យល់ដឹងពីភាពចាំបាច់នៃទីក្រុងឆ្លាត (Smart City)ដែលត្រូវបង្កើតឡើង

ភ្នំពេញ ៖ ជាញឹកញាប់ គេតែងបានឮសេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំប្រទេសពីគោលបំណងក្នុងការបង្កើតទីក្រុងឆ្លាត (Smart City) ដែលក្រៅពីរាជធានីភ្នំពេញ នៅមានក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបង និងក្រុងនៅតាមបណ្តាខេត្តសក្ដានុពលមួយចំនួនទៀត។ ដឹងទេថា ហេតុអ្វីចាំបាច់បង្កើតឲ្យមានទីក្រុងឆ្លាត ហើយថាតើទីក្រុងឆ្លាតមានទ្រង់ទ្រាយយ៉ាងដូចម្ដេច?

អ្វីទៅជា «ទីក្រុងឆ្លាត» (Smart City)?

ជាទូទៅ «ទីក្រុងឆ្លាត» សំដៅដល់ទីក្រុងដែលប្រើប្រាស់បច្ចេកវិទ្យាជាជំនួយសម្រាប់ការដោះស្រាយបញ្ហានានាដែលកើតមាននៅក្នុងទីក្រុង ដើម្បីពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការ លើកកម្ពស់គុណភាពសវាសាធារណៈ ធ្វើឱ្យគុណភាពជីវិត និងសុខុមាលភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងធានានិរន្តរភាពនៃការអភិវឌ្ឍ។

ទីក្រុងឆ្លាត មានសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យសង្គមនានា ដោយប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធវៃឆ្លាត។ គោលគំនិតរបស់ «ទីក្រុងឆ្លាត» តាមប្រទេសនីមួយៗនៅលើពិភពលោក ត្រូវបានឱ្យនិយមន័យ និងមានការបកស្រាយផ្សេងៗគ្នាស្របតាមបរិបទនៃប្រទេស។

២) ហេតុអ្វីចាំបាច់ត្រូវអភិវឌ្ឍន៍«ទីក្រុងឆ្លាត»?

ប្រជាជននៅលើពិភពលោកច្រើនជាងពាក់កណ្តាល(ប្រមាណ៥៦%)កំពុងរស់នៅតាមបណ្តាទីក្រុងនានា ហើយចំនួននេះនឹងបន្តកើនឡើងជាលំដាប់រហូតដល់ប្រមាណ ៦៦% នៅត្រឹមឆ្នាំ២០៥០ ជាមួយសន្ទុះនៃនគរូបនីយកម្មដែលកើនឡើងឥតឈប់ឈរ។ ការណ៍នេះបានបង្កជាសម្ពាធលើធនធាន ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និរន្តរភាពសង្គម និងសេដ្ឋកិច្ចនៅក្នុងទីក្រុង ខណៈដែលតម្រូវការមានកើនឡើងជាបន្តបន្ទាប់។ ក្នុងន័យនេះ ចាំបាច់ទាមទារឱ្យមានការគិតគូររកដំណោះស្រាយ សម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងភាពប្រកួតប្រជែង ហើយ ត្រង់ចំណុចនេះទស្សនទាននៃការកសាង «ទីក្រុងឆ្លាត» នឹងអនុញ្ញាតឱ្យរដ្ឋាភិបាល អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ រួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើម ដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយសម្រាប់គ្រប់គ្រងធនធាន និងដោះស្រាយបញ្ហានានានៅទីក្រុង។

៣) តើសសរស្តម្ភ «ទីក្រុងឆ្លាត»មានអ្វីខ្លះ?

ខាងក្រោមនេះគឺជាសសរស្តម្ភសំខាន់ៗទាំង ៦ សម្រាប់ការអភិវឌ្ឍ «ទីក្រុងឆ្លាត» រួមមានដូចជា ៖

ទី១, អភិបាលកិច្ចឆ្លាត ៖ ប្រើប្រាស់បច្ចេកវិទ្យា និងភាពច្នៃប្រឌិត ក្នុងការដឹកនាំ ដើម្បីធានានូវប្រសិទ្ធភាព ភាពច្នៃប្រឌិត និងតម្លាភាព ក្នុងគោលបំណងសម្រួលដល់ដំណើរការនៃការអភិវឌ្ឍទីក្រុង តាមរយៈការពង្រឹង ការផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋជាមួយនឹងប្រជាពលរដ្ឋ។

ទី២, សេដ្ឋកិច្ចឆ្លាត ៖  ជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍទីក្រុងឆ្លាត ដោយប្រកាន់ខ្ជាប់នូវភាពច្នៃប្រឌិត គំនិតផ្តួចផ្តើមថ្មីរបស់សហគ្រិន ការបង្កើនផលិតភាព និងការប្រកួតប្រជែង ជាមួយគោលដៅរួមក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសសម្រាប់ការធ្វើអាជីវកម្ម ព្រមទាំងធ្វើឱ្យសេដ្ឋកិច្ច រីកលូតលាស់ប្រកបដោយនិរន្តរភាព។

