ភ្នំពេញ៖ នៅក្នុងអំឡុងពេល ឬមុនពិធីបុណ្យជាតិធំៗម្តងៗ ពិសេសពិធីភ្ជុំបិណ្ឌ ការជូនប្រាក់កាសដល់ឪពុកម្តាយ ឬចាស់ទុំ ដោយផ្ទាល់សម្រាប់ធ្វើបុណ្យ ឬប្រើប្រាស់ផ្ទាល់ខ្លួនក្នុងពេលមានពិធីបុណ្យ គឺជារឿងចាំបាច់ខ្លាំងសម្រាប់កូនៗ ប៉ុន្តែសម្រាប់អ្នកដែលមកធ្វើការងារ ឬប្រកបអាជីវកម្មផ្សេងៗនៅរាជធានីភ្នំពេញដែលមិនអាចទៅស្រុកកំណើតរបស់ខ្លួន បានជ្រើសរើសការផ្ទេរប្រាក់តាមក្រុមហ៊ុនភ្នាក់ងារ ហើយភាគច្រើនជាការផ្ទេរប្រាក់ ឬផ្ញើជាប្រាក់រៀល។

អ្នកនាង ស្រីមុំ ដែលជាគ្រូបង្រៀនមួយរូប បានប្រាប់ AMS ដឹងឱ្យថា ឆ្នាំនេះ ដោយសារវិបត្តិកូវីដ១៩ និងការបង្កើនការប្រុងប្រយ័ត្នផងនោះ អ្នកនាងមិនបានទៅស្រុកកំណើតនៅឯខេត្តសៀមរាបនោះទេ ប៉ុន្តែបើទោះជាមិនបានទៅស្រុកកំណើតក៏ដោយ ក៏អ្នកនាងនៅតែជូនប្រាក់កាសដល់ឪពុកម្តាយ និងចាស់ទុំដែលជាសាច់ញាតិតាមរយៈការផ្ញើប្រាក់តាមក្រុមហ៊ុនភ្នាក់ងារវេរលុយ។

អ្នកនាងបានបញ្ជាក់ថា ៖
«ជាធម្មតា នៅពេលមានបុណ្យទានម្តងៗ ខ្ញុំវេរលុយទៅជូនឪពុកម្តាយខ្ញុំជាលុយរៀល ព្រោះខ្ញុំគិតថា ការវេរលុយជាលុយរៀល គឺងាយស្រួលសម្រាប់ពួកគាត់យកទៅប្រើប្រាស់ផ្ទាល់ខ្លួន ឬយកទៅធ្វើបុណ្យទាន។ ពេលផ្ញើជាលុយរៀលទៅជូនពួកគាត់ ដូច្នេះគាត់មិនពិបាកដូចលុយដុល្លារ ដែលត្រូវការយកទៅប្ដូរនោះទេ»
លោក យ៉ន សោភារ៉ា អ្នកបម្រើការនៅភោជនីយដ្ឋានមួយកន្លែងនៅភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្ន លោកប្រើប្រាស់ធនាគារ ABA ហើយមានភាពងាយស្រួលក្នុងការផ្ទេរប្រាក់ទៅស្រុកជូនឪពុកម្តាយ ដែលរស់នៅខេត្តក្រចេះ។

