និងអភិវឌ្ឍជំនាញអាជីវកម្ម ដើម្បីលើកស្ទួយប្រព័ន្ធអេកូឡូស៊ី កសិ-ឧស្សាហកម្មរបស់សហគមន៍កសិកម្មឱ្យមានប្រសិទ្ធភាពជាងមុន»។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាហត្ថលេខីនៃអនុស្សរណៈយោគយល់គ្នាបានមានប្រសាសន៍ថា ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគ្រិនខ្មែរ នឹងបង្កើតក្រុមការងារកម្រិតជំនាញបច្ចេកទេស ដើម្បីរៀបចំផែនការសកម្មភាព បង្កើតយន្តការវាយតម្លៃរួម ធ្វើបច្ចុប្បន្នភាព និងពិភាក្សាផ្តល់យោបល់ក្នុងន័យធានាដល់ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម បានបន្តថា៖

«កិច្ចសហការរវាងក្រសួងកសិកម្ម និងសហគមន៍កសិកម្មទំនើបនេះ បង្កើតឡើងដើម្បីពឹងផ្អែកលើជំនាញនិងបទពិសោធន៍របស់សហគ្រិនខ្មែរក្នុងការជួយគាំទ្រផ្នែកបច្ចេកទេសដល់សហគមន៍កសិកម្មទំនើបសំដៅជំរុញសហគមន៍នេះអាចដំណើរការបានដូចជាសេដ្ឋកិច្ចឯកជនដូច្នេះដែរ។ សហគ្រិនខ្មែរមានជំនាញខាងសហគ្រិនភាព និងការគ្រប់គ្រងអាជីវកម្ម ចំណែក​ក្រសួងកសិកម្មមានជំនាញខាងការងារបច្ចេកទេស ហើយកសិកម្មទំនើបទាមទារឱ្យមានជំនាញទាំងពីរនេះ។ ដូច្នេះ ដើម្បីអនុវត្តនូវកម្មវិធីនយោបាយអាទិភាពរបស់រដ្ឋាភិបាលបានជោគជ័យ ទើបយើងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការគ្នានេះឡើង ដើម្បីធ្វើយ៉ាងណាជួយគាំទ្រដល់សហគមន៍កសិកម្មទំនើបដែលយើងកំពុងរៀបចំ ក៏ដូចជាគ្រោងនឹងបង្កើតនាពេលអនាគតផងដែរ»។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

Leave a Reply

Your email address will not be published.Required fields are marked *