ទី៣, បរិស្ថានឆ្លាត ៖ សំដៅដល់ការប្រើប្រាស់ឧបករណ៍ឆ្លាតនានា សម្រាប់ការគ្រប់គ្រង និងអភិរក្សបរិស្ថាននៅក្នុងទីក្រុង ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ គោលដៅសំខាន់ៗមួយចំនួននៃគំនិតផ្តួចផ្តើមរបស់ “បរិស្ថានឆ្លាត” មានដូចជា ការកាត់បន្ថយការបញ្ចេញសំណល់ ការត្រួតពិនិត្យការបំពុលបរិស្ថាន ការកាត់បន្ថយការបញ្ចេញឧស្ម័នពុល ការគ្រប់គ្រងទឹក ប្រព័ន្ធភ្លើងបំភ្លឺផ្លូវវៃឆ្លាត ការសម្រេចបាននូវ ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងការពន្លឿនការផ្លាស់ប្ដូរទៅរកថាមពលកកើតឡើងវិញនៅក្នុងទីក្រុងជាដើម។

ទី៤, ការរស់នៅឆ្លាត ៖ សំដៅដល់ការរស់នៅដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យា ដូចជា ប្រព័ន្ធអ៊ីនធឺណិតនៃវត្ថុ (Internet of Things) និងបច្ចេកវិទ្យាឌីជីថលផ្សេងៗ ក្នុងការពង្រឹង និងលើកកម្ពស់នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ការរស់នៅក្នុងផ្ទះឆ្លាត (Smart Home) ជាឧទាហរណ៍មួយនៃការរស់នៅឆ្លាត។ ផ្ទះឆ្លាត អនុញ្ញាត ឱ្យម្ចាស់ផ្ទះធ្វើការបញ្ជាឧបករណ៍អេឡិចត្រូនិកផ្សេងៗបានតាមរយៈទូរស័ព្ទដៃពីចម្ងាយ ហើយម៉្យាងទៀត ការបំពាក់កាមេរ៉ាសុវត្ថិភាពអាចជួយបង្កើនសុវត្ថិភាពដល់អ្នក។ ដូច្នេះ ផ្ទះឆ្លាតអាចជួយឱ្យជីវិតអ្នកកាន់តែមានភាពងាយស្រួល សន្សំសំចៃថវិកា ចំណេញពេលវេលា សន្សំសំចៃភ្លើង និងបង្កើនសុវត្ថិភាព។

ទី៥, ការធ្វើបម្លាស់ទីឆ្លាត ៖ ផ្ដោតសំខាន់ទៅលើការកើនឡើងនូវប្រសិទ្ធភាព និងគុណភាព សេវាកម្មនៃការដឹកជញ្ជូន និងការធ្វើដំណើរនៅក្នុងទីក្រុង ដោយរួមបញ្ចូលទាំងសេវាដឹកជញ្ជូនសាធារណៈ និងឯកជន ព្រមទាំងការទទួលយកទម្រង់ថ្មីនៃការធ្វើដំណើរ (រថយន្តអគ្គិសនី រថយន្តប្រើអីដ្រូសែន ជាដើម) ដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត ក្នុងការលើកកម្ពស់ “ការធ្វើបម្លាស់ទីឆ្លាត”។ ជាមួយគ្នានេះផងដែរ ក៏មានការ ប្រើប្រាស់បច្ចេកវិទ្យាថ្មីជាជំនួយដល់ភ្លើងសញ្ញាចរាចរណ៍ ដើម្បីឱ្យប្រតិបត្តិការកាន់តែឆ្លាតវៃ ដោយអាចផ្លាស់ប្ដូរតាមភាពជាក់ស្តែងនៃរំហូរចរាចរណ៍តែម្តង ដែលអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍។

ទី៦, ពលរដ្ឋឆ្លាត ៖ សំដៅដល់ការផ្លាស់ប្ដូររបៀបនៃការប្រាស្រ័យទាក់ទងគ្នារបស់ប្រជាពលរដ្ឋ ដោយមានការគិតគូរពីការអភិវឌ្ឍសង្គមប្រកបដោយបរិយាបន្ន និងសមភាពឌីជីថល។ ពលរដ្ឋឆ្លាតផ្តោតលើការអប់រំឆ្លាត ដែលអាចជាជំនួយដល់ការ ជ្រើសរើសអាជីពការងារ និងឱកាសទីផ្សារការងារដែលសមស្រប ព្រមទាំងការផ្តល់ការបណ្តុះបណ្តាល ក៏ដូចជាការរៀនសូត្រពេញមួយជីវិត សម្រាប់មនុស្សគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​

កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ Cambodia Travel Match ២០២៦ (CTM) ជាកម្មវិធីដ៏សំខាន់មួយសម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកទិញទេសចរណ៍អន្តរជាតិ និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល។ នៅក្នុងសប្ដាហ៍នេះ ចាប់តាំងពីថ្ងៃទី ៦ -១២ ខែកញ្ញា ឆ្នាំ២០២៦

តម្លៃប្រេងឆៅឡើថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី អុីរ៉ង់ និងអាម៉េរិក វាយប្រហារគ្នាក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៣,៤ ភាគរយដែលកើនដល់ ១០១.២១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ៣,២៥ ភាគរយដែលកើនដល់ ៩៦.០៥ ដុល្លារក្នុងមួយបារ៉ែល

ឧបនាយករដ្ឋមន្ត្រី​​សាយ ​សំអាល់​៖​ ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ​ជា​គន្លឹះ​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​ឯកឧត្តម​ ​សាយ ​សំអាល់ ​បាន​លើកឡើង​ថា​ ​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខុស​ៗ​គ្នា​