តម្រូវការ​ឃ្លាំង​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ភ្នំពេញ ៖ ការ​សាងសង់ឃ្លាំង​សម្រាប់ជួ​ល​នៅក្នុងប្រទេស​កម្ពុជា ​ជាពិសេស​នៅតំបន់​រាជធានី​ និងជុំ​វិញរា​ជ​ធានី​​​​​​​​មានកំណើនឡើ​ងគួរឱ្យកត់សម្គាល់​ក្នុង​រយៈ​៤ឆ្នាំចុងក្រោយនេះ ពោល​ចាប់តាំងពីឆ្នាំ២០២០ គ្រា​ដែល​ពិភពលោក​បានជួ​ប​វិបត្តិកូវីដ​១៩ ជាក់ស្ដែងកំណើន​ឃ្លាំង​នៅបំន់​ជាយៗក្រុ​ងមានការសាងសង់​ និង​ផ្គត់ផ្គង់​ច្រើន ។

បើតាមលោក ​សន សៀប ប្រធាន​សមាគម​អ្នកវាយតម្លៃ ​និងភ្នាក់ងារអចលនវត្ថុកម្ពុជា​ (CVEA) បានឱ្យដឹងថា តម្រូវកា​រ​​ឃ្លាំង​ស្តង់ដារ ​​និ​ងឃ្លាំង​សម្រាប់​រោងចក្រ​នៅតែមាន​ការ​កើនឡើង ជាពិសេស​ក្នុង​រយៈ​ពេ​ល៤​ឆ្នាំចុង​ក្រោយ​ នៅក្នុង​តំបន់អាស៊ាន រួម​ទាំង​កម្ពុជា​ផងដែរ។

លោកបន្តថា​ ការ​ផ្លាស់​ប្តូររោងចក្រ​ចេញពីប្រទេស​ចិនមកកម្ពុជា ធ្វើឱ្យ​កំណើន​នៃការផ្គត់ផ្គង់​ឃ្លាំង​សម្រា​ប់​រោងចក្រ ​ឃ្លាំង​ស្តុក​ទំនិញ​មានកំណើន ​និងមានការ​ផ្គត់ផ្គង់​ជា​បន្តបន្ទាប់។​ ជាការ​កត់សម្គាល់​នៅតំបន់​ប៉ែក​ខាង​លិចរាជធានីភ្នំពេញ ក្នុងទឹកដីនៃខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មានការសងឃ្លាំង​ថ្មីៗ​ជា​បន្តបន្ទាប់សម្រាប់​ផ្គត់ផ្គង់ដល់​អ្នកវិនិយោគដែល​នឹង​ចូលម​កកម្ពុជា​ឡើងវិញក្រោយ​វិប​ត្តិ​​កូវីដ​១៩ ហើយឃ្លាំង​ខ្លះ​ទៀត​មិនទាន់ទាំង​សង់រួចរាល់ផង ក៏មាន​អ្នកកក់​រួចរាល់​បាត់ទៅហើយ ។

លោកឧកញ៉ា​ ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​ CPL បានមានប្រសាសន៍​ផងដែរថា តំបន់ដែលមានកា​​រសា​ង​សង់​ឃ្លាំង​ច្រើន នឹង​មានការ​ទិញលក់ដីធ្លី​ច្រើនផងដែរ ពីព្រោះថានៅពេលមានតម្រូវការឃ្លាំង​ខ្ពស់ ពេល​នោះអ្នក​ផ្គត់ផ្គង់​នឹងស្វះស្វែងរកដី​មក​សាងសង់ជាឃ្លាំង​សម្រាប់ជួល​បន្ត។ តំបន់នៅជុំវិញ​រាជធា​នី​ភ្នំពេ​ញ​ ​គឺជា​តំបន់ដែលមានសក្ដានុពលក្នុងកា​រដោះដូរ​ដីធ្លី និងមានកា​រសាងសង់​ឃ្លាំង​ច្រើន ។

លោកឧកញ៉ាបាន​បន្តថា តំបន់នៅជុំវិញព្រលានយន្តហោះ​អន្តរជាតិ​តេជោនៅស្រុកកណ្ដាល​ស្ទឹង ខេត្តកណ្ដា​ល​ក៏​នឹង​មាន​​ការ​ដោះដូរដីធ្លី​ច្រើនផងដែរ ដោយដីទាំង​នោះគឺ​មាន​សក្ដា​នុពល​ទៅលើការអភិវឌ្ឍ​ឃ្លាំង​សម្រា​ប់ប​ង្កើ​ត​ជារោង​ច​ក្រ ឬ​​ឃ្លាំង​ស្តុកទំនិញ​។ តំបន់ទាំង​នេះ​ងាយស្រួល​ក្នុងកា​រដឹកជញ្ជូន​ទំនិញ ​និងចូលឃ្លាំង ​ពីព្រោះ​វា​មាន​​ផ្លូវធំៗ​ខ្វាត់ខ្វែង​ និងមិនកកស្ទះ ។​

លោក​ឧកញ៉ា​បន្តថា វិស័យ​អចលនទ្រព្យ​នេះ ថ្វីត្បិត​តែកំពុងជាប់​គាំង​ពិតមែន តែវា​នៅតែជាវិស័យ​មួយដែល​ជួយ​ឱ្យ​អ្នក​វិនិយោគ​អាច​ទទួល​បាន​អត្ថ​ប្រយោ​ជន៍​ខ្ពស់​នៅពេលអនាគត។ វិស័យ​នេះ វានឹង​ត្រលប់មក​ជា​ល្អ​វិញនៅ​ពេលឆាប់ៗនេះ ដោយវានឹងមិនអាចជាប់​គាំង​ ឬមានបញ្ហា​រហូតនោះទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោកជំទាវ តឹករ៉េត កំរង ៖ ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម ដោយអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅតាមបណ្តាខេត្ត អាចពង្រីកទីផ្សារទៅកាន់រាជធានី និងឈានទៅកាន់ទីផ្សារអន្តរជាតិ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី

លោកជំទាវ ជា រដ្ឋា ៖ ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារ បង្កើនការលក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

ភ្នំពេញ  ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារថ្មី បង្កើនការលក់ លើកកម្ពស់ផលិតភាព និងពង្រីកឱកាសអាជីវកម្ម ហើយកាលានុវត្តភាពឌីជីថលត្រូវតែគ្របដណ្តប់ និងផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី យុវជន

កម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក» ត្រូវបានប្រកាសបើកជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣

កម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក បង្កើតបណ្តាញទំនាក់ទំនងរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នាល្ងាចថ្ងៃសុក្រ ទី១១

ក្រសួងពាណិជ្ជកម្ម​ប្រកាស​បើក​ជាផ្លូវការនូវ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អនឡាញ​លើកទី​៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើក​សម្ពោធជាផ្លូវការកាលពីល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ​ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដោតលើ​ប្រធាន​បទ «ជំរុញពាណិជ្ជកម្មឌីជីថល​កម្ពុជា​ឆ្ពោះទៅឆ្នាំ២០៣០»។​ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ចម

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។