លោកបានថ្លែងថា ៖
«ពេលមានបុណ្យទានអីម្តងៗ ដោយសារខ្ញុំប្រើប្រាស់ ABA ការផ្ទេរប្រាក់របស់ខ្ញុំទៅស្រុកជូនឪពុកម្តាយគឺជាប្រាក់ដុល្លារ ហើយពួកគាត់អាចងាយស្រួលទៅដកតាម ATM ដែលនៅជិតពួកគាត់។ ពួកគាត់អាចយកលុយទៅប្រើប្រាស់ អំឡុងពេលមានបុណ្យភ្ជុំបិណ្ឌនេះ»
ដោយឡែក លោក ពិសិដ្ឋ ដែលជាអាជីវករបើកភ្នាក់ងារ Wing វេរលុយ ស្ថិតក្នុងសង្កត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានថ្លែងប្រាប់ថា អំឡុងពេលជិតចូលដល់ពិធីបុណ្យភ្ជុំបិណ្ឌនេះ អ្នកផ្ទេរប្រាក់ទៅស្រុកភាគច្រើនជាប្រាក់រៀល ហើយក្នុងអំឡុងពេលនេះ តម្រូវការប្រាក់រៀលកើនឡើងច្រើន ព្រោះការជូនប្រាក់រៀលដល់ចាស់ទុំធ្វើឱ្យពួកគាត់ងាយស្រួលប្រាស់ ក៏ដូចជាការប្រគេនបច្ច័យ និងទិញម្ហូបចំណីសម្រាប់ទៅវត្ត។
លោកបានថ្លែងបន្តថា ក្នុងមួយថ្ងៃៗ ភាគច្រើន ប្រតិបត្តិការផ្ទេរ និងដកប្រាក់ត្រូវបានធ្វើឡើងជាប្រាក់រៀល ប៉ុន្តែប្រតិបត្តិការនៃការផ្ទេរ ក៏ដូចជាដកប្រាក់រៀលមានទំហំទឹកប្រាក់តូច បើធៀបនឹងប្រាក់ដុល្លារ។ នៅកន្លែងផ្ទេរប្រាក់របស់លោក ការផ្ទេរប្រាក់រៀលមានទំហំទឹកប្រាក់ចាប់ពី ៥ ម៉ឺនរៀលឡើងទៅ ហើយប្រាក់ដុល្លារអាចផ្ទេរបានរហូតទៅ ១ ០០០ ដុល្លារ ក្នុងមួយប្រតិបត្តិការ។
លោកបញ្ជាក់ថា ៖
« អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ ការផ្ទេរប្រាក់ទៅស្រុកជាប្រាក់ប្រាក់រៀលមានចំនួនប្រតិបត្តិការច្រើនជាងប្រាក់ដុល្លារ ដោយសារអ្នកចាំទទួលប្រាក់នៅស្រុកមានភាពងាយស្រួលដកប្រាក់ជាប្រាក់រៀល ហើយងាយស្រួលក្នុងការចំណាយលើការទិញម្ហូប និងនំចំណី ដើម្បីទៅវត្តតែម្តង»
យោងតាមធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការប្រើប្រាស់ប្រាក់រៀលគឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្តសញ្ញាណជាតិ ។ ប្រាក់រៀលកសាងជំនឿទុកចិត្ត ជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងប្រទេស ។
ធនាគារជាតិបានឱ្យដឹងទៀតថា ក្នុងន័យសេដ្ឋកិច្ច ចរាចរប្រាក់រៀលកាន់តែច្រើននឹងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ។ ធនាគារជាតិនៃកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនក្នុងការគ្រប់គ្រងគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដោយសារការផ្គត់ផ្គង់រូបិយវត្ថុមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងផលិតកម្ម និងអត្រាអ្នកមានការងារ។ ធនាគារជាតិបានបន្តថា ការពឹងផ្អែកលើការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបណ្តាលឲ្យកម្ពុជាងាយទទួលរងការប៉ះទង្គិចពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ ប្រសិនបើប្រាក់រៀលជារូបិយវត្ថុចម្បង ធនាគារកណ្តាលអាចដើរតួនាទីជាអ្នកឱ្យខ្ចីចុងក្រោយ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ ប្រាក់រៀល ក៏នឹងជួយឲ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណេញក្នុងការបោះផ្សាយរូបិយវត្ថុផងដែរ។ លើសពីនេះ ប្រសិនបើប្រាក់រៀលតែមួយមុខត្រូវបានប្រើប្រាស់ក្នុងទីផ្សារ នោះតម្លៃប្រតិបត្តិការក្នុងការប្តូរប្រាក់នឹងត្រូវបានកាត់បន្ថយ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content