ភ្នំពេញ៖ ដែនដីកោះនៅទូទាំងប្រទេសកម្ពុជាគឺជាសម្បត្តិរបស់រដ្ឋ ដែលអាចធ្វើការអភិវឌ្ឍក្រោមការវិនិយោគដោយផ្ទាល់ពីវិស័យរដ្ឋ ឬសហការជាមួយវិស័យឯកជន ដើម្បីធ្វើយ៉ាងណាឲ្យមានភាពល្អប្រសើរឡើង និងទទួលយកបានទាំងរដ្ឋាភិបាលទាំងវិស័យឯកជន ជាពិសេសផ្តល់ផលប្រយោជន៍ដល់ប្រជាជន។

រាជរដ្ឋាភិបាលកម្ពុជាអាចធ្វើការអភិវឌ្ឍកោះដោយផ្ទាល់ ឬសហការជាមួយវិស័យឯកជន ឬផ្តល់សិទ្ធិឲ្យឯកជនធ្វើការអភិវឌ្ឍស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
បន្ទាប់ពីមានការសម្រេចពីរាជរដ្ឋាភិបាល បុគ្គលដែលទទួលបានសិទ្ធិត្រូវរៀបចំផែនការអភិវឌ្ឍកោះ ជាលក្ខណៈរូបវន្តឲ្យបានសមស្រប និងដាក់ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យភាពសមស្របតាមគោលនយោបាយ និងបច្ចេកទេសរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការអភិវឌ្ឍនេះ ត្រូវគោរពតាមគោលការណ៏ដូចខាងក្រោម៖
ត្រូវមានសន្ទស្សន៍ទាប ឬមធ្យម ត្រូវការពារធនធានធម្មជាតិ និងរក្សាព្រៃឈើដែលមានស្រាប់ឲ្យបានយ៉ាងតិច៦០%(ហុកសិបភាគរយ) ត្រូវសាងសង់សំណង់ដែលមានលក្ខណៈជាខ្មែរ។

ត្រូវរៀបចំប្លង់អភិវឌ្ឍន៍រូបវន្ត ដែលបង្ហាញពីការប្រើប្រាស់ដីតំបន់សាធារណៈ សួនច្បារ សួនឧទ្យាន បណ្តាញបៃតង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវសាធារណៈ ផ្លូវថ្មើរជើង ប្រព័ន្ធលូបង្ហូរ ប្រព័ន្ធចគ្រោះ ទឹកកខ្វក់ ជាដើម ឲ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសនិងស្ថានភាពភូមិសាស្ត ត្រូវរៀបចំឲ្យមានកំពង់ផែនាវាចម្លងខ្នាតតូច ឬកំពង់ផែទេសចរណ៍ ដែលអាចឲ្យអ្នកទេសចរនិង សាធារណជនទូទៅចេញចូលបានតាមស្ថានភាពជាក់ស្តែងនិងមានទីតាំងសមស្រប។
ត្រូវរៀបចំឲ្យមានការគ្រប់គ្រងកាកសំណល់រឹងនិងរាវ តាមបទដ្ឋានបច្ចេកទេស ដើម្បីចៀសវាងការបោះ សំរាម និងការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រ មុនពេលធ្វើប្រព្រឹត្តកម្ម និងត្រូវធ្វើការថែរក្សា ការពារ កែច្នៃ និងប្រើប្រាស់ធនធានសមុទ្រ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះគ្រប់ប្រភេទ ដូចជាផ្កាថ្ម ត្រី និងរុក្ខជាតិសមុទ្រ ដែលមាននៅជុំវិញកោះ ដើម្បីគោលដៅទេសចរណ៍។ ចំពោះកោះដែលមិនមានភាពអំណោយផលដល់ការប្រើប្រាស់ និងមិនអាចធ្វើការអភិវឌ្ឍផ្សេងៗបានត្រូវរក្សាទុកក្នុងសភាពដើមសម្រាប់ជាប្រយោជន៍ដល់ការលើកកម្ពស់ទេសភាពសមុទ្រ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content