វិបត្តិឡើងថ្លៃតម្លៃនៃការរស់នៅ គឺជាហានិភ័យពិភពលោករយៈពេលខ្លី ខណៈដែលបញ្ហាប្រែបម្រួលអាកាសធាតុគឺជាបញ្ហារយៈពេលវែង

បរទេស ៖ យោងតាមរបាយការណ៍ហានិភ័យសកលពី Weforum  បានបង្ហាញថា វិបត្តិនៃការឡើងថ្លៃតម្លៃរស់នៅគឺជាហានិភ័យពិភពលោករយៈពេលខ្លី ខណៈដែលបញ្ហាប្រែបម្រួលអាកាសធាតុគឺជាបញ្ហារយៈពេលវែង។ របាយការណ៍នេះត្រូវបានស្រាវជ្រាវឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Marsh McLennan និង Zurich Insurance Group ដោយមានការចូលរួមពី​អ្នកជំនាញអំពីហានិភ័យទូទាំងពិភពលោក អ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំឧស្សាហកម្មចំនួន ១ ២០០ នាក់ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធកន្លងទៅនេះ។

ក្រោយការស្រាវជ្រាវគេបានរកឃើញថា ហានិភ័យសកលទាំងនេះមានទំនាក់ទំនងគ្នាទៅវិញទៅមក ដោយរួមមានទាំងកង្វះថាមពល កង្វះការផ្គត់ផ្គង់ស្បៀងអាហារ ការឡើងថ្លៃខ្លាំងនៃតម្លៃរស់នៅ បំណុល ការរាតត្បាតកូវីដ-១៩ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបញ្ហាទាំងនេះបាននាំមកនូវវិបត្តិថាមពល អតិផរណា និងបញ្ហាសន្តិសុខស្បៀងអាហារ។ ​វិបត្តិទាំងនេះនឹងបន្តជាហានិភ័យនៅពីរឆ្នាំខាងមុខទៀត ដោយសារហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ការឡើងថ្លៃតម្លៃរស់នៅ និងវិបត្តិបំណុលនៅតែកើនឡើងសព្វថ្ងៃនេះ។

នាយកគ្រប់គ្រងនៅ Weforum លោកស្រី Saadia Zahidi បាននិយាយថា វិបត្តិថាមពល អាហារ បំណុល និងគ្រោះមហន្តរាយ ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិជាច្រើន ទាំងក្នុងប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍន៍សុទ្ធតែជួបប្រទះបញ្ហាដូចៗគ្នា ហើយតំបន់ដែលងាយរងគ្រោះបំផុតគឺប្រឈមមុខនឹងវិបត្តិជាច្រើន។ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍មនុស្សគួរតែជាចំណុចស្នូលនៃក្តីបារម្ភរបស់មេដឹកនាំពិភពលោក ដើម្បីទប់ទល់នឹងបញ្ហានាពេលអនាគត។

ហានិភ័យរយៈពេលខ្លីបច្ចុប្បន្ននេះកំពុងគំរាមកំហែងដល់ដោះស្រាយសម្រាប់ហានិភ័យរយៈពេលវែង ដោយសារបញ្ហាធនាធានមនុស្សពាក់ព័ន្ធជាពិសេសទៅនឹង បញ្ហាបម្រែបម្រួលអាកាសធាតុ និងជីវចម្រុះ។ ការបរាជ័យក្នុងការកាត់បន្ថយបញ្ហាអាកាសធាតុ គឺជាហានិភ័យសកលដ៏ធំបំផុតក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយកង្វះនៃកិច្ចសហប្រតិបត្តិការនឹងនាំឱ្យមានការកើនឡើងនៃកំដៅផែនដី និងការបំបែកប្រព័ន្ធអេកូឡូស៊ី។ ដូចនេះ សកម្មភាព​រួម​គឺត្រូវមានជាចាំបាច់​​មុន​ពេល​ហានិភ័យ​ឈាន​ដល់​ចំណុច​កំពូល។

ភាពបរាជ័យក្នុងការកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ ការសម្របខ្លួន គ្រោះមហន្តរាយធម្មជាតិ ការបាត់បង់ជីវចម្រុះ និងការរិចរិលបរិស្ថាន បានក្លាយជាហានិភ័យចំនួន៥ ក្នុងចំណោមហានិភ័យកំពូលទាំង ១០ រួចទៅហើយ។ ការធ្វើចំណាកស្រុកដោយអចេតនាក្នុងទ្រង់ទ្រាយធំ ការបែងចែកសង្គម សន្តិសុខតាមអ៊ីនធឺណិត ជម្លោះលើភូមិសាស្ត្រសេដ្ឋកិច្ច និងការខូចខាតបរិស្ថានទ្រង់ទ្រាយធំ គឺជាហានិភ័យសកលកំពូលទាំង ១០ ផ្សេងទៀតក្នុងរយៈពេលវែង។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរបាយការណ៍ក៏បានអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យធ្វើសកម្មភាពរួមគ្នា និងការសម្រេចចិត្តឲ្យមានតុល្យភាពទាំងក្នុងរយៈពេលខ្លី និងវែងផងដែរ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសទាំងអស់ គឺដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ចំណេះដឹងបច្ចេកវិទ្យា ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការវិនិយោគក្នុងការស្រាវជ្រាវ វិទ្យាសាស្ត្រ អប់រំ